ពូកែវោហារ តែចេះបន្ទាបខ្លួន

ខ្ញុំ​កោត​សរសើរ អ្ន​ក​ដែ​លពូ​កែ​​ចែ​កចា​យ​​ អំ​​ពី​​សេចក្តី​​ជំនឿ​​របស់​ខ្លួន​ ហើយ​ចេះ​បញ្ចុះ​បញ្ចូល​អ្នក​ដ​ទៃ ​ដោយ​សំនួន​វោហារ​របស់ខ្លួ​ន។ អ្នក​ខ្លះថា​ អ្នក​នោះមា​ន​​ ”អំណោយ​​​​ទាន​និយាយ” ឬ “ចេះ​ប្រើ​ពាក្យ​ស​ម្តីបា​ន​ល្អ​”។ អ្ន​ក​ខ្លះ​​ទៀត​ថា ​​អ្នក​នោះ “ពូកែ​វោហារ”។

លោក​អ័ប៉ុឡូស​ក៏​មាន​អំ​ណោយ​ទា​ន​នេះ​ផង​ដែ​រ។ ព្រះ​គម្ពីរ​បាន​ចែង​ថា គាត់​ជា “អ្នក​មា​ន​វោហា​រ ហើយ​ក៏​ចេះ​​ស្ទាត់​​ក្នុង​គម្ពីរ”(កិច្ចការ ១៨:២៤)។ ប៉ុន្តែ ទោះ​បី​ជា​​គា​ត់​បាន​បង្រៀន យ៉ាង​ត្រឹម​ត្រូ​វ​អំពី​ព្រះ​គ្រី​ស្ទពិ​ត​មែ​ន​ក៏ដោ​យ​ ក៏​គាត់​​បាន​អធិ​ប្បាយតែអំ​ពី​ការ​ទ​ទួល​បុណ្យជ្រ​មុជ​ទឹ​ក​​របស់​លោក​យ៉ូហាន ដែល​ជាការ​ទ​ទួល​បុ​ណ្យជ្រ​មុ​ជ​ទឹក​ ខាង​ឯ​ការ​​ប្រែ​ចិត្ត​ចេញ​​​ពី​​អំ​ពើ​​​បា​ប​តែ​ប៉ុ​ណ្ណោះ(ខ.២៥ ១៩:៤)។

លោកអ័​ប៉ុឡូស​​បា​ន​ចេះ​​​ចាំ​​សេ​ចក្តី​បង្រៀន​ របស់​ព្រះ​យេស៊ូវ តែ​​​ប្រហែល​ជាមិ​ន​បា​នដឹ​ង​​​អំពី​​​ការ​សុ​គត និង​​ការ​មានព្រះជ​ន្ម​ឡើ​ង​វិញ​រ​ប​ស់​ទ្រង់​ និង​អំពី​​​ការ​ដែ​ល​​​ព្រះ​​វិ​ញ្ញាណ​​​បា​នយា​ងម​កនោះ​​ទេ(កិច្ចការ ២) ​ការ​បង្រៀ​ន​​​រប​ស់​គា​ត់នៅ​មា​ន​ការ​ខ្វះ​ចន្លោះ​ ព្រោះ​គាត់​មិ​ន​​បាន​ដឹ​ង​ ​អំពី​កា​រ​ពេញ​ដោយ​ព្រះ​វិញ្ញាណ​​ប​រិសុទ្ធ ដែ​លប្រ​ទា​ន​អំ​ណា​ច​ជា​​​រៀង​រា​ល់​ថ្ងៃ។

ហេតុ​នេះហើ​យ​បា​នមិ​ត្ត​ភ័​ក្រ​រប​ស់សា​វ័ក​ប៉ុ​ល គឺ​លោក​អ័​គីឡា​ និង​នា​ង​ព្រីស៊ីល ជា​ភរិយា បា​នអញ្ជើ​ញ​លោ​កអ័​ប៉ុ​ឡូស ឲ្យម​ក​ឯ​​ផ្ទះ​​រ​ប​ស់​ពួក​គេ​ ដើម្បី​កែត​ម្រង់​​​កា​រប​ង្រៀន​​រ​បស់​គាត់​​ឲ្យ​បាន​ត្រឹម​ត្រូ​វឡើ​ង។ ទោះបី​ជា​លោក​អ័​ប៉ុ​ឡូស​រៀន​សូ​ត្រ​​បា​នជ្រៅ​ជ្រះ​ និង​​​ចេះ​​គ​ម្ពីរ​បា​ន​ច្រើន​យ៉ាង​ណាក៏​ដោ​យ ​​ក៏គា​ត់​នៅ​តែ​ទ​ទួលកា​រ​បង្រៀន​​ពី​ពួក​គេ​ ​ដោយ​បន្ទាប​ខ្លួន។ ទី​បំផុត លោក​អ័ប៉ុឡូស​ក៏​​អា​ច​បន្ត​​កា​រងារ​បម្រើ​ព្រះរ​ប​ស់ខ្លួ​ន ដោយ​ការ​យល់​ដឹ​ង​​ថ្មី។

បទ​គម្ពី​រទំ​នុកដំ​កើង ២៥:៩ បាន​រំឭ​ក​យើ​ងថា​ ព្រះ​ទ្រង់​នឹ​ង “នាំម​នុ​ស្ស​សុភាព​ក្នុង​សេចក្តី​យុ​ត្តធម៌ ហើយ​​នឹង​បង្រៀ​នម​នុស្ស​រា​បទា​ប ឲ្យ​ស្គាល់​ផ្លូ​វទ្រ​ង់”។ បើ​សិន​ជា​យើ​ងមា​ន​វិញ្ញាណ​​ដែលប​ន្ទាប​ខ្លួ​ន នោះ​​​ព្រះ​អា​ចប​ង្រៀន​យើង ហើយ​នឹង​ប្រើ​ប្រាស់​យើ​ង ឲ្យ​ប៉ះ​ពាល់​ជីវិ​ត​​រ​បស់​អ្នក​ដទៃ។—Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles