ឆក់ឱកាស

ម៉ាទី(Martie) ភរិយា​របស់​ខ្ញុំ​ គឺ​ជា​អ្នក​ពូកែ​ដើរ​ផ្សា។ ពេល​ដែល​នាង​ទិញ​ទឹក​ដោះគោ​ នាង​តែង​តែ​អាន​អក្សរ​នៅ​លើ​ផ្លាក​សញ្ញា ដែល​បញ្ជាក់​ពី​បរិម៉ាណ​នៃ​ជីវ​ជាតិ ​ដែល​មា​ន​ក្នុង​ទឹក​ដោះ​គោ​នោះ ហើយ​នាង​បាន​ស្វែង​រក​តម្លៃ​ដែល​សម​រម្យ​បំផុត។ ប៉ុន្តែ ដែល​ពិសេ​ស​បំផុត​នោះ គឺ​នាង​ពិនិត្យ​មើល​កាល​បរិឆ្ឆេទ​ផុត​កំណត់​ប្រើ​ប្រាស់។ ដូច​នេះ នាង​មិន​ចេះ​តែ​រើស​យក​ទឹ​ក​ដោះ​គោ ដែល​នាង​បាន​ឃើញ​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ នាង​ស្វែង​រក​ទឹ​ក​ដោះគោ​ណា​ ដែល​មាន​កាល​បរិច្ឆេទ​ប្រើ​ប្រាស់​បាន​យូរ​ជាង​គេ ដើម្បី​ឲ្យ​នាង​អាច​យក​ទឹ​ក​ដោះ​គោ ដែល​ស្រស់​ជាង​គេ​មក​ទុក​ក្នុង​​ផ្ទះ។

យ៉ាង​ណាមិ​ញ យើង​ក៏​ត្រូ​វដឹ​ង​ផង​ដែ​រ​ថា ជីវិត​របស់​មនុស្ស​យើង​ម្នាក់​ៗ សុទ្ធ​តែ​មាន​ដាក់​កាល​បរិច្ឆេទ​កំណត់​ពេល​នៃ​ជីវិត ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ដឹង​អំពី​ពេល​ដែល​ខ្លួន​នឹង​ឈប់​ដក​ដង្ហើម ឬ​ពេល​ដែល​បេះដូង​របស់​ខ្លួន​នឹង​ឈប់​លោត​ឡើយ។ ដោយ​សារ​នេះ​ជា​ការ​ពិត​មែន តើ​យើង​មិន​ត្រូវ​ខិត​ខំ​ឆក់​យក​ឱកាស​ដែល​ព្រះ​បាន​ប្រទាន ក្នុង​កាល​ដែល​យើង​នៅ​មាន​ជីវិ​ត​ទេឬ​? ការ​ឆក់​ឱកាស គឺ​មា​​ន​ន័យ​ថា យើង​ស្រឡាញ់​កាន់​តែ​ខ្លាំង​ អត់​ទោស​ឲ្យ​អ្នក​ដទៃ​កាន់​តែ​ឆាប់​រហ័ស ស្តាប់​កាន់​តែ​ប្រុង​ប្រយ័ត្ន ហើយ​និយា​យពា​ក្យ​ពិត​កា​ន់​តែ​ច្រើន។

សាវ័ក​ប៉ុល​បាន​ឲ្យ​យោបល់យើ​ង​ថា “ដូច្នេះ ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា កុំ​ឲ្យ​ដើរ​ដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់”(អេភេសូរ ៥:១៥-១៦)។ គាត់​ក៏​បាន​បង្រៀន​យើង​ឲ្យ “ដើរដូ​ច​មនុស្ស​ភ្លឺ ឬ​កូន​នៃ​ពន្លឺ ដោយ​លរ​មើល​ការ​អ្វី​ដែល​ព្រះ​អ​ម្ចាស់​សព្វ​ព្រះ​ទ័យ”(ខ.៨-១០)។

ដោយ​សារ​យើង​មិន​ដឹង​អំពី​កាល​បរិច្ឆេទ​នៃ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​យើង នោះ​យើង​គួរ​តែ​ឆក់​ឱកាសបំ​ភ្លឺ​ជីវិត​យើង ដោយ​សេចក្តី​ស្រឡាញ់នៃ​ព្រះ​គ្រីស្ទ នៅ​ថ្ងៃ​នេះ​ចុះ!–Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles