មិនមែនជារឿងទេវកថា

ខ្ញុំ​ជា​​មនុស្ស​​ដែ​ល​ចូ​​លចិ​ត្តស្វែ​ង​យល់ អំ​ពីប្រ​វត្តិ​សាស្រ្តហេតុ​នេះហើ​យ បាន​ជា​ខ្ញុំរ​ង់​ចាំទ​ស្សនា​កម្ម​វិធី​ផ្សាយពិសេស​របស់ទូ​រទស្សន៍ ស្តី​អំពី​ស្តេច​អាស័រ(King Arthur) ដ៏​អស្ចារ្យ​។ ក្នុង​ផ្នែក​ខាង​ដើម​នៃ​ខ្សែ​វីដេអូរ​ឯក​សារ​នេះ ពួក​ប្រវត្តិ​វិទូ​បាន​ទទួលស្គា​ល់​ថា រឿង​ស្តេច​អាស័រ ពួកទ័​ព​សេះ ​និង​ការប្រជុំតុមូ​លរ​បស់​ពួក​គេ មិន​មាន​ការ​កត់​ត្រា​របស់​សាក្សី ឬភ័ស្តុ​​តា​ង​​ប្រវត្តិសាស្រ្តណាមួយជាសំអាងទេ។ ដូចនេះ ជា​ញឹក​ញាប់ គេ​បាន​ហៅ​រឿង​នោះថា “រឿង​ព្រេង” ឬ ​“រឿង​ទេវ​កថា”។ រឿង​នេះ​ហាក់​ដូច​ជា គ្រាន់​តែ​ជា​រឿង​ព្រេង​មួយ ដែល​កើត​ឡើង​ពី​ការ​ប្រទាក់​ក្រឡា​គ្នា​នៃ​រឿង​ដទៃ​ជា​ច្រើន​ទៀត អស់​​ជា​ច្រើន​សតវត្សរ៍។

ទោះ​ជា​យ៉ាង​ណាក៏​ដោយ ដំណឹង​ល្អ​មិន​មាន​ប្រភព​នៅ​ក្នុង​រឿង​ទេវក​ថា ឬ​រឿង​ព្រេង​ឡើយ តែ​មា​ន​ប្រភ​ព​នៅ​ក្នុង​ការ​ពិត ដែល​គេ​បាន​ស្រាវជ្រា​វ​រក​ឃើញ​យ៉ាង​ត្រឹម​ត្រូវ ហើយ​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​ដែល​គេបា​នថ្លែ​ង​ប្រាប់។ គឺ​ដូច​ដែល​សាវ័ក​ប៉ុលបា​នស​រសេរ​ថា ការ​រស់​ពី​សុគត​ឡើង​វិញ​នៃ​ព្រះគ្រីស្ទ គឺ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ ដែល​មាន​សាក្សី​ដ៏​ពិត​ជា​សម្អាង​។ សាវ័ក​ប៉ុល​បាន​រាយ​ឈ្មោះ​របស់​ពួក​សាវ័ក​ដែល​បាន​ឃើញ​ព្រះគ្រី​ស្ទ​ផ្ទាល់​ភ្នែក បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះជន្ម​ឡើង​វិញ ហើយបា​ន​រៀប​រា​ប់​ថា “ក្រោយ​ទៀត ទ្រង់​លេច​មក​ឲ្យ​ពួក​បង​ប្អូន​ជាង​៥០០​នាក់​ឃើញ​តែ​ម្តង ជា​ពួក​ដែល​មាន​គ្នា​ច្រើន​រស់​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ តែ​មាន​ខ្លះ​បាន​ដេក​លក់ទៅ​ហើយ” (១កូរិនថូស ១៥:៦)។ ពេល​ដែល​សាវ័​កប៉ុ​លកំ​ពុង​សរសេរ​បទ​គម្ពី​រ​នេះ ក្នុង​ចំណោម​ពួកស្ម​រ​បន្ទា​ល់ទាំ​ងនោះ​ មាន​ពួក​គេជា​ច្រើ​ននាក់ នៅមា​ន​ជីវិ​តនៅ​ឡើ​យ ហើយ​អ្នក​ដែល​រស់​នៅ​សម័យ​នោះ ​អា​ច​​ទៅ​សួរ​អ្នក​ទាំង​នោះបា​ន។

ការ​មាន​ព្រះជ​ន្ម​ឡើង​វិញ នៃ​ព្រះ​គ្រីស្ទ​មិន​មែន​ជា​រឿងប្រ​ឌិត បែប​ទេ​វក​ថា​ឡើយ តែ​ជា​ការ​ពិត ដែល​បាន​កើត​ឡើង​ក្នុង​ប្រ​វត្តិ​សា​ស្រ្ត។—Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles