របស់ល្អបំផុតក្នុងជីវិត

មាន​ពាក្យ​ស្លោក​ពី​បុរាណ​មួយ បាន​ពោល​ថា “របស់​ល្អបំ​ផុត​នៅក្នុ​ង​ជីវិត គឺ​ជា​របស់​ដែល​យើង​ទទួល​ដោយ​ឥត​គិត​ថ្លៃ”។ ក្នុង​ពាក្យ​ស្លោក​នេះ ចំណុច​ជា​ច្រើន ដែល​ជា​​កា​រ​​ពិត​។ ទោះជា​យ៉ាង​ណាក៏​ដោ​យ អ្នក​ខ្លះជឿ​ថា របស់​ល្អបំ​ផុ​ត​ក្នុង​ជីវិត គឺ​ជារ​ប​ស់​ដែល​ថ្លៃ​ ឬប្រហែ​ល​​ជារបស់​ដែល​ពិ​បាក​ស្វែ​ង​រក។

ថ្មី​ៗ​នេះ ខ្ញុំ​បាន​ឃើ​ញ​ផ្លាក​ស​ញ្ញា​មួយ ដែ​ល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម ហើយ​គិត​ពីអ​ត្ថន័​យរ​ប​ស់វា​។ នៅ​លើ​ផ្លាក​សញ្ញានោះ គេ​បាន​ស​រសេ​រ​ថា “របស់ល្អបំផុតក្នុងជីវិត មិនមែនជារបស់ឡើយ”។ នេះ​ជា​ការសរសេរ​បាន​ល្អណា​ស់! ព្រោះ​ថា ​ពេល​ដែល​យើង​ស្គាល់​តម្លៃ​នៃគ្រួ​សារ មិត្ត​ភាព និង​សេចក្តី​ជំនឿ​ហើយ នោះ​យើង​ក៏នឹ​ងបា​ន​ដឹង​ថា ការ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត ​គឺ​ជាចំ​ណង​​​ទាក់​ទងរវាងម​នុស្ស និង​ព្រះអ​ម្ចាស់។

ស្តេច​សាឡូម៉ូន​ជាអ្នកដែលសមនឹង​​និយាយ​​អំ​ពី​​របស់​​ទ្រព្យ ព្រោះ​ទ្រង់ “មាន​ទ្រព្យសម្បត្តិ និង​ប្រាជ្ញា​លើស​ជាង​អស់​ទាំង​ស្តេច​នៅ​ផែនដី”(១ពង្សាវតាក្សត្រ ១០:២៣)។ តើ​ទ្រង់​បាន​ផ្តល់​យោបល់​អ្វី​ខ្លះ អំពី​ទ្រព្យ​សម្បត្តិ? ទ្រង់​បាន​មាន​បន្ទូល​ថា “កុំ​ឲ្យ​​នឿយ​ហត់​ដល់​ខ្លួន ដើម្បី​ឲ្យ​បាន​ជា​អ្នក​មាន​ឡើយ ក៏​កុំ​ឲ្យ​ប្រើ​ប្រាជ្ញា​ឲ្យ​បាន​មាន​ឡើង​ដែរ តើ​ចង់​ភ្ជាប់​ភ្នែក​តាម​របស់​ដែល​សោះ​សូន្យ ឬ​ដ្បិត​ទ្រព្យ​សម្បត្តិតែង​តែ​ដុះ​ស្លាប​ជា​មិន​ខាន ក៏​នឹង​ហើរ​ទៅ​លើ​មេឃបែប​ដូច​ជា​ឥន្ទ្រី” (សុភាសិត ២៣:៤-៥)។ ហើយ​ទ្រង់​លើកទឹ​កចិ​ត្តយើ​ង​ឲ្យ​ផ្ចង់​​ចិ​ត្ត​ ​​ចំពោះ​សេ​ចក្តី​​ប្រៀនប្រដៅ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​ពាក្យ​ដែល​ប្រកប​ដោយ​តម្រិះ។ ដ្បិត​​នឹ​ង​មាន​រង្វាន់​ជា​មិន​ខាន ហើយ​សេចក្តី​សង្ឃឹម​របស់យើង​​នឹង​មិន​កាត់​បង់​ឡើយ(ខ.១២,១៨)។

របស់​ល្អបំ​ផុត​ក្នុង​ជីវិត គឺ​ជាទ្រ​ព្យស​ម្បត្តិ​ដ៏​នៅ​អស់​កល្បជា​និច្ច ដែល​កើត​ចេញ​ពី​សេចក្តី​ល្អ និ​ង​ព្រះ​គុណ​រប​ស់​ព្រះ ដែលមានក្នុងអង្គព្រះយេស៊ូវគ្រីស្ទ។ យើង​មិន​ទុក​ដាក់​ទ្រព្យសម្បត្តិ​​ទាំងនោះ ក្នុង​ដៃយើ​ងឡើ​យ គឺយើ​ងទុ​ក​នៅក្នុ​ង​ចិ​ត្តយើ​ង​វិញ។—David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles