កាំជ្រួច និងសេរីភាព

ដោយ​សារ​ជន​ជាតិ​ចិន​បាន​ឆ្នៃ​បង្កើត​កាំ​ជ្រួច តាំង​ពី​យូរ​មក​ហើយ ​ នោះ​ស​ព្វ​ថ្ងៃ​នេះ ជន​ជាតិ​អាមេរិក​បាន​ប្រើ​កាំជ្រួ​ច​បាញ់​ចេញ​ជា​ផ្កា​ភ្លើង​ធំ​ៗ​ពណ៌​ចម្រុះ​ជា​ច្រើន ដើម្បី​អប​អរ​ពិធី​បុណ្យ​ឯក​រាជ្យ​ជាតិ​រ​បស់​ខ្លួន ក្នុង​ខែ​នេះ​។

ជារៀ​ង​រាល់​ឆ្នាំ ជន​ជា​តិអា​មេរិក​ច្រៀង​បទ​គោរព​ទង់​ជាតិ ហើយ​អរ​សប្បាយ​នឹង​ផ្ទាំង​ទស្ស​នីយ​ភាព​ដ៏​ស្រស់​ត្រ​កាល ដែល​កើតឡើងពី “គ្រាប់​កាំ​ជ្រួច ដែល​បាន​ផ្ទុះនៅ​លើ​​អាកាស” ហើយ​ពេល​នោះ ខ្ញុំ​ក៏បា​ននឹ​ក​ចាំ​ថា គ្រាប់​បែក​ភាគ​ច្រើន​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នា​ក់​​ដល់​​ជីវិត ប៉ុន្តែ មិន​អាច​មាន​ភាព​ស្រស់​ស្អាត ដូច​គ្រាប់​កាំ​ជ្រួច​ដែល​គេ​បាន​បាញ់​​ឲ្យ​​ទស្សនា​កម្សាន្ត​​​ឡើយ។ ទោះ​បី​ជា​គ្រាប់​ផ្ទុះទាំ​ង​ពីរ​ប្រភេទ​នេះត្រូ​វ​បាន​បង្កើត ដោយ​ប្រើ​គ្រឿង​ផ្សំ​ស្រដៀង​គ្នា​ក្តី ក៏​គ្រាប់​ប្រភេទ​ទី​មួយ​ត្រូវ​បាន​បង្កើត ក្នុង​គោល​បំណង​ដើម្បី​សម្លាប់​មនុស្ស ខណៈ​​ដែល​គ្រាប់​ផ្ទុះមួ​យប្រ​ភេទ​ទៀត ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ការ​កម្សាន្ត​សប្បាយ។ ត្រង់​ចំណុច​នេះ យើ​ង​អាចយកឧទាហរណ៍នេះ ទៅ​ធៀប​នឹង​ការ​ផ្សេងទៀត ដែ​ល​គេក៏​​អាច​ប្រើ​ក្នុងបំណងល្អផង បំណងអាក្រក់ផង។ ពេល​​ដែល​​របស់​ទាំ​ងនោះ​ធ្លាក់​ចូល​ក្នុង​ដៃរ​បស់​មនុស្ស​ដែល​មាន​សមត្ថភា​ព មាន​ការ​ប្រុងប្រយ័ត្ន និង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​នោះ​របស់​ដែល​គ្រោះថ្នាក់​ទាំ​ងនោះ​ អាច​ក្លាយ​ជារ​បស់​ដ៏ស្រ​ស់​ត្រកាល។ ប៉ុន្តែ របស់​ល្អ​ក៏​អាច​ត្រូវ​មនុស្ស​អាក្រក់ ​ធ្វើ​ឲ្យ​ក្លាយ​ជា​រ​បស់ដ៏គ្រោះ​ថ្នាក់​ផង​ដែរ។

យ៉ាង​ណាមិ​ញ សេរីភាព​គឺ​ជា​អ្វីដែ​លយើ​ងបា​នអ​ប​អរ​សាទរ ដោយ​ការ​បាញ់​កាំ​ជ្រួច តែ​​គេក៏​អាច​​ប្រើ​​វា ក្នុង​​ផ្លូវ​ល្អ​ផង​ និង​​ផ្លូ​វ​​អាក្រ​ក់​​ផ​ង​​ដែរ។ ក្នុងនាម​យើង​ជា​អ្នក​ជឿព្រះ​គ្រីស្ទ យើង​មាន​សេរីភា​ពរួ​ច​ផុត​ពីក្រឹត្យ​វិន័យ​ដ៏​តឹង​រឹង​របស់​លោក​ម៉ូសេ ប៉ុន្តែ​ ព្រះ​គម្ពី​របា​ន​ដាស់​តឿន​យើង​​ថា យើង​​មិ​ន​ត្រូ​​វ​ប្រើសេរីភាព​ខាង​វិញ្ញាណរ​បស់​យើង ដើម្បី​បំពេញ​ចិត្ត​អាត្មា​និយម​របស់​យើង​ឡើយ​ គឺ​ដូច​ដែល​មាន​សេចក្តីចែ​ងថា “បង​ប្អូន​អើយ ព្រះ​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេរីភាព តែ​កុំ​ឲ្យ​ប្រើ​សេរី​នោះ ទុក​ជា​ឱកាស​ដល់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​ស្រឡាញ់​វិញ”(កាឡាទី ៥:១៣)។

មិន​មែន​​មនុស្ស​គ្រ​ប់គ្នា​​សុ​​ទ្ធតែ​មា​នសេ​រីភាព​ផ្នែកនយោ​បាយ និង​ជំនឿ​សាសនា​ឡើយ តែ​អ្ន​កជឿ​ព្រះ​ទាំង​អស់ សុទ្ធ​តែ​មាន​សេរីភាព​ខាង​វិញ្ញាណ​ យើងមិនត្រូវប្រើសេរីភាពយើងជាអាវុធ ដើម្បីបង្ខំអ្នកដទៃឲ្យធ្វើតាមចិត្តរបស់យើងឡើយ តែត្រូវប្រើសេរីភាពយើង ដើម្បីបង្ហាញឲ្យអ្នកដទៃបានស្គាល់សេរីល្អនៃបំណងព្រះទ័យព្រះវិញ។—Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles