មានចិត្តរីករាយមិនមែនដើម្បីបង្រ្គប់កិច្ច

ដោយ​សារ​ភរិយា​របស់​ខ្ញុំ មាន​ការ​ជាប់​រវល់​ខ្លាំង ជួន​កាល នាង​អាច​ចំណាយ​ពេល​តែ​បន្តិច​បន្តួចប៉ុណ្ណោះ សម្រាប់​ចៅ​ៗ​របស់​យើង ជា​រៀង​រាល់​សប្តាហ៍។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើអាច​ធ្វើ​ទៅ​បាន នាង​នឹង​រៀប​ចំ​កាល​វិភាគ ដើម្បី​ចំណាយ​ពេល​ជា​បន្ថែម​ជា​មួយ​ពួក​គេ។ នាង​ធ្វើ​ដូច​នេះ មិន​មែន​ដើម្បី​បំពេញ​តួនាទី​ជា​ជី​ដូន​ឡើយ ​តែ​គឺ​ដោយ​សារនាង​ស្រឡាញ់ពួ​ក​គេ។ ពេល​ដែល​ខ្ញុំ​ឃើញ​នាង​ចំណាយ​ពេល​ជា​មួយ​ពួក​គេ ខ្ញុំ​ក៏​បាន​យល់ អំពី​អត្ថ​ន័យ​នៃ​ពាក្យ មាន​ចិត្ត​រីក​រាយ ។

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ១១៩ ស្តេច​ដាវី​ឌ​បានរៀប​រាប់​ប្រាប់​យើង អំពី “ចិត្ត​រីក​រាយ” ដែល​ទ្រង់​មាន​ចំពោះ​ព្រះ​បន្ទូល​ព្រះ។ ទ្រង់​បាន​ប្រើ​ពាក្យ មាន​ចិត្ត​រីក​រាយ ប្រាំ​បី​ដងក្នុង​មួយ​ជំពូក​​នេះ​​(ខ.១៦,២៤,៣៥,៤៧,៧០,​៧៧,៩២,​១៧៤)។ ទ្រង់​​មា​នប​ន្ទូល​ថា “ទូលបង្គំ​នឹង​មាន​ចិត្ត​រីករាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ឥត​ភ្លេច​ព្រះបន្ទូល​ទ្រង់​ឡើយ … ទូលបង្គំ​នឹង​មាន​ចិត្ត​រីករាយ ដោយ​សារ​​សេចក្តី​​បង្គាប់ ​របស់​​ទ្រ​ង់​ ជា​​សេចក្តី​ដែល​​ទូលបង្គំ​បាន​ស្រឡាញ់”(ខ.១៦,៤៧)។ កាល​ណា​អ្នក​និព​ន្ធ​ទំនុក​ដំកើង​សរសេរ​ថា “ទូលបង្គំ​នឹង​មាន​ចិត្ត​រីក​រាយ” នោះ​គាត់​កំពុង​តែ​និយាយ​អំពី​ខ្លួន​គាត់ ដែល​មាន​ចិត្ត​អរ​សប្បាយ។ ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ គាត់​មិន​ដែល​រាប់​ការ​មាន​ចិត្ត​រី​ក​រាយ​ចំពោះ​ព្រះបន្ទូល​ព្រះ ជា​បន្ទុក​ឡើយ ព្រោះ​គាត់​ស្រឡាញ់​ព្រះ​បន្ទូល​ទ្រង់។ ការ​ប្រកប​ស្និទ្ធ​ស្នាល ដែល​ស្តេច​ដាវីឌ​​មា​ន​​ជាមួ​យព្រះ​ បាន​នាំ​ឲ្យ​ទ្រង់​ចង់​ដឹង​ថា ព្រះ​ដែល​ទ្រង់​ស្រឡាញ់ សព្វ​ព្រះ​ទ័យ​នឹង​មាន​បន្ទូល​អ្វី​ខ្លះម​កកាន់​ទ្រង់។

យើង​ចាំ​បាច់​ត្រូវ​ពង្រឹង​ទំនាក់​ទំនង ដែល​យើង​មាន​ជាមួ​យ​ទ្រង់ ឲ្យ​បាន​រឹ​ង​មាំ ដើម្បី​ឲ្យ​យើង​មាន​ចិត្ត​រីក​រាយ ចំ​ពោះ​ព្រះ​បន្ទូល​ព្រះ ដោយ​សារ​សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ ចំពោះទ្រង់ គឺ​មិន​មែន​ដើម្បី​ប​ង្រ្គប់​កិច្ច​ឡើយ។ ពេល​ដែល​យើ​ង​នឹក​ចាំថា​ ទ្រង់​ស្រឡាញ់ និង​មើល​ថែរ​យើង​ខ្លាំង​ប៉ុណ្ណា យើង​នឹង​ឆ្លើយ​តប​ចំពោះ​ទ្រង់ ដោយ​សេចក្តី​ស្រឡាញ់ ហើយ​យើង​នឹង​អរ​សប្បាយ នៅក្នុ​ង​ការ​ចំណាយ​ពេល​ជាមួយ​ទ្រង់។ “ឱ​​ទូ​លប​ង្គំ​​ស្រឡាញ់​ក្រឹត្យវិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎ ទូលបង្គំ​រំពឹង​គិត​ពី​ក្រឹត្យវិន័យ​នោះ ​ជា​ដរាប​រាល់​ថ្ងៃ”(ខ.៩៧)។–C.P.Hia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles