ទ្រឹស្តីដែលពន្យល់ អំពីអ្វីៗទាំងអស់

ពួក​អ្នក​វិទ្យា​សាស្រ្ត​បាន​ខិត​ខំ​ស្វែង​រក “ទ្រឹស្តី ដែល​អាច​បកស្រា​យ​អំ​ពី​អ្វី​ៗ​ទាំង​អស់”។ លោក​ប្រាយ​អិន គ្រីន(Brian Greene)​ គឺ​ជា​អ្នក​ដែ​លបា​ន​គិ​ត​ថា ខ្លួន​បាន​រក​ឃើញ​ទ្រឹ​ស្តី​នោះហើ​យ។ គាត់​បាននិពន្ធ​​សៀវភៅ ដែល​មាន​ចំណង​ជើង​ថា​ “សកលលោ​ក​ដ៏​ស្រស់​ស្អាត ដែល​មាន​ខ្សែ​តភ្ជាប់​ដ៏​អស្ចារ្យ មានស​ណ្ឋាន​លាក់​កំ​បាំង និង​ការ​ស្វែង​រក​​ទ្រឹស្តី​ដ៏ខ្ព​ង់​ខ្ព​ស់​បំផុត” ។ ក្នុង​សៀវភៅ​នេះ​ លោក​គ្រីន​បាន​សរសេរ“ទ្រឹស្តី​ខ្សែរ​ត​ភ្ជាប់” ជា​ទ្រឹស្តី​ដ៏ស្មុ​គ្រ​ស្មាញ​មួយ ដែល​អះអា​ង​ថា អ្វី​ៗ​គ្រប់​យ៉ា​ង សុទ្ធ​តែ​ផ្សំ​ឡើង​ពី​ការ​រួម​បញ្ចូល​គ្នា​ ​នៃខ្សែ​ដែ​ល​មាន​រំ​ញ័រ ក្នុង​កំរិត​​ដ៏​តូ​ចបំផុត។ គាត់​បាន​​ពិ​ពណ៌នា​ថា​ “ទ្រឹស្តីរ​បស់​គា​ត់ អាច​ពន្យល់​អំពី​លក្ខណៈ​ជា​មូល​ដ្ឋាន​ទាំ​ង​អស់​នៃ​កា​រ​ករ​កើ​តរ​បស់​ពិភព​លោក”។

អស់កា​ល​ជា​ច្រើន​ឆ្នាំ​ម​កហើ​យ បណ្តាអ្ន​ក​ប្រាជ្ញ ដែល​រាប់​ចាប់​ពី​លោក​ញ៉ូតុន(Newton) ដល់លោ​ក​អាញ​ស្តាញ(Einstein) ដល់​លោក​ហក​ឃីង(Hawking) ហើយ​ដល់ ​លោក​គ្រីន(Greene)ផង គឺសុ​ទ្ធ​តែ​បា​នចំ​ណាយ​ពេល​វេលាមួ​យ​ភា​គ​ធំ ក្នុ​ង​ជីវិ​តរ​បស់​​ពួ​កគេ ដើម្បីស្វែ​ក​យល់ អំពី​របៀប​ដែល​សកល​លោក​ទាំង​មូល​ដំណើរ​ការ ហើយ​ទន្ទឹម​នឹង​នោះ ពួ​​ក​គេក៏​បា​នប​ង្កើត​នូវ​ទ្រឹស្តី​គួរ​ឲ្យ​ចាប់​អារម្ម​ណ៍​ជា​​ច្រើន។

តាម​ពិត ដើម្បី​ឲ្យ​ទ្រឹស្តី​ណា​មួយ អាច​ពន្យល់​ឲ្យបា​ន​គ្រប់​គ្រាន់ អំពី​អ្វី​ៗ​គ្រប់​យ៉ាង ក្នុង​សកល​លោក​នេះ ទ្រឹស្តី​នោះ​ចាំបា​ច់​ត្រូ​វ​ចាប់​ផ្តើ​ម និង​បញ្ច​ប់​ទៅ​វិ​ញ​ ដោយ​ផ្អែក​ទៅ​លើ​​ព្រះ។ “ដ្បិត​​គ្រ​ប់​​ទាំង​​របស់​​ដែល​​មើល​​ឃើញ និង​មើល​មិន​ឃើញ”(កូល៉ុស ១:១៦) មានដើ​ម​កំណើត​ក្នុង​ព្រះ ហើយសម្រាប់ថ្វា​យ​សិរីល្អ​ដល់​ទ្រង់”​(ទំនុក​ដំ​កើង ៧២:១៩)។ បទ​គម្ពីរ​ពីរបី​ខ​ដំបូង​នៃ​ព្រះគ​ម្ពីរ​ដំ​ណឹង​ល្អយ៉ូ​ហាន បាន​ប្រាប់​យើង​ថា ​ព្រះអម្ចាស់​នៃ​យើង​​ទ្រ​ង់​​បាន​​ប​ង្កើ​ត​ផ្ទៃមេ​ឃ​និងផែនដី ហើយ​គ្មាន​អ្វី​កើត​មក ដោយ​ព្រះ​ហស្ត​ទ្រង់​មិន​បាន​បង្កើត​ឡើយ។

ហេតុ​នេះ​ហើយ នៅពេ​លដែ​ល​យើង​ពិចារណា​អំពី​លោកិយ និង​របស់​សព្វ​សារ​ពើ​ក្នុង​លោកិយ​នេះ យើង​អាច​ប្រកាស តាមហោរាអេសា​យថា​ “លោកិយទាំ​ង​មូល​ពេញ​​​ទៅ​​ដោយ​សិរី​ល្អរ​បស់​ព្រះ!” (៦:៣)។ ចូរ​សរសើ​រព្រះ​នា​មដ៏​ប​រិសុទ្ធ​នៃ​ទ្រង់! – Dave Egner

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles