ការរៀននិយាយ

លោកបណ្ឌិត ដេប រ៉យ(Deb Roy) គឺជាអ្នកស្រាវ​ជ្រាវ និង​អ្នក​វិទ្យា​សាស្រ្ត​ផ្នែក​ការ​យល់ដឹង នៅ​​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​នៃ​រដ្ឋ​ម៉ាសាឈូសេត។ គាត់​បាន​​​ថត​​​សម្លេង និង​វីដេអូ​នៃ​សកម្ម​ភាព​ជីវិត​របស់​កូន​គាត់ ចាប់​តាំង​ពី​ពេល​ដែល​វា​កើត រហូត​ដល់​ពេល​​វា​មាន​អាយុ​បី​ឆ្នាំ ដើម្បី​សិក្សា​អំពី​របៀប​ដែល​មនុស្សយើ​ង​រៀន​ភាសា។

គាត់និងភរិយារបស់គាត់បានដំឡើងម៉ាស៊ីន សម្រាប់ថតសម្លេង និង​វីដេអូ នៅ​ក្នុង​ផ្ទះរ​ប​ស់ខ្លួ​ន ហើយ​ពួក​គេ​ក៏​បាន​ថតស​ម្លេង និង​វីដេ​អូ ដែល​មាន​រយៈ​ពេល​ជាង​​២​សែនម៉ោង​ជា​សរុប។ តាម​រយៈ​ការ​ចំណាយ​ពេ​ល​ជាច្រើ​ន ដើម្បី​ប្រមូ​ល​ផ្តុំ បង្រួញ និង​កែ​សម្រួល​សម្លេង​ដែល​បាន​ថត​នោះ ​ពួក​គេក៏​អា​ច​ស្តាប់​ឮ​ទារក​របស់ពួ​ក​គេ បញ្ចេញ​សម្លេង “កាកា” ដែល​ប្រែ​ក្លា​យ​ជា​ពាក្យ​ “ទឹក” ជា​ដើម។

បើ​មាន​នរណាម្នា​ក់ច​ង់​ធ្វើ​ការ​ស្រាវ​ជ្រាវ​​ ដោយ​ថត​សម្លេង នៅ​ក្នុង​ផ្ទះរ​បស់​អ្នក តើអ្ន​ក​នឹង​ចូល​រួម​ជា​មួយ​ពួ​កគេ​ឬ​ទេ បើ​សិ​ន​​ជាអ្ន​កបា​ន​ដឹង​ថា គេ​នឹង​ថត​ពាក្យ​គ្រប់​ម៉ាត់ ហើយ​យក​មក​ធ្វើ​ការ​វិភា​គ​​នោះ? តើ​ការ​សិក្សារ​បស់​ពួក​គេនឹ​ងប​ង្ហាញ​ចេញ​នូវ​លទ្ធផល​យ៉ា​ងដូ​ច​ម្តេច​ខ្លះ? យ៉ាង​ណាមិ​ញ បទ​គម្ពីរ​សុភាសិត ជំពូក១៨ បាន​ផ្តល់​ឲ្យនូ​វ​ចម្លើយ ចំពោះ​សំណួរ​នេះ ដោយ​លើក​ឡើង​ អំពីការ​និយ​ម​ប្រើពា​ក្យ​សម្តី ដោយ​គ្មាន​ប្រាជ្ញា។

អ្នក​និពន្ធ​នៃប​ទ​គម្ពី​រ​ខាង​លើ​បាន​កត់​​សំគាល់​​ឃើ​ញ​​ថា មនុស្ស​​ល្ងី​ល្ងើ​ចូល​ចិត្ត​សម្តែង​គំនិត​របស់​ខ្លួន ជា​ជាង​ព្យាយា​ម​ស្តាប់​យោល​របស់​អ្នក​ដទៃ​ឲ្យយ​ល់(ខ.២)។ តើយើ​ង​មាន​អត្ត​ចរិត​បែប​នេះឬ​? តើ​មាន​ពេល​ខ្លះ យើង​នាំ​ឲ្យ​មាន​ជម្លោះ ដោយសារ​ពាក្យ​សម្តី​របស់​យើង​ឬ(ខ.៧) ឬ​​យើង​ចូល​ចិត្ត​និយាយ​ដោយ​ឥត​បើ​គិត ហើយ“ឆ្លើយ​មុន ដែល​បាន​ស្តាប់​រឿ​ង”?(ខ.១៣)។

យើង​ចាំបា​ច់ត្រូ​វ​រៀន​និយាយ​ឲ្យបា​ន​ត្រឹម​ត្រូវ។ សូម​យើង​ពឹង​ផ្អែ​ក​ទៅ​លើព្រះ​ ដើម្បី​ឲ្យ​យើង​អាច​ស្គាល់​ពាក្យ​សម្តីដែ​ល​អាក្រក់ ហើយ​ងាក​មក​ប្រើពា​ក្យ​សម្តី​លើក​ទឹក​ចិត្ត ដែល​ជា “ពាក្យ​​​​ល្អៗ​ សម្រាប់​​នឹង​ស្អាង​ចិត្ត​តាម​ត្រូវ​ការ” ដើម្បី​​ឲ្យ​​បាន​ “ផ្តល់​ព្រះគុណ​ដល់​អស់​អ្នក​ដែល​ស្តាប់”(អេភេសូ ៤:២៩)។—Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles