គេកំពុងមើលយើង

មាន​ក្រុម​បាល់​ទាត់​អាជីព​មួយ បាន​ជួប​រដូវ​កាល​ដ៏​អាក្រក់ ដោយ​ប្រកួត​ចាញ់​ពីរ​បី​សប្តាហ៍​ជាប់​ៗគ្នា។ អ្នក​យក​ពត៌​មាន​បាន​សួរ​កីឡាក​រម្នាក់ ដែល​នៅ​ក្នុង​​ក្រុម​នោះថា​ “តើ​មាន​អ្វី​ជម្រុញ​ចិត្ត​លោក​ ​​ឲ្យ​​​នៅ​តែ​បន្ត​ខំប្រឹង​​ប្រកួត​​យ៉ាង​អស់​ពី​សមត្ថ​ភាព ទោះ​បី​ជា​ក្រុម​របស់​លោក​បាន​ចាញ់ ស្ទើរ​តែ​គ្រប់​ការ​ប្រកួត​យ៉ាង​ដូច​នេះ”។ គាត់​បាន​ឆ្លើយ​ថា “ឪពុក​ម្តាយរ​បស់​ខ្ញុំ​​បា​នម​ក​ទស្សនា​ការ​ប្រកួត​របស់​ខ្ញុំ ដូច​នេះ អ្នក​ត្រូវ​ដឹ​ងថា ខ្ញុំ​ត្រូវ​តែ​​ខិត​ខំ​ប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថ​ភាព!” គាត់​បាន​ទទួល​ស្គាល់ នៅ​ក្នុង​ការប្រ​កួត គឺ​មា​ន​អ្វីដែ​ល​សំ​ខាន់​ជាង​កា​រ​ខំ​យក​ឈ្នះ​ចាញ់។ មាន​មនុស្ស​ជា​ច្រើន​កំពុង​ទស្សនា​ការ​ប្រកួត​របស់​គាត់ ហេតុ​នេះ​ហើយ បា​​ន​ជា​គាត់​មាន​ទឹក​ចិត្ត​ប្រកួត​ឲ្យ​បាន​ល្អ​បំផុត។

ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មាន​បន្ទូល អំពី​សេចក្តី​ពិត​ដូច​គ្នានេះ នៅ​ក្នុង​ផ្នែក​​ដំបូង នៃសេ​ចក្តី​បង្រៀន​នៅ​លើភ្នំ។ យើងគួ​រ​តែ​រស់​នៅ​ ដោយ​​ទទួល​ស្គាល់​ថា មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​ កំពុង​តែ​​សង្កេ​ត​មើល​​​អ្វីដែល​យើង​ធ្វើ ដូច​នេះ គេ​ក៏អា​ច​ស្គាល់​ព្រះរ​បស់​យើង តាមរ​យៈ​ទី​បន្ទាល់​នៃ​ការ​រស់​នៅ​របស់​យើង​ផង​ដែរ។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះយេ​ស៊ូវ​មាន​បន្ទូល​ថា “ដូច្នេះ​ ចូរ​ឲ្យ​ពន្លឺ​​​របស់អ្នករាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្សលោក​យ៉ាង​នោះ​ដែរ ដើម្បី​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​​ប្រព្រឹត្ត​​ រួ​ច​​សរសើ​​រដំកើង​ដល់​ព្រះ​វរបិតា​នៃអ្ន​ក​រាល់គ្នា ដែល​គង់​នៅ​ស្ថាន​សួគ៌”(ម៉ាថាយ ៥:១៦)។ តើ​យើង​ត្រូ​វឲ្យ​ពន្លឺ​នៃ​ជីវិ​ត​យើងបាន​ភ្លឺឡើ​ង ដោយ​របៀប​ណា​ខ្លះ? គឺ​ដោយ​បង្ហាញ​ឲ្យ​គេស្គា​ល់​ព្រះ​ទ័យ និង​បុគ្គ​លិក​លក្ខណៈ​​របស់​ព្រះ​គ្រីស្ទ នៅ​ក្នុង​ស្ថាន​ភាព ដែល​យើង​ជួប​ប្រទះ ក្នុង​ជីវិត​ជា​ប្រចាំ​ថ្ងៃ​​។ ដោយ​បង្ហាញ​ចេញ​នូវ​ចិត្ត​ក្តួល​អាណិត ដូច​ដែ​ល​ទ្រង់​បាន​ធ្វើ​ ចំពោះអ្ន​ក​ដែល​កំសត់​ទុរ​គត ឬអ្ន​ក​ដែល​សង្គម​បោះ​បង់​ចោល។ ហើយ​​យក​ចិត្ត​ទុក​ដាក់ ចំពោះការ​ថ្វាយ​ព្រះកិ​ត្តិនា​ម និង​សិរីល្អ​ដល់​ព្រះ​វរបិតា។

មនុស្ស​ម្នាកំ​ពុ​ងតែ​មើ​លយើ​ង។ សំណួរ​នោះគឺ​ តើ​ពួក​គេឃើ​ញ​អ្វី​ខ្លះ តាម​រយៈ​ជីវិត​យើង? —Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles