ទាល់តែអ្នកបានឆ្អែត

មិត្ត​ភក្តិរ​បស់​ខ្ញុំ​ម្នា​ក់ ដែល​រ​ស់នៅ​ក្នុ​ង​ប្រទេស​សឹង្ហ​បូរី បាន​ប្រា​ប់​ខ្ញុំ អំពី​របៀ​ប​សួ​រសុ​ខ​ទុ​ក្ខ​គ្នា ដែល​ជន​ជាតិ​ចិន​ធ្លាប់​មា​នកា​ល​ពី​សម័​យ​មុន​។ ពួក​គេមិ​ន​បា​នសួ​រគ្នា​​ថា ​“តើ​អ្នក​សុ​ខស​ប្បា​យជា​ទេ​?”ឡើយ ផ្ទុយ​ទៅវិ​ញពួ​កគេ​​​សួរ​គ្នា​​ថា “តើ​អ្នក​បា​ន​ញ៉ាំ​បាយ​ឆ្អែ​ត​ឬ​ទេ?” ការ​សួរ​សុខ​ទុក្ខ​គ្នា ​បែប​នេះ ទំនង​ជា​កើត​មា​ន ក្នុង​សម័​យ​ដែល​មាន​កា​រ​ខ្វះ​ខាតអាហារ ដែល​ក្នុង​នោះ មនុស្ស​ជា​ច្រើន​​​មិន​​​ដឹ​ង​ថា ពេល​ណា​ពួក​គេអា​ច​មា​នអា​ហា​រប​រិភោ​គ​ទៀត​ឡើ​យ។ ដូ​ច​នេះ ពេល​ដែល​ពួក​គេ​​មា​ន​អាហា​រ ពួក​គេ​ត្រូវ​ញ៉ាំឲ្យ​ទាល់​​​តែ​​ឆ្អែត។

មាន​ពេល​មួយ​ព្រះយេស៊ូវ​បាន​ធ្វើ​កា​រអ​ស្ចារ្យ ដោយ​ប្រើត្រី​​​ពី​រកន្ទុយ និង​នំបុ័ង​ប្រាំ​ដុំ ដើម្បី​ចម្អែត​មនុស្ស ៥០០០នាក់​(យ៉ូហាន ៦:១-១៣) ក្រោយ​មក ហ្វូងម​នុ​ស្ស​​ដែល​ដើរ​តាម​ទ្រ​ង់ ចង់​បាន​អា​ហា​រ​នោះប​ន្ថែ​ម​ទៀត(ខ.២៤-២៦)។ ព្រះ​អម្ចាស់​ក៏​​មាន​បន្ទូ​លប្រា​ប់ពួ​ក​គេ​ថា “កុំ​ធ្វើ​ការ​​ងារ​ដើម្បី​ឲ្យ​ខំប្រឹង ឲ្យ​តែ​​បា​ន​​តែចំ​ណីអា​ហារ ដែល​តែង​តែ​ពុក​រលួយ​នោះ​​ឡើយ ចូរ​ខំ​ឲ្យ​បាន​​​អាហារ ​​ដែល​ស្ថិ​ត​ស្ថេរ​ដរាប​ដល់​ជី​វិត​អ​ស់​កល្ប​ជានិ​ច្ច​​វិញ ជាអា​ហារ​ដែល​​កូ​ន​​ម​នុស្សនឹ​ងឲ្យ​មក​អ្ន​ក​រាល់​គ្នា​ . . . ខ្ញុំជា​នំ​បុ័ង​ជី​វិត អ្នក​​ណា​​ដែ​ល​ម​កឯ​ខ្ញុំ​ នោះនឹង​មិន​ឃ្លាន​ទៀត​ឡើយ ហើយ​អ្នក​ណាដែ​លជឿ​​​ដល់​​ខ្ញុំ​​​​ក៏​​មិ​នត្រូ​វ​​ស្រេក​ដែរ”(ខ.២៧,៣៥)។

ក្នុង​នាម​ជាអ្ន​ក​ដើរ​តាម​ព្រះគ្រី​ស្ទ យើងគួ​រ​តែ​ជួយ​ដល់​អស់​អ្នក​ដែ​ល​ខ្វះ​​ចំណី​អាហារ​​ខាង​​សាច់​ឈាម។ លើសពី​នេះ​ទៅទៀ​ត យើង​អាច​ផ្សា​យដំ​ណឹ​ងល្អ​​ ដើ​ម្បី​ឲ្យ​ពួក​គេ​ដឹ​ង​ថា មាន​តែ​ព្រះគ្រី​ស្ទដ៏​ជា​អ​ម្ចាស់​ប៉ុណ្ណោះ​ ដែលអា​ចច​ម្អែត​ការ​ស្រេក​ឃ្លានស​ន្តិភា​ព​នៅក្នុ​ង​ចិត្ត ការ​ស្រេក​ឃ្លាន​កា​រអ​ត់​ទោស​បា​ប និង​សេចក្តី​​ស​ង្ឃឹម​ក្នុង​ជី​វិត។

ព្រះ​យេស៊ូវ​គ្រីស្ទ ជា​នំបុ័​ង​ជី​វិត ទ្រង់​បា​នត្រា​ស​ហៅ​យើង ឲ្យ​ចូល​ម​ក​ឯ​ទ្រង់ ដើម្បី​ឲ្យ​យើង​​បាន​ជប់​លៀ​ងខា​ង​ព្រលឹង​វិញ្ញា​ណ ទ្រង់​បាន​បើ​កឲ្យ​យើ​ងទទួ​លទា​ន​អាហា​រ​ខាង​វិញ្ញាណ​នោះ​រហូត​ទាល់​តែ​​យើង​ឆ្អែត។ – David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles