ជាប់នៅក្នុង

ថ្មី​ៗ​នេះ ពេល​ដែ​ល​ភិរយា​របស់​ខ្ញុំកំពុងប្រើ​កុំព្យូទ័រ​លែប ថប់​របស់​នាងនៅ​ផ្ទះ នាង​ស្រាប់​តែ​ចាប់​អារម្មណ៍​​​ឃើញ​ថា កុំព្យូទ័រ​រប​ស់នា​ង​ជិ​ត​អស់​ថ្ម​ហើយ បាន​ជា​វា​ហៀប​នឹង​រលត់​ទៀត។ នាង​បា​នដោ​តឌុ​យ​របស់​កំព្យូ​ទ័រ​នោះ ចូល​ក្នុង​ព្រី​ក្នុង​ជញ្ជាំង​ហើយ ដូច្នេះ វា​គួរ​តែ​មិន​ឆាប់​អស់​ថ្ម​ដូច​នេះទេ​។ ដូច​នេះ នាង​ក៏​បាន​ពិនិត្យ​មើល​ខ្សែ​ភ្លើង​របស់​កុំព្យូទ័រ​នោះ ទាំង​មើល​ខ្សែរ​បស់​ដុំសាក​ថ្មរ​បស់​វា​ផង ហើយ​ក៏​រក​ឃើញ​ថា ដុំ​សាក​ភ្លើង​របស់​នាង​ បាន​​ភ្ជាប់​​​​ជាមួយនឹង​កុំព្យូ​ទ័រ តែវាមិន​បា​នដោ​ត​ភ្ជាប់​នឹង​ចរន្ត​ភ្លើង​ក្នុង​ព្រីក្នុ​ង​ជញ្ជាំ​​នោះ​​ទេ! នាង​ក៏​មើ​លម​ក​ខ្ញុំ ទាំង​ហួស​ចិត្ត រួច​និយាយ​ថា “កុំព្យូទ័រ​នេះ មិន​បាន​នៅជា​ប់​នឹ​ងប្រ​ភព​ភ្លើង​រ​បស់​វា​ទេ។”

ពេល​ដែល​នា​ង​និយា​យ​ដូច​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ពី​បទ​គម្ពីរ អេសាយ ៤០:២៧-៣១ ដែល​ចែង​ អំពី​អំណាច​ចេស្តា​របស់​ព្រះ។ ហោរា​អេសាយ​បា​​ន​ស្គាល់ប្រ​ភព​ដ៏​ពិត និង​មិន​ចេះរីង​ស្ងួត​នៃ​កម្លាំង ដែល​យើង​ត្រូវ​ស្វែង​រក នៅ​ក្នុង “ព្រះ​យេហូវ៉ា ដែល​​ទ្រ​ង់​​​គឺជា​ព្រះ​អាទិករ ជា​ព្រះ​ដែល​បា​នប​ង្កើត​រប​ស់​ស​ព្វ​សារ​ពើរ រហូតដ​ល់​​ចុងបញ្ចប់​នៃ​ផែន​ដី”(ខ.២៨)។ រួច​គាត់​ក៏​បាន​និយាយ​ទៅ​កាន់ អស់​​អ្ន​ក​ដែល​ខ្សោ​យ​កម្លាំង ដោយ​លើក​ទឹក​ចិ​ត្តពួ​ក​គេ ឲ្យ​រំពឹង​ដល់​ព្រះ​អម្ចាស់ ដើម្បី​ទទួល​កម្លាំង​ជា​ថ្មី​ពី​ទ្រង់(ខ.២៩-៣១)។

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រៀបប្រ​​ដូ​ច​យើង ទៅនឹ​ង​​ខ្នែង​ទំពាំង​បាយ​ជូ ដែល​នៅ​ជាប់នឹង​ទ្រង់ ដែល​ជា​ដើម​ទំពាំង​បាយ​ជូរ​(យ៉ូហាន ១៥:៤-៥)។ ព្រះ​បន្ទូល​របស់​ទ្រង់​ត្រង់​ចំណុច​នេះ គឺ​មិន​ខុ​ស​ពីប​ទ​គម្ពី​រ​អេសាយ ៤០:៣១ ដែល​បាន​សន្យាថា​ ប្រសិន​បើ​យើង​ជាប់​នៅ​ក្នុងព្រះ “នោះយើ​ង​នឹង​មា​នក​ម្លាំង​ចម្រើ​នជា​និ​ច្ច យើង​នឹង​រត់​ទៅឥ​ត​ដែលហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ”។

នៅ​ពេល​ដែល​យើង​នឿយ​ព្រួយ ហើយ​ពិបាក​ចិត្ត យើង​ត្រូវ​តែ​តភ្ជាប់​ខ្លួន​យើង​ ទៅ​នឹង​​ប្រភព​ដ៏​ពិត​នៃ​កម្លាំង និង​ជីវិត។ – Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles