ពេលមានបញ្ហា

បើអ្នក​មិន​ធ្លាប់​បាន​ដឹង​អំពី​ច្បាប់​ម័រហ្វី(Murphy)ទេ ​នោះ​អ្នក​ប្រហែល​ជា​ធ្លាប់​​ពិសោធ​ នឹង​ពាក្យ​ស្លោក ដែលចែង​ថា “បញ្ហា​នឹង​កើត​ឡើង ចំពោះ​ការ​អ្វី​ដែ​ល​អាច​មាន​បញ្ហា”។ ពាក្យ​ស្លោក​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំនឹ​ក​ឃើញ​គោល​ការណ៍ ដែ​ល​ព្រះ​យេស៊ូវ​បាន​ចែក​ចាយ​ជា​មួ​យ​ពួក​សិស្ស​របស់​ទ្រង់​ ដោយ​បន្ទូល​ថា “នៅ​លោកីយ៍​​នេះ ​អ្នក​​រា​ល់​គ្នា​នឹងមាន​សេចក្តី​វេទនា​មែន”(យ៉ូហាន ១៦:៣៣)។ ត្រង់​ចំណុច​នេះ យើង​អាច​ទទួល​ស្គាល់​ថា ពាក្យ​ស្លោក​មួយ​នោះ​ពិត​ជា​បាន​និយាយ​ត្រូ​វ​មែន ព្រោះ​មិន​យូរ​មិន​ឆាប់ យើង​នឹង​ជួប​សេចក្តី​ទុក្ខ​មែន។ ពី​ដើម​ឡើយ ព្រះ​ទ្រង់​មិ​ន​បាន​រៀប​ផែន​ការ​ឲ្យ​ជីវិត​មនុស្ស​ម្នា​ក់ៗ​ជួ​បសេ​ចក្តី​ទុក្ខ​ទេ ប៉ុន្តែ ចាប់​តាំង​ពី​ពេល​ដែល​មនុស្ស​ជាតិ​ដំបូង បាន​ចាញ់​ល្បួង​របស់​អារក្ស ក្នុង​សួន​ច្បារ​អេដែន អ្វី​ៗ​គ្រ​ប់​យ៉ាង​ក្នុង​ពិភព​ផែន​ដី​នេះ ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុ​ងអំ​ពើ​បាប ជា​ហេតុ​នាំ​ឲ្យ​គ្មាន​សណ្តាប់​ធ្នាប់ និង​លែង​មាន​ដំណើរ​ការ​ដូច​ធ​ម្មតា។

ជា​ការ​ពិត​ណាស់ ជីវិត​មនុស្ស​ម្នា​ក់​ៗតែ​ង​ពើ​ប​ប្រទះ​បញ្ហា។ ជា​ញឹក​ញាប់ យើង​មិន​បាន​ដឹង ឬ​ភ្លេច​ថា សន្តិ​ភាព​ពិត​ជា​អាច​កើត​មាន​នៅ​ក្នុង​ជីវិត​របស់​យើង​រាល់​គ្នាទេ។ គួ​រឲ្យ​ចាប់​អារម្មណ៍​ណាស់ ពេល​ដែល​ព្រះ​យេស៊ូវ​ដាស់​តឿន​អ្នក​ដើ​រតា​ម​ទ្រង់ អំពី​បញ្ហា​ដែល​នឹង​កើត​ឡើង ​ទន្ទឹម​នឹង​នោះ​ទ្រង់​ក៏បា​នស​ន្យាថា​ នឹង​ប្រទា​នស​ន្តិ​ភាព ​នៅ​ក្នុង​ចិត្ត​យើង​ម្នា​ក់​ៗ​ផ​ង​ដែរ។ ទ្រង់​ថែម​ទាំង​បាន​ប្រាប់​ពួក​គេ​ឲ្យ ​“សង្ឃឹម ឬ​អសប្បាយ​ឡើង ដ្បិត​ទ្រង់​បាន​ឈ្នះ​លោកិយ​ហើយ”​(ខ.៣៣)។ ដោយ​សារ​ទ្រង់​បាន​ប្រើពា​ក្យ​ បានឈ្នះ នោះ​មាន​ន័យ​ថា កា​រនេះ​បា​នស​ម្រេច តាំង​​​ពី​អតីត​កាល​រហូត​ជា​និរន្ត។ ព្រះ​យេស៊ូវ​ទ្រង់​មិន​គ្រាន់​តែ​បា​នឈ្នះលោកិយ​ដែល​ធ្លាក់​ក្នុង​អំពើបា​ប តាម​រយៈ​កា​រ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើ​ងវិ​ញ​រប​ស់ទ្រ​ង់​ប៉ុណ្ណោះ​ឡើយ តែ​ទ្រង់​ថែម​ទាំង​បាន​បន្ត​ប្រទាន​ជ័យ​ជម្នះ ទោះ​បី​ជា​យើង​ជួ​បប​ញ្ហា​ច្រើន​យ៉ា​ង​ណា​ក៏​ដោយ។

ដូច​នេះ ទោះ​បី​ជាប​ញ្ហាអា​ចកើ​ត​មាន ចំពោះ​យើង ក្នុង​លោកិយ​ដែល​មាន​បាប​នេះ​យ៉ាង​ណាក៏​ដោយ ក៏​យើង​នៅ​តែ​​អាច​មាន​សង្ឃឹម ដោយសារ​ដំណឹង​ល្អ​ដែល​ប្រាប់​យើង​ថា យើង​អាច​ពឹង​ផ្អែក​លើ​ព្រះយេ​ស៊ូវ ដើម្បី​ទទួល​បាន​សន្តិ​ភាព ក្នុង​ពេល​មាន​ទុក្ខ។—Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles