ការជម្នះការច្រណែន

មាន​រឿង​មួយ បាន​ដំណាល​អំ​ពីម្ចា​ស់ហា​ងពី​រ​នាក់ ដែល​ជា​គូប្រ​ជែង ដែល​ស្អប់​គ្នាយ៉ា​ង​ខ្លាំង។ អ្នក​ទាំងពី​រ​បា​នចំ​ណាយ​ពេល​ជា​រៀង​រា​ល់​ថ្ងៃ ដើម្បី​តាម​ដាន​ការ​រក​ស៊ីរ​ប​ស់គូ​រ​ប្រជែ​ង​រ​បស់​ខ្លួ​ន។ បើមា​ន​ភ្ញៀ​វចូ​ល​ក្នុ​ង​ហាង​ណាមួ​យ ម្ចាស់​​ហា​ង​​នោះនឹ​ង​ញញឹ​ម​ដា​ក់គូ​ប្រ​ជែងរ​បស់​ខ្លួន ដើម្បីប​ង្អួត​ពី​ជ័យ​ជម្នះ​រប​ស់​ខ្លួន។

យប់​មួយ មាន​ទេវ​តាមួ​យ​អ​ង្គបា​នលេ​ច​ឡើង ឲ្យ​ម្ចាស់​ហាង​មួយ ក្នុង​ចំណោ​មម្ចា​ស់​ហាង​ទំាង​ពីរ​ឃើ​ញ នៅ​ក្នុង​សុបិន្ត ហើយ​មាន​ប​ន្ទូ​លថា​ “ខ្ញុំ​នឹង​ឲ្យរ​ប​ស់អ្វី​ដែ​លអ្នក​សូ​មពី​ខ្ញុំ ប៉ុន្តែ បើ​អ្នក​បា​នទ​ទួ​ល​របស់​អ្វីមួយ​ហើ​យ នោះគូ​ប្រ​ជែងរបស់អ្ន​ក​ក៏នឹ​ង​បា​នទ​ទួ​ល​រ​បស់​នោះ ​ច្រើន​ជាង​អ្ន​ក​ទ្វេរ​ដង តើអ្ន​កច​ង់​បាន​អ្វី”? បុរស​នោះ​ក៏​ចង​ចិញ្ចើ​ម ហើយ​និយាយ​ថា “បើអ​ញ្ចឹ​ង សូម​ធ្វើឲ្យ​ខ្ញុំ​ខ្វាក់​ភ្នែ​ក​ម្ខាង​ម​ក”។ រឿ​ងនេះបាន​បង្ហាញ​ពីកា​រ​ច្រ​ណែន​ឈ្នា​នីស​ដ៏​អា​ក្រក់​​បំផុត!

ពេលដែ​លកា​រច្រ​ណែន​គ្នា បាន​កើត​មា​ន​ក្នុង​ពួក​ជំនុំក្រុ​ងកូ​រិន​ថូស ការ​បែក​បា​ក់គ្នា​អា​ចកើ​ត​មាន ចំពោះ​ពួក​ជំនុំ​មួយ​នេះ។ ដំបូង​ឡើយ ពួ​ក​គេបា​ន​ទ​ទួល​ជឿដំ​ណឹង​ល្អ តែ​មិន​ទាន់​បាន​អនុ​ញ្ញា​តឲ្យ​​ព្រះ​​​វិញ្ញា​ណប​រិសុ​ទ្ធ​ កែប្រែ​ចិ​ត្ត​របស់​ពួក​គេ​​ឡើយ។ ហេតុ​នេះហើ​យ​បាន​ជា​ពួ​កគេ​​ច្រ​ណែន​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ឈាន​ទៅ​រ​ក​កា​រ​បែក​បាក់​គ្នា។​ សាវ័ក​ប៉ុល​ក៏​បា​នប្រា​ប់​ពួ​កគេ​ថា​ ការច្រ​ណែ​នគ្នា​នេះ​ ​គឺជា​ស​ញ្ញានៃ​ភា​ព​មិន​ទាន់​ពេញ​វ័​យ និង​ការ​ដើ​រ​តាមបែ​បលោ​កិយ(១កូរិនថូស ៣:៣)។ បាន​សេច​ក្តី​ថា គ្រីស្ទ​បរិស័ទ​ទាំង​នេះមិនបាន​​ប្រព្រឹ​ត្ត តាម​បែប​មនុស្សដែ​លបា​នផ្លា​ស់​ប្រែ ដោយ​សារ​ដំណឹង​ល្អ​ឡើយ​។

យើង​អាច​ដឹងច្បា​ស់ថា​ ព្រះវិញ្ញា​ណប​រិសុទ្ធ​កំពុងធ្វើ​ការ ក្នុងជី​វិត​យើង ពេលយើ​ង​មាន​ការ​ស្កប់​ចិត្ត និង​អរ​ព្រះគុ​ណ​ព្រះ សម្រាប់​អ្វី​ដែល​យើ​ង​មាន ហើយ​យើង​មិន​មាន​ចិត្ត​ច្រណែន​​ចំពោះ​នរណា​ម្នា​ក់​ឡើយ ផ្ទុយ​ទៅវិញ យើង​អាច​អប​អរ​អ្នក​ដទៃ យ៉ាង​ពិត​ប្រា​កដ ចំពោះ​អំណោយ និង​ព្រះព​រ​​ដែ​​ល​គេបា​​នទ​ទួ​ល។ –Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles