ចិត្តរបស់អ្នក

ខ្ញុំ​បាន​ពេញ​ចិ​ត្តនឹ​ង​ការ​អធិស្ឋាន​របស់​ម៉ាខុម(Malcom) នៅ​ព្រះវិហារ កាល​ពី​ថ្ងៃ​មុន។ វា​ទើប​តែមា​នអា​យុ​៧​ឆ្នាំទេ ប៉ុន្តែ វា​បាន​ឈរ​នៅមុ​​ខក្មេ​ងៗ​ដ​ទៃទៀ​ត​ ​ដែល​មា​ន​គ្នា​មួយ​រយនា​ក់ ហើយអ​ធិស្ឋា​នថា​ “ព្រះ​យេស៊ូវ​អើយ សូម​អរ​ព្រះ​គុណទ្រង់ ដែ​ល​បាន​ឲ្យ​យើង​ខ្ញុំលេ​ង​បាត់​ទាត់ ហើយ​មក​ព្រះ​វិហារ ហើយ​បាន​ឲ្យ​យើង​ខ្ញុំ​ធ្វើដំណើ​រ​ម​កទីនេះ ដោយ​សុវត្ថិ​ភាព ហើយ​សូម​អ​រ​ព្រះគុ​ណ​ទ្រង់ ដែល​បាន​អត់​ទោស​បាប​ឲ្យ​យើង​ខ្ញុំ ហើយ​ប្រទាន​ជីវិត​អស់​កល្ប។ ព្រះ​យេស៊ូវ យើង​ខ្ញុំ​ស្រឡាញ់ទ្រ​ង់។ សូម​ទ្រង់​នៅ​តែនឹ​ក​ចាំ​ជា​និច្ចថា​ យើង​ខ្ញុំ​ស្រឡាញ់​ទ្រង់​ខ្លាំង​ប៉ុណ្ណា”។

ខ្ញុំ​មាន​ចិ​ត្តរំ​ភើបយ៉ា​ងខ្លាំ​ង​ រហូត​ដល់​ស្រក់​ទឹក​ភ្នែក ពេល​ដែល​ឃើញ​វាបង្ហាញ​ចេញ​នូវ​ទឹក​ចិត្តរបស់វា ​ចំពោះព្រះ​ដូច​នេះ​។ ក្នុង​នាម​ជា​មនុស្ស​ពេញ​វ័យ យើង​ប្រហែល​ជា​ច្រើន​តែព្យា​យាម​បន្ថែម​បន្ថ​យពាក្យប​ន្តិចប​ន្តួច នៅ​ក្នុង​ការ​អធិ​ស្ឋាន ដើម្បីឲ្យពិ​រស​ស្តាប់ សម្រាប់​ព្រះ និង​មនុស្ស​នៅ​ជុំវិញ​យើង ដែល​អាច​ស្តាប់​ឮ​យើ​ង។ ប៉ុន្តែ ខ្ញុំ​យល់​ថា​ ព្រះ​ទ្រង់​ប្រាកដជា​សព្វ​ព្រះទ័យ​នឹង​ស្តាប់ តែ​ពាក្យ​អ្វីដែ​ល​ចេញ​ពី​ចិត្ត​របស់​កូន​ទ្រង់​ប៉ុណ្ណោះ។

លោក​នេហេមា​មាន​ចិត្ត​ខ្វល់​ខ្វាយ អំពី​ការ​ស់នៅ​របស់ប្រ​ជាជន​នៅ​ក្រុង​យេរូសាឡិម ដែល​ជាមា​តុភូ​មិ​រប​ស់គា​ត់ ពេល​ដែល​គា​ត់បា​ន​ដឹ​ងថា​ ពួកគេ​កំ​ពុង​មាន​សេចក្តី​ទុក្ខ​ជា​ខ្លាំង ហើយ​កំផែង​ដែល​នៅព័​ទ្ធជុំ​វិញ​ទីក្រុ​ង ក៏​មា​នសភា​ព​បាក់​បែ​ក​ទៀ​ត(នេហេមា ១:៣)។ គាត់​ក៏​បាន​​អធិ​ស្ឋាន ដើម្បី​រក​ដំ​ណោះស្រា​យស​ម្រាប់​បញ្ហា​ទាំ​ង​អស់​នេះ​។ ជាដំ​បូង​គា​ត់បា​ន​ស​រ​សើរ​ដំកើង​ព្រះ ​ដែលទ្រ​ង់​ល្អ(ខ.៥) ហើយ​គាត់​ក៏​ទូ​​លសូ​មឲ្យ​ទ្រង់​អត់​ទោស​បាប​ឲ្យ​គាត់(ខ.៦) រួច​ទូល​ទ្រង់​អំពី​ព្រះប​ន្ទូល​ស​ន្យារ​បស់​​ទ្រង់​(ខ.៩) ហើយក៏​ទូ​ល​សូម​​ឲ្យព្រះ​បណ្តាល​ចិត្ត​ស្តេចឲ្យ​មាន​សេចក្តី​មេត្តា(​ខ.១១)។ ព្រះ​ទ្រង់​ក៏​បា​ន​មើល​ថែ​រ​លោកនេ​ហេមា និងពួក​ប​ណ្តាជន​របស់​គា​ត់ នៅ​ក្នុង​ពេល​ដែល​ពួក​គេ​សាង​សង់​កំផែង​ក្រុងយេ​រូ​សាឡិម​ឡើង​វិញ។​

តើ​អ្នក​កំ​ពុង​តែ​គិ​ត​អំ​ពី​អ្វី? តើ​អ្ន​កច​ង់​អរ​ព្រះ​គុ​ណព្រះ ឬ​កំពុ​ង​មា​ន​​ប​ន្ទុ​កនៅ​ក្នុ​ង​ចិ​ត្ត? ព្រះនៃ​យើង ដែល​ជា​ព្រះនៃ​សេ​ចក្តី​ស្រឡាញ់ ទ្រង់​សព្វ​ព្រះទ័​យ​នឹង​ស្តា​ប់​ពាក្យ​អ​ធិស្ឋាន ចេញ​ពី​ចិត្ត​របស់​អ្នក ទោះ​បី​ជា​អ្ន​ក​កំពុ​ង​ស្ថិ​តក្នុ​ង​ស្ថាន​ភាព​បែ​បណា​ក៏​ដោ​យ។–Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles