ការរំពៃមើលសិរីល្អព្រះ ជាថ្មីម្តងទៀត

រៀង​រាល់​ពេ​ល​រ​ដូ​វក្ដៅ​ មាន​អ្នក​ទស្ស​នារា​ប់​ពាន់​​នាក់ នៃ​​កម្ម​​វិធី អរុណ​សួស្តី អាមេរិ​កាំង (Good Morning America) ​បាន​​នាំគ្នា​បោះ​ឆ្នោ​ត​ជ្រើ​សរើ​ស “ទីក​ន្លែង​​ស្អាត​បំផុត​​នៅ​ស​ហរដ្ឋ​អាមេ​រិក”។ ខ្ញុំមា​នសេ​ចក្តី​រីក​រា​យ​យ៉ា​ងខ្លាំ​ង ​ពេល​​ដែ​ល​បាន​ឮ​គេ​ប្រកា​ស​ថា​ ទីក​ន្លែងស្អា​ត​ជា​ង​គេ នៅ​សហរ​ដ្ឋអា​មេ​រិ​ក ក្នុង​ឆ្នាំ២​០​១១ គឺឧ​ទ្យាន​ជា​តិមា​ត់​បឹង​Sleeping Bear Dunes ដែល​​ស្ថិត​នៅ​ក្នុ​ងរ​ដ្ឋ​​រប​ស់​ខ្ញុំ​ គឺ​រដ្ឋ​មីឈីហ្គិន។ តាម​ពិ​​ត​ទៅ ខ្ញុំ​មិន​ដែ​ល​បាន​រំ​ពឹ​ង​ថា ​គេនឹ​ង​ដាក់​ចំណាត់​ថ្នាក់​លេ​ខ​១ ឲ្យ​ឧទ្យា​ន​ជាតិ ដែល​មាន​ទី​តាំង​នៅ​​ខាង​​ក្រោ​យ​ផ្ទះ​​រ​ប​ស់​ខ្ញុំ​នោះទេ​។​ ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​​ឃើញ​កាល​ដែល​ខ្ញុំ​ និង​ភរិ​យា​ខ្ញុំ គឺ​ម៉ាទី(Martie) បាន​ទៅ​លេង​ទឹក​ជ្រោះ​ណៃ​អាការ៉ា(Niagara Falls)។ កាល​នោះ ​បុរស​​ម្នា​ក់​​​ដែ​ល​​នៅ​ជិត​នោះ​​ បាន​សង្កេ​ត​មើល​​​ភា​ព​រី​ក​រាយ​របស់​ភ្ញៀវ​​​​ទេ​ស​ចរណ៍​របស់​យើង​ ហើយ​បាន​និយា​យ​លេ​ង​​ថា “វាគ្មា​អ្វី​​​អ​ស្ចារ្យ​ទេ​។ ខ្ញុំឃើ​ញទឹ​ក​ជ្រោះ​ហ្នឹង​រា​ល់​តែថ្ងៃ​។”

យើងរា​ល់​គ្នា​ងាយ​​នឹង​ស៊ាំជា​មួ​យ​នឹង​អ្វី​​​ៗ​​ ដែល​​នៅ​ជុំវិ​ញ​ខ្លួ​ន​យើង ហើយ​ងាយ​​​នឹ​ង​មាន​​​អារម្ម​ណ៍ធ​ម្មតា ​ចំពោះ​អ្វី​យើង​បា​ន​ស្គា​ល់ហើ​យ ទោះទី​ក​ន្លែង ឬ​បទ​ពិ​សោធន៍​នោះ ​ធ្លា​ប់​នាំ​មក​​នូវ​​ភាពរីក​រា​យ​​យ៉ា​ង​ណា​ក៏ដោ​យ។ ទោះបី​ជា​​សិ​រីល្អ​​រប​ស់​ព្រះ​ បា​នសម្តែង​មក​​​យ៉ាង​ច្បា​ស់​​​នៅ​ជុំរិញ​​យើង​ក៏​ដោ​យ ក៏ពេ​លខ្លះភា​ព​មមា​ញឹក​ក្នុងកា​ររ​ស់នៅ​ប្រ​ចាំថ្ងៃ​ បាន​បាំង​ពី​មុ​ខយើ​ង ធ្វើ​ឲ្យ​យើង​មើល​មិន​ឃើ​ញសិ​រីល្អរ​បស់​ទ្រង់​។ យើង​​ទទួ​ល​​យ​កផ​ល​ប្រយោជន៍​ ពី​ការ​អស្ចា​រ្យ​​រ​បស់​ទ្រ​ង់​​ក្នុង​ជីវិតយើ​ង​ ដោយ​មិន​បា​នដឹ​ង​គុណ​ទ្រង់។ យើង​លែ​ង​​មា​ន​ការ​កោ​តស្ញ​ប់ស្ញែ​ង​​ ចំពោះឈើ​ឆ្កា​ង​ទ្រង់​។ យើង​បាន​ភ្លេ​ច​​ថា យើង​មាន​ឯ​កសិ​​ទ្ធិ​​ធ្វើ​ជា​កូន​​​រប​ស់​​ព្រះ។ យើង​ប្រែជាមិ​ន​មា​ន​​អំណរ ​ពេលចូ​លព្រះ​វ​ត្តមា​ន​ទ្រ​ង់ ហើយ​ក៏​មើល​រំ​លងភា​ព​​ស្រ​ស់​​ស្អាត​ ​នៃ​ស្នាព្រះ​ហស្ត​​រ​បស់​ទ្រ​ង់​ទៀត។

អ្នក​និពន្ធ​​ព្រះ​​គម្ពី​រ​​​ទំនុ​​កដំ​កើង​បា​ន​ថ្លែង​ថា​ “ទូល​បង្គំ​​​នឹង​​​រំពឹង​គិត​ ពី​​ឫទ្ធានុ​ភាព​ដ៏​រុ​ង​រឿង​ឧត្តម ហើយ​ពី​ការ​អស្ចារ្យ​​របស់​ទ្រង់”(ទំនុក​ដំកើង ១៤៥:៥)។ ដូច​នេះ សូ​ម​​​ឲ្យ​​យើ​ង​ចំ​ណាយ​ពេល​នៅថ្ងៃ​នេះ​ ​ដើម្បី​នឹង​រំ​ពឹង​គិត​ ពី​“ការ​អស្ចារ្យ​​​ដែល​ព្រះទ្រ​ង់​បា​ន​ធ្វើ” ហើយរំ​ពៃមើ​ល​​សិរីល្អ​ទ្រង់​ជាថ្មី​ម្ត​ង​ទៀ​ត! —Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles