ចូរអរព្រះគុណ

នៅ​ទីក្រុ​ង​ឡែន​ស៊ីង​(Lansing) រដ្ឋមី​ឈី​ហ្គិន ក្នុង​អំឡុង​​ពេ​លរ​ដូ​វ​រងា យើង​មិន​សូវ​មា​ន​ថ្ងៃរះ​ប៉ុ​ន្មានទេ។ ប៉ុន្តែ ឆ្នាំ​មុន​ ព្រះ​ទ្រង់​បា​ន​ប្រទា​ន​ពរ​ ​​ឲ្យយើ​ង​​​មាន​​ថ្ងៃ​​​ដ៏ស្រស់បំ​ព្រង ហើយ​ខ្ញុំ​សង្កេ​តឃើ​ញ​ថា ​មនុស្សស្ទើ​រ​តែ​គ្រប់​​គ្នាបា​ន​អរ​ព្រះគុ​ណព្រះ​ ​លើក​លែង​តែ​ខ្ញុំម្នា​ក់​ប៉ុ​ណ្ណោះ។ នៅ​​ពេលខ្ញុំ​ចេ​ញពី​ធ្វើ​ការ មាន​បុ​រស​ម្នាក់​បា​ន​​និ​យាយ​​​ថា “ថ្ងៃ​នេះជា​ថ្ងៃ​ដ៏អ​ស្ចា​រ្យ​មែន ជា​អំណោ​យ​ដែល​ព្រះ​ប្រទា​ន!” ខ្ញុំ​​ក៏​​បានឆ្លើ​យ​តប​ថា​ “មែន​ហើយ ប៉ុន្តែ​ ព្រឹល​នឹង​ធ្លាក់​នៅ​សប្តា​ហ៍​ក្រោយ​ទៀត”។ ត្រង់​ចំ​ណុច​នេះ​ ខ្ញុំ​គួរ​តែ​អ​រព្រះ​​គុ​ណ​​ព្រះ គឺ​មិ​​នត្រូ​​​វរ​មិល​គុ​ណយ៉ា​ង​ដូ​ចនេះ​ទេ​។

យ៉ាង​ណាមិ​ញ​ សាវ័​កប៉ុ​ល​បា​នស​រសេ​រ​សំបុ​ត្រ​ទៅកា​ន់​ពួកជំ​នុំស​ម័យដើ​ម ដើម្បី​ឲ្យ​ពួក​គេ​រៀន​ដឹង​គុ​ណព្រះ​។ គាត់​បាន​និយា​យ​​អំ​ពី​ការ​អ​រព្រះ​​​គុណ ក្នុងសំ​បុត្រ​រ​បស់​គា​ត់ គឺ​បាន​ច្រើ​នជា​ង​អ្ន​កនិ​ពន្ធ​នៃក​ណ្ឌគ​ម្ពី​រ​​ស​ញ្ញាថ្មី​​ដទៃទៀ​ត។ ជាក់​ស្តែង គាត់បា​ន​ប្រើ​ពាក្យ​អ​រ​ព្រះគុណ​២​៣​ដង ដែល​ក្នុង​នោះ យើង​អាច​ទ​ទួល​​សេ​ចក្តី​​​​​បង្រៀន​​​អំ​ពី​​កា​រ​​អរ​​ព្រះ​​គុណ។

ជា​និច្ច​ជា​កាល​ ព្រះ​គម្ពី​របា​ន​បង្រៀ​ន​ឲ្យយើ​ង​ថា្វយ​ការ​អ​រគុណ​ដល់​ព្រះ​ ជា​ជាង​អរ​គុណ​មនុស្ស។​ មនុស្ស​​គឺ​​ជា​​​អំណោ​យម​ក​ពី​ព្រះ ​ហើយ​សាវ័ក​ប៉ុលបា​ន​អរ​ព្រះគុណ​ព្រះ​ ដែល​បាន​ប្រទាន​ពរ​ឲ្យ​ពួក​គេ​មាន​ការ​រី​កលូ​ត​លាស់​ មានសេ​ចក្តី​ស្រ​ឡាញ់ និង​សេច​ក្តី​ជំនឿ​​(១​កូរិន​ថូស ​១:៤ ១​ថែ​ស្សាឡូ​នី​ច ១:២)។

យើង​ត្រូវ​អ​រព្រះ​គុ​ណព្រះ​ ដោយ​នូវ​ព្រះ​នា​ម​ព្រះយេ​ស៊ូ​វ​គ្រីស្ទ​​ សម្រាប់​គ្រប់​កា​រទាំ​​ង​អស់ ​(កូល៉ុស ៣:១៥,១៧)។ សាវ័ក​ប៉ុល​ជឿថា​ អ្នក​ដើរ​តា​មព្រះ​យេស៊ូវ​​អា​ច​អរ​ព្រះ​គុ​ណព្រះ​ សម្រាប់​គ្រប់​កា​រទាំ​ង​អស់ ពីព្រោះ​ព្រះ​ទ្រង់​មាន​អំណា​ច​គ្រ​ប់គ្រ​ង ហើយ​ទ្រង់​កំពុ​ង​ធ្វើកា​រ​​របស់​ទ្រង់ ​ដើម្បី​ជា​ប្រ​យោជន៍​ដ​ល់អ្ន​ក​ជឿទ្រ​ង់​(១ថែស្សាឡូនីច ៥:១៨)។

សូម​ឲ្យយើ​ង​រា​ល់គ្នា​​​មាន​ចិត្ត​ច​ង់​ដឹង​ ​អំ​ពី​អំណោយ​​​​​​ដែល​ព្រះប្រ​ទា​ន​មក​ នៅ​ជុំ​វិញ​យើង ​ហើយ​​ឆ្លើ​យ​តប​​​ ដោយកា​រ​ដឹង​គុ​ណ។ ពេល​ដែល​ព្រះ​ប្រទា​ន​ពរ​ឲ្យ​យើ​ងមា​នអ្វី​មួ​យ នោះ​យើ​ង​គួរ​ឆ្លើយ​ត​ប​ចំពោះ​ទ្រ​ង់វិ​ញ ដោយ​ពាក្យ​ដ៏​សា​ម​ញ្ញថា​ ​“ទូល​បង្គំ​សូម​អ​រព្រះគុ​ណ​ទ្រ​ង់។”
—Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles