ជំនួញដែលមាន ហានិភ័យ

នៅពេល​ដែ​លវិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក ធ្លាក់​ចូល​ក្នុង​សភាព​ធ្ងន់​ធ្ងរ ក្នុ​ង​ឆ្នាំ២​០១០ គេ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត ទៅ​លើពួ​ក​ប្រធាន​ប្រតិ​បត្តិ នៃ​ក្រុម​ហ៊ុន​ធនាគារ​អន្តរ​ជាតិ​មួយ ចំពោះកា​រ​បោក​ប្រាស់អតិ​ថិជ​ន​របស់​ខ្លួន អំពី​ហានិភ័យ ដែល​​ទា​ក់​​​ទង​នឹ​ង​កា​រប​ណ្តាក់​ទុន ដែល​ក្រុម​ហ៊ុន​នេះ​​បាន​លក់។ ក្រុម​ហ៊ុន​ធនាគា​មួ​យនេះ​ បានដឹ​ង​ហើយ​ថា ការ​បណ្តាក់​ទុន​នោះនឹ​ងត្រូវ​បរាជ័យ​ជាមិ​ន​ខាន តែ​ពួក​គេនៅតែ​សន្យា​អតិថិ​ជន​ថា ការ​បណ្តាក់ទុ​ន​នេះ​ នឹង​ទទួល​ផល​​ចំណេញ​ខ្ពស់​ទៅ​វិញ។ ការ​បោក​ប្រាស់​នេះ បាន​បណ្តាល​ឲ្យ​​អ្នក​ដែល​បានប​ណ្តាក់​ទុន​ត្រូវ​ខាត​បង់​គ្រប់​គ្នា។

ការ​បោក​ប្រាស់ គឺមិ​នមែ​ន​ទើ​ប​តែមា​ន ​នៅ​សម័​យ​នេះឡើយ។ ជាក់​ស្តែង ​ព្រះ​យេ​ស៊ូវ​ទ្រង់​​បា​ន​​ពិពណ៌នា​ថា ​អារក្ស ​“វាមិ​នបា​ននៅ​ជា​ប់ក្នុ​ងសេ​ចក្តី​ពិត ព្រោះ​វា​គ្មាន​សេច​​ក្តី​ពិតនៅក្នុង​វា​ទេ ដ្បិតវា​ជា​អ្ន​កកំ​ភូត ហើយ​ជាឪ​ពុក​នៃសេចក្តី​នោះឯង”(យ៉ូហាន ៨:៤៤)។ វា​ជាខ្មាំ​ង​សត្រូវ​ខាង​ព្រលឹង​វិញ្ញាណរ​បស់​យើង វា​ក៏​បា​នដឹ​ងថា​ ការ​រស់​នៅស​ម្រាប់​តែពេល​បច្ចុប្បន្ន​នឹង​នាំ​មក​នូវសេ​ចក្តី​ហិន​​វិនា​ស​​ដ៏​អស់​កល្ប​ជា​និច្ច​ជា​មិន​ខាន តែ​វា​បាន​ខ្សឹ​​ប​​ប្រា​ប់​​​យើង​​ថា “ចូរ​គ្រាន់​តែ​រស់​នៅស​ម្រាប់​ពេល​បច្ចុប្បន្ន​ទៅ​បាន​ហើយ”។

មួយ​វិញ​ទៀត ព្រះ​យេស៊ូវទ្រ​ង់​មិន​​បាន​​សន្យាដល់ពួ​កសិ​ស្សថា​ ពួក​គេនឹ​ង​មាន​ភាព​​សម្បូរ​សប្បាយ និង​ភាព​ស្រណុក​ស្រួល​ក្នុង​លោកិយ​នេះទេ​ ប៉ុន្តែ ទ្រ​ង់​បាន​ត្រាស​ហៅពួ​កគេ ឲ្យ​​លះកាត់​​ចិ​ត្ត​​​​ខ្លួន​​​ឯង​ចោល ហើយ​ដើរ​តាម​ទ្រង់​វិញ។ បន្ទា​ប់​ពី​​ព្រះ​​យេស៊ូវ​មាន​​ប​ន្ទូល​​ថា ទ្រង់​នឹង​ត្រូវ​គេ​ធ្វើ​​គត់ តែ​ទ្រង់​នឹង​មាន​ព្រះជ​ន្មរ​ស់​ឡើ​ង​វិញ នៅ​ថ្ងៃទី​បី ទ្រង់ក៏​​បាន​ប្រាប់ពួ​កសិ​ស្សថា “បើ​អ្នក​ណាចង់​មក​តា​ម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កា​ត់ចិ​ត្ត​ខ្លួន​ឯ​ង ទាំង​​ផ្ទុ​ក​ឈើ​ឆ្កាង​​​ខ្លួន​​រា​ល់​​​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំចុះ​ ដ្បិត​អ្នក​ណា​ដែល​​​ច​ង់​​​ឲ្យ​រួ​ច​ជីវិ​ត ​នោះនឹ​ងបា​ត់​ជី​វិ​ត​​ទៅ តែអ្ន​ក​ណា​​ដែ​ល​​បា​ត់​ជីវិតដោយ​ព្រោះ​ខ្ញុំ នោះ​​នឹង​បា​នជី​វិ​ត​វិញ”(លូកា ៩:២៣-២៤)។

ដូច​នេះ យើង​ត្រូវ​ដឹ​ង​ថា មាន​សម្លេង​ពី​រ​កំពុង​និយាយ​​បា្រប់​​​យើង អំពី​កន្លែង​ដែលយើ​ង​ត្រូវ​បណ្តាក់​ទុន​ជីវិត​យើង។ ការ​ស្តាប់​តាមស​ម្លេង​ដែល​ខុស​ឆ្គង នឹង​នាំ​ឲ្យ​យើង​ជួប​ហានិភ័យ​មិន​ខាន​។​ – David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles