ការកម្សាន្តចិត្ត ក្នុងពេលជាប់ជាឈ្លើយ

នៅថ្ងៃ​ទី ១០ កុម្ភះ ឆ្នាំ ១៦៧៥ អ្នក​តាំង​ទី​លំ​នៅ​ប្រហែល​៥​០​ក្រុម​​គ្រួសារ នៅ​ក្នុង​ភូមិ​មួយ នៅ​ក្រុង​លេន​ខាស់​ស្ទ័រ រដ្ឋ​ម៉ាសា​ឈូសេ​ត កំពុ​ង​ខ្លាច​ជន​ជាតិ​ដើម​ នៅ​អាមេរិ​ក​ វាយ​លុក​ចូល​កន្លែង​រស់​នៅរ​បស់​ពួក​គេ។ លោក​យ៉ូសែប រ៉លែនសិន(Joseph Rowlandson) ដែល​ជាអ្ន​ក​បម្រើ​ព្រះ​និកាយ​ភួរីទិន(Puritan) នៅក្នុ​ង​ភូមិ​​នោះ ​កំពុង​សុំ​ការ​ការពារ​ពី​រដ្ឋា​ភិបាល នៅ​ក្រុង​បូស្តុន​(Boston) ពេល​ដែល​អ្ន​ក​ស្រីម៉ារី​(Mary) ដែល​ជា​ភរិយា​របស់​គាត់ កំពុង​នៅ​ជាមួយ​កូ​នៗ ​ក្នុង​ភូមិ​នោះ។ ពេល​ថ្ងៃ​រះ​ឡើង ពួក​ជន​ជាតិ​ដើម​ទាំង​នោះ​ ក៏បា​ន​វាយ​លុ​កចូ​ល​ក្នុ​ង​ភូមិ។ ពួក​នោះស​ម្លា​ប់​ប្រជា​ជ​​ន​មួយ​ចំ​នួន ហើយ​បាន​ចាប់​អ្នក​ស្រី​ម៉ារី និ​​ង​អ្នក​ដែល​រួ​ច​ជីវិ​តដ​ទៃ​ទៀត​  យក​ទៅ​ជា​​មួយ។   អ្នក​ស្រី​ម៉ារី​បាន​ពិសោធ​នឹង​ភាព​សប្បុរស ក៏​ដូច​ជាភា​ព​សាហាវ​ព្រៃផ្សៃ​រ​បស់​ពួក​នោះ។ ពួក​ជន​ជាតិ​​ដើម​អាមេរិក បាន​ដឹង​លក្ខ​ណៈនៃ​ជំ​នឿសា​សនា​របស់​ប្រជា​ជន​ទាំង​នោះ បាន​ជា​ពួក​គេ​ប្រគល់​ព្រះ​គម្ពីរ​មួយ​ក្បា​ល​ឲ្យនា​ង គឺ​ព្រះ​គម្ពី​រ​ដែល​ពួក​គេ​បា​នរឹ​បអូ​សយ​កកា​ល​នោះ។ ក្រោយ​មក នាង​ក៏​បាន​សរសេរ​ក្នុង​សៀវ​ភៅកំ​ណត់ហេ​តុរ​ប​ស់​នាង អំពី​ការ​នឹក​ចាំអំ​ពី “សេចក្តី​សប្បុ​រស​របស់​ព្រះ ដែល​បាន​ប្រទាន​នូវ​ប​ទគម្ពីរ​ជា​ច្រើន ដើម្បី​លើក​ទឹក​ចិត្តនាង ត្រូវ​នឹង​ស្ថាន​ភាព​ដ៏​លំបាក​ ​ក្នុង​ពេល​​នោះ​”។ ព្រះ​បន្ទូល​ព្រះបា​ន​ផ្តល់​ឲ្យ​នាង នូវកា​រ​កម្សាន្ត​ចិត្ត​​ដ៏អ​ស្ចារ្យ មុន​ពេល​គេ​លោះ​នា​ង នៅ​ថ្ងៃ​ទី​២​​​ ​ខែសីហា។

ពេល​​ដែល​ពួក​សាសន៍​យូដា​បាន​ដឹ​ងថា​ ចក្រ​ភ​ព​បាប៊ីឡូន នឹង​​លើក​ទ័ព​ចូ​ល​ម​ក​ចាប់​ពួក​គេ​ជា​​ឈ្លើយ(អេសាយ ៣៩:៥-៧) ពួក​គេ​ប្រាកដ​ជា​មាន​ទុក្ខ​ព្រួ​យ​ជា​ខ្លាំង។ ប៉ុន្តែ សូម្បី​តែ​នៅ​ពេ​ល​ដែល​ពួក​គេ​កំ​ពុង​រ​ង់​ចាំ​ទុក្ខ​វេទនា​នោះម​ក​ដល់ ក៏​ព្រះ​ទ្រង់​នៅ​តែ​កម្សាន្ត​ចិ​ត្ត​ពួក​គេ ដោយ​ពាក្យ​ថា “ព្រះបន្ទូ​ល​​​នៃ​ព្រះយេហូវ៉ា​​ដែ​ល​​បាន​ថា​នោះ ក៏​ល្អ​ហើយ!”(ខ.៨)។

តើ​អ្នក​ធ្លាប់​ស្ថិត​នៅ​ក្នុ​ង​ស្ថាន​ភាព ដែល​ចាប់​ចង​វិញ្ញាណ​អ្នក ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​គ្រប់​គ្រង​ឬទេ?​ បើ​សិន​​ជាធ្លា​ប់​មែន​ នោះ​សូម​អាន ហើយ​ជញ្ជឹង​គិត​ព្រះបន្ទូលទ្រង់​។​ បន្ទាប់​មក សូម​ពិសោធនឹ​ង​ការ​កម្សាន្ត​ចិត្ត​រប​ស់ព្រះចុះ​។–Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles