មិនបានរង្វាន់

មនុស្ស​យើង​ភាគ​ច្រើន រំពឹង​ចង់​បាន​​​រង្វាន់ ​ពី​មិត្ត​ភ័ក្រ ​និង​មិត្ត​រួម​ការងារ ដែល​​រង្វាន់​ទាំង​នោះ​មាន​​ដូច​ជា ការ​​យក​ដៃម​​កគោះ​ស្មា​រ​ជា​ការ​សរ​សើរ មេ​ដាយ​នៃវី​រៈ​ភាព ​ការ​​ទះ​ដៃ​សរសើរ ឬ​ពាក្យ​សរសើរ​ដ៏​ស្មោះត្រ​ង់​ជា​ដើម។ តែ​ព្រះ​យេ​ស៊ូវ​​បា​ន​មាន​បន្ទូ​ល​ថា ទ្រង់បាន​រៀប​ចំ​រង្វាន់​ដែល​វិសេស​ជាង​នេះ​ទៅ​ទៀត សម្រាប់​ប្រទាន​មក​យើង ពេល​ដែល​យើង​ទៅ​នៅ​ជាមួ​យ​ទ្រង់។ កិច្ចកា​រ​ដ៏​ប្រសើរ​បំផុត អាច​ជាកិ​ច្ច​ការ​ដែល​មនុស្ស​យើង​ធ្វើដោ​យ​លាក់​កំបាំង ដែល​មាន​តែព្រះ​ប៉ុ​ណ្ណោះដែ​ល​ទត​ឃើញ។ និ​យាយ​រួម សេចក្តី​បង្រៀន​អំពី​នគរស្ថាន​សួគ៌​អាចប​ង្រួម​មក​យ៉ាង​ខ្លី​ថា ចូរ​រស់​នៅថ្វា​យ​ព្រះ គឺ​មិន​មែន​រ​ស់​នៅ ដើម្បី​ឲ្យ​អ្នក​ដទៃ​សរសើរ​អ្នក​នោះ​ឡើយ។

គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​ពន្យល់​ថា ​យើង​ត្រូវ​សន្សំ​ទ្រព្យស​ម្បត្តិ​យើង ទុក​​ក្នុង​នគរស្ថាន​សួគ៌(ម៉ាថាយ ៦:២០) ជាជាង​សន្សំ​ទុ​ក​លើ​ផែន​ដី​នេះ។ ទ្រព្យ​សម្បត្តិនោះ​​គឺ​ពិត​ជា​មានត​ម្លៃអ​ស្ចារ្យ​ណាស់ គឺ​ថែម​ទាំ​ង​អាច​សង​ជម្ងឺ​ចិត្ត​យើង សម្រាប់​ទុ​ក្ខ​លំបាក​ដែល​យើង​បាន​អត់​ទ្រាំក្នុ​ង​លោកិយ​នេះ។ ព្រះ​គម្ពី​រ​សញ្ញាចាស់​​​មាន​ការ​បក​ស្រាយ​មិន​ទាន់​គ្រប់​គ្រាន់ អំពីកន្លែងដែលមនុស្សនឹ​ងទៅ បន្ទាប់​ពីលា​ចាក​លោក​នេះ​ទៅ ដូ​ច​នេះ ​ព្រះ​​យេស៊ូវ​ទ្រង់​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់ អំពីន​គរ​ស្ថាន​សួគ៌ ដែល​ជា​ទី​កន្លែង​ដែល​មនុស្ស​សុច្ចរិត​នឹង​​បា​ន​​​ភ្លឺឡើង ​ដូច​ព្រះអាទិត្យ​ក្នុង​នគរ​ព្រះ(ម៉ាថាយ ១៣:៤៣)។

យ៉ាង​ណាមិ​ញ ពួក​ជន​​ជា​តិយូដា​នៅជំ​នាន់​ព្រះយេស៊ូវ ក៏​បាន​ស្វែង​រ​​ក​នគរ​ព្រះ​ផង​ដែរ ប៉ុន្តែ ​ពួក​គេបែរ​ជា​រង់​ចាំមើ​ល​ទី​សម្គាល់ ក្នុង​សម័យ​របស់​ពួក​គេ ដែល​ជា​សញ្ញា​បញ្ជាក់​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័​យ​នឹង​ពួ​កគេ ដោយ​ប្រ​ទាន​​នូ​វភាព​សម្បូរសប្បាយ និ​ងអំ​ណាច​ខាង​នយោបាយ​ជា​ដើម។ ក្នុង​ការ​ចាប់​ផ្តើម​ប្រកាស​ពី​​នគរ​​ស្ថា​ន​សួគ៌ ព្រះ​យេស៊ូវ​បាន​បង្រៀនឲ្យពួ​ក​គេ​ឈប់​ផ្ចង់​ចិត្ត​លើ​ជីវិ​តលោកិយ ហើយ​ងាក​មក​ផ្តោត​ទៅ​លើ​ជីវិត​ក្នុង​នគ​រ​ព្រះវិ​ញ(ជំពូក ៦)។ ទ្រង់​មិន​​ឲ្យតម្លៃ​ជ័យ​ជម្នះ​រប​ស់​យើង ក្នុង​លោកីយ​នេះ​ឡើយ តែ​​ទ្រង់​បាន​ដាស់​តឿន​ឲ្យយើ​ង​សន្សំទ្រព្យក្នុងនគរ​ស្ថាន​សួគ៌​វិញ។ ដ្បិត ទ្រព្យ​សម្បត្តិ​នៅ​លោកិ​យ អាច​ត្រូ​វសត្វ​កណ្តុរ និងកណ្តៀរ​បំផ្លាញ ហើយ​​ចោរ​ទំលុះ​លួច​យក​បាន(ខ.២០)។–Phili Yancey

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles