ការគេងលក់ដ៏ផ្អែមល្ហែម

អ្នក​ស្រី​អានេ ហ្គេដេស(Anne Geddes) ជា​អ្នក​ថត​រូបម្នាក់ ដែល​បាន​បង្កើត​ទម្រង់​សិល្បៈ​នៃ​ការ​ថត​រូប​ទារក​ដែល​កំពុង​គេង។ នាង​បាន​នាំ​ឲ្យ​មាន​ស្នាម​ញញឹម នៅ​លើ​ផ្ទៃ​មុ​ខ​របស់​អ្នក​ដែល​បាន​មើល​រូប​ថតទារក ដែល​​នាង​បាន​ថត​​នោះ។ គ្មាន​រូប​ភាព​អ្វី​ដែល​អាច​បង្ហាញ​ពី​សន្តិ​ភាព បាន​ប្រសើរ​ជាង​រូ​ប​ថត​ទារក​ដែល​កំពុ​ង​គេង​ឡើយ។

ប៉ុន្តែ រវាង​ការ​គេង​មួយ​ស្របក់​នៅ​ពេល​ថ្ងៃ និង​ការ​គេង​នៅពេ​ល​យប់ ការ​មើល​ថែរ​ក្មេង គឺ​ជា​ការ​ទទួល​ខុស​ត្រូវ ដែល​គេ​ត្រូវ​ប្រកាន់​ខ្ជាប់​ជា​និច្ច និង​មាន​ការ​​នឿយ​ហត់​ផង​​ដែរ។ ពេល​ដែល​ក្មេង​នៅ​តូច​មិន​ទាន់​ដឹង​អី ហើយ​រពឹស​ច្រើន ពួក​គេ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត នៅ​គ្រប់​ពេល​។ ឪពុក​ម្តាយ​ងោក​ងុយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​រវល់​ធ្វើ​កិច្ច​ការ​ជា​ច្រើន​សម្រាប់​កូន​តូច​ៗ ដូច​ជា ការ​រត់​តាម ការ​ធ្វើ​ឲ្យ​ពួក​គេ​​កម្សាន្ត​សប្បាយ ការ​ការ​ពារ ការ​បញ្ចុក​អាហារ និង​ការ​ស្លៀក​ពាក់​ឲ្យ​ពួក​គេ ព្រម​ទាំង​កា​រនៅ​យាម ការ​ណែ​នាំ និង​ការ​ផ្សៈ​ផ្សា​កូន​ៗ​ដែល​ឈ្លោះគ្នាជា​ដើ​ម។ បន្ទាប់​ពី​ពួក​គាត់​បាន​យក​គ្រឿង​លេង​របស់​កូន​ទៅទុ​ក ហើយស្លៀក​ខោអា​វសម្រាប់​គេង​ឲ្យ​ពួក​គេ​ហើ​យ ភាព​រ​ពឹស​របស់​ពួក​គេក៏​បា​នថ​យ​ចុះ ហើយ​ពួក​គាត់​ដែល​ជា​ឪពុក​ឬ​ម្តាយក៏​បី​វា ហើយដា​ក់​ឲ្យ​វា​គេង ដោយ​ការ​និទាន​រឿង​ឲ្យ​វា​ស្តាប់ រហូត​ដល់​វា​គេង​លក់។ ក្រោយ​មក មុន​ពេល​ពួ​កគា​ត់ចូ​លគេ​ង ពួក​គាត់​ក៏​បាន​ទៅមើ​ល​កូន​របស់​ខ្លួន​ ជា​ថ្មី​ម្តង​ទៀត ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ថា អ្វី​ៗ​គ្រប់​យ៉ាង​មាន​ភាព​សុខ​ស្រួល នៅ​ក្នុង​ពិភព​នៃ​សុ​បិន្ត​ហើយ។ សម្រស់​ដ៏​ស្រទ​ន់នៃ​ក្មេង​ដែលកំ​ពុង​គេង បាន​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​​មិន​ស្តាយ​កម្លាំង ឬ​ពេល​វេលា​ដែល​បាន​ចំណាយ ដោយ​​ភាព​នឿយ​ហត់​កាល​ពី​ពេល​ថ្ងៃ​ឡើយ។

តាម​ព្រះ​គ​ម្ពីរ​បាន​ប្រាប់​យើង​​ថា ព្រះ​​ទ្រង់​​សព្វ​​ព្រះទ័​យ​ឲ្យ​​កូ​ន​ស្ងួនភ្ញាររបស់​ទ្រង់​មាន​សន្តិ​ភាព ឬ​ភាព​សុខ​សាន្ត(លេវីវិន័យ ២៦:៦) ប៉ុន្តែ មាន​ពេល​ជាញ​យដ​ង​ពេក​ហើយ ដែល​យើង​នាំ​ឲ្យ​ខ្លួន​ឯ​ង​មាន​បញ្ហា និង​ការ​ប៉ះ​ទង្គិច​ផ្សេង​ៗ ដោយ​សារ​ភាព​មិន​ទាន់​ពេញ​វ័យ​ខាង​វិញ្ញាណ។​ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យយើ​ង​មាន​ភាពនឿ​យ​ណាយ​នឹង​ការ​ប្រព្រឹត្ត​ខុស ហើយ​សម្រាក ដោយ​សុខ​សាន្ត និង​ការ​ស្កប់​ចិត្ត ​តាម​​ផ្លូ​វ​នៃ​​សេចក្តី​ស្រឡាញ់រ​បស់ទ្រ​ង់។—Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles