ការចាំយាម និងការរង់ចាំ

នៅក្នុង​ព្រះ​គម្ពី​រអេ​សាយ ជំពូក ១៨ យើង​ឃើញ​ថា ​លោកីយ​ទាំង​មូ​លហា​ក់​ដូ​ច​ជាបា​ន​លើ​ក​គ្នា មកច្បាំង​​នឹង​​រា​ស្រ្ត​រ​ប​ស់ព្រះ​។ ប៉ុន្តែ តើព្រះ​ដ៏​មាន​​​គ្រ​ប់​​ព្រះ​​​ចេស្តា​​ទ្រង់​​បា​ន​ឆ្លើ​​យ​ត​បយ៉ា​ង​ដូច​ម្តេ​ច​ខ្លះ ចំពោះ​​ការ​នេះ? កាលនោះ​ ទ្រង់​បាន​មា​ន​បន្ទូល​ថា “អញ​នឹ​ងនៅ​តែ​​​ស្ងៀម ហើយ​ពិចារ​ណា​មើល​ពី​ទីលំ​នៅ​​​រ​បស់​អ​ញ”(ខ.៤)។ យើងក៏​​ប្រហែលជាយ​ល់​ថា ​ព្រះ​ទ្រង់​ហាក់​ដូច​ជាមិ​ន​មាន​ការ​តប​​ត នឹង​ការ​អាក្រ​ក់​ដែ​លគេ​កំ​ពុង​នាំគ្នា​ធ្វើ​នោះទេ​ បាន​ជា​ទ្រង់​នៅស្ងៀ​ម​យ៉ាង​ដូ​ច​នេះ។ ប៉ុន្តែ នេះ​ជា​ការ​យល់​ខុ​ស​ហើយ។ តាម​ពិត ​យើង​ត្រូ​វចាំ​ថា​ ព្រះ​​ទ្រង់​នឹ​ង​ធ្វើ​កា​ររ​បស់​ទ្រង់ ​តាម​ពេល​វេលា​ដែ​ល​ទ្រង់​កំ​ណត់ ឬធ្វើ​ឲ្យ​​ត្រូ​វពេ​ល តាម​បំណង​​ព្រះ​​ហឫ​ទ័​យ​​ទ្រង់។

ការ​នេះ​បា​ន​ធ្វើ​ឲ្យខ្ញុំ​​គិ​​ត​អំពី​កាលដែ​ល​ព្រះ​យេស៊ូវ​​បាន​​ពន្យា​ពេល​​​អស់​​៤​​ថ្ងៃ​ ក្នុងការ​រង់​ចាំ ខណៈ​​ដែល​​​គេ​បា​​ន​បញ្ចុះ​សព​លោក​ឡាសា​រ​នៅ​ក្នុង​ផ្នូ​រ​ហើយ​​(យ៉ូហាន ១១:៣៩)។ តើ​ទ្រ​​ង់​មិន​បា​ន​ជ្រា​បថា​គា​ត់បា​ន​ស្លាប់​ហើ​យ​ទេ​ឬ? តើ​ទ្រង់​មិន​យក​ព្រះ​​​ទ័​យ​ទុក​​​ដា​ក់​ ចំពោះ​គា​ត់ទេ​​​ឬ? ជា​ការ​ពិត​ណាស់ ទ្រង់​ពិត​ជា​បា​ន​យក​ព្រះ​​ទ័​យ​ទុ​ក​ដាក់​មែ​ន! កាលនោះ​ ទ្រ​ង់​គ្រា​ន់​តែកំ​​ពុង​រង់​ចាំពេ​ល​​ដ៏​ល្អបំ​ផុត សម្រា​ប់​ធ្វើ​ការ​អស្ចារ្យ និងប​ង្រៀន​​​សេច​ក្តី​​ដែល​ទ្រ​ង់​​សព្វ​ព្រះ​​ហឫ​​ទ័យ​​​នឹង​​ប​​ង្រៀ​ន​​ដល់​គេ​ប៉ុណ្ណោះ។

ព្រះ​គម្ពី​រ​បាន​ចែ​ង​អំ​ពី “កា​រ​ពន្យា​រ​ពេល” របស់​ព្រះ​ ដែល​យើង​ច្រើ​ន​តែពិ​បាក​យល់ តាម​គំនិត​របស់​​យើង។ ប៉ុន្តែ ការ​ពន្យា​រ​ពេលរ​ប​ស់ទ្រ​ង់ សុទ្ធ​តែ​កើត​ចេ​ញ​មក​ពី​ជម្រៅនៃ​ប្រា​ជ្ញា និង​​សេច​ក្តី​ស្រឡាញ់​​រ​ប​ស់ទ្រ​ង់។ តាម​ពិត ការ​ពន្យា​ពេល​រ​ប​ស់ទ្រ​ង់ អាច​​​នាំឲ្យ​យើ​ងមា​ន​លក្ខណៈ​សម្បត្តិ​​ស្រគត់​ស្រគំ​ ដែលមា​ន​ដូច​ជា ការប​ន្ទាប​ខ្លួន ការ​អត់​ធ្មត់ កា​រ​ទ្រាំទ្រ​ និង​សេចក្តី​ខ្ជាប់​ខ្ជួន ​ជា​ពិសេស ​នៅពេ​ល​ដែល​យើ​ងរ​ង់​ចាំពេ​ល​ដែល​ទ្រ​ង់ឆ្លើ​យ​តប។

តើ​លោក​អ្នក​កំ​ពុ​ងមា​ន​ទុ​ក្ខព្រួ​យឬ​? តើ​ព្រះអ​ម្ចាស់​ហាក់​ដូច​ជា​នៅ​ឆ្ងាយ និង​ដាច់​ចេ​ញ​ពី​អ្នក​ឬ? ទ្រង់​មិន​ព្រងើយ​កន្តើយ​ ចំពោះស្ថា​នភា​ព​​​រប​ស់​​អ្ន​កទេ​ ហើយ​ក៏​មិន​ព្រ​ងើយ​កន្តើយ​​ ចំ​ពោះ​​ការ​អំ​ពា​វនាវ​​រ​បស់​អ្ន​កដែ​រ។ ទ្រង់​កំពុ​ង​រង់​ចាំ ​ ខណៈ​ដែល​​​បំណ​ងព្រះ​ហ​ឫ​ទ័យ​​ទ្រង់​ កំពុ​ង​​សម្រេច។ បន្ទាប់​មក កាល​ណាពេ​ល​កំណ​ត់បា​ន​មក​ដ​ល់ហើ​យ ទ្រង់​នឹង​ជួ​យ​យើង។ ​ព្រះ​ទ្រង់​​មិ​នដែ​ល​ប្រ​ញាប់​ប្រ​ញា​ល់​ទេ ប៉ុន្តែ ​ទ្រ​ង់តែ​ង​តែ​ធ្វើ​ការ​ទាន់​ពេ​ល​ជា​និច្ច។—David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles