មេរៀនទាំងពីរ

មាន​ពេល​មួយ​ខ្ញុំបា​ននិ​ពន្ធ​អត្ថបទ​មួយ​ទំព័រ សម្រាប់​សៀវភៅនំម៉ាណា​ប្រចាំ​ថ្ងៃ ដែល​អត្ថ​បទ​នោះ​និយាយ​អំពី​សារៈ​សំខាន់​នៃ​ការ​គោរព​ច្បាប់។ ពីរ​បី​សប្តាហ៍​ក្រោយ​មក ខ្ញុំ​បាន​ធ្វើ​ដំណើរ​កំសាន្ត ក្នុង​ចម្ងាយ​ផ្លូវ ១៣៦៧ គីឡូមែត្រ ដោយ​ការ​តាំង​ចិត្ត​ថា ខ្ញុំនឹ​ងបើ​កបរ​តាម​ល្បឿនដែល​បាន​កំណត់​ដោយ​ផ្លាក​សញ្ញា​ចរាចរណ៍។

ពេល​ដែល​ខ្ញុំ​កំពុង​បើក​បរ​ចេញ​ពី​ក្រុង​ដ៏តូ​ច​មួយ នៅ​ក្នុង​រដ្ឋ​ញូមិច​ស៊ិច​កូ សហរដ្ឋអាមេរិក ខ្ញុំ​មា​​នកា​រ​ផ្តោត​អា​រម្មណ៍​ទៅ​លើកា​រ​បើក​កញ្ចប់​នំសាំង​វិច ខ្លាំង​ជាង​ការ​មើល​ផ្លាក​សញ្ញា​តាម​ផ្លូវ ជាហេតុ​បណ្តាល​ឲ្យ​​​​​ខ្ញុំ​ទទួល​សំបុត្រ​ផាក​ពិន័យ ចំពោះ​ការ​បើក​បរ​ហួស​ល្បឿន​កំណត់។ មេរៀន​ទី​មួយ ដែល​ខ្ញុំ​បាន​ទទួល​នៅ​ថ្ងៃ​នោះ​គឺ: ការ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះច្បា​ប់​ចរាចរណ៍ គឺមិ​ន​​ខុ​ស​​ពី​ការ​មិន​គោរព​​ច្បាប់​ចរាចរណ៍​ឡើយ។ ទន្ទឹម​នឹង​នោះ ខ្ញុំ​នៅ​មាន​ចម្ងាយ​ផ្លូវ ១១២៦គីឡូ​មែត្រ​ទៀត!

មេរៀន​ទីពី​រ​ដែល​ខ្ញុំទ​ទួល​បាន​គឺ : ព្រះ​តែង​តែល្បង​ល​ការ​សម្រេច​ចិត្ត​របស់​យើង​ជា​និច្ច។ ខ្ញុំ​បាន​នឹក​ចាំ​ថា ពេល​ដែល​រាស្រ្ត​រប​ស់​ព្រះ​ត្រៀមខ្លួន​ចូល​ទឹក​ដី​​សន្យា​ ​​លោក​​ម៉ូសេ​និយាយ​ទៅ​កាន់​​ពួក​គេ​ថា “ត្រូវ​ឲ្យ​ឯង​នឹក​ចាំ​ពី​អស់​ទាំង​ការ ដែល​កើត​មាន​តាម​ផ្លូវ ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​នាំ​ឯង​នៅ​ក្នុង​ទី​រហោស្ថាន ក្នុង​រវាង​៤០​ឆ្នាំ​នេះ ដើម្បី​នឹង​បន្ទាប​ចិត្ត​ឯង ហើយ​នឹង​ល្បងល​ឯង​ឲ្យ​ដឹង​ជា​សេចក្តី​ណា ដែល​នៅ​ក្នុង​ចិត្ត​ឯង គឺ​បើ​នឹង​កាន់ តាម​បញ្ញត្ត​ទ្រង់​ឬ​ទេ”(ចោទិយកថា ៨:២)។

លោក​យូជិន ភីធ័រសាន់(Eugene Peterson) ជា​គ្រូ​គង្វាល និង​អ្នក​និពន្ធ​ម្នាក់ ដែល​បាន​ហៅ​ការ​ដើរ​តាម​ព្រះ​គ្រីស្ទ​ថាជា “ការ​ស្តាប់​បង្គាប់​ដ៏យូ​រអ​ង្វែង តាម​ទិស​ដៅ​ដដែល”។ មាន​ន័យ​ថា រៀងរា​ល់ពេ​ល​យើង​សម្រេច​ចិត្ត​​​ស្តាប់​បង្គាប់​ព្រះ យើងក៏ត្រូវសម្រេចចិត្តផងដែរថា នឹងបន្តស្តាប់​បង្គាប់​ទ្រង់​ជា​រៀង​រហូត។

តាម​រយៈ​មេរៀន​ខាង​លើនេះ​ ព្រះ​ទ្រង់​បាន​រំឭ​ក​ឲ្យខ្ញុំ​​ដឹ​ងថា​ ការ​ផ្តោត​ចិត្ត​ទៅ​លើ​ការ​ស្តាប់​បង្គាប់ និង​ការ​ផ្តោត​អារម្មណ៍​នៅ​ក្នុង​ដំណើរ​នៃជី​វិត ពិតជាមាន​សារៈ​សំខាន់ណាស់។—David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles