សូម្បីតែនាងឬ?

សូម​ស្រមៃ​ថា អ្នក​កំពុង​បើក​មើល​​បញ្ជី​​ពង្សាវ​តានៃ​គ្រួសារ​​រ​បស់​​​អ្នក ហើយ​ក៏​ឃើញ​មា​នកា​រពណ៌​នា​​​យ៉ាង​ដូច​នេះ​ថា “បុព្វ​បុរ​សរ​ប​ស់អ្ន​ក​ជា​ស្រ្តីរ​ក​ស៊ី​ផ្លូវ​ភេទ ​នាង​​បា​នលា​ក់បំ​ពួ​នពួ​កខ្មាំ​ងស​ត្រូវ​​រ​បស់​រ​ដ្ឋាភិ​បា​ល នៅ​ក្នុងផ្ទះរប​ស់នា​ង។ នៅ​ពេល​ពួក​អា​ជ្ញា​ធ​រ​​បា​ន​​ម​ក​​សា​កសួ​រ​នាង ​នោះនា​ងក៏​បា​ន​និយា​យ​កុ​ហក​​​អំ​​ពី​​​កា​រ​នោះ។”

តើ​អ្នក​នឹ​ងធ្វើ​ដូ​ចម្តេច ពេល​បាន​ដឹ​ងអំ​ពី​ប្រ​វត្តិ​របស់​គាត់​ហើយ? តើអ្ន​ក​នឹង​លា​ក់​​​រឿង​​​រប​ស់គា​ត់ ពេល​ដែល​គេ​មក​សួរ​អំ​ពីប្រ​វត្តិ​គ្រួសា​ររ​បស់​​អ្នក​ឬ​? ឬ​ក៏និ​យា​យ​ដោយ​បើក​ចំហ​រអំ​ពីរឿ​ង​ពិ​តរ​ប​ស់​គាត់​ ហើយ​​សរសើរ​គាត់ នៅ​ក្នុង​ប្រវត្តិ​​នៃ​គ្រួ​សារ​​រប​ស់​​​អ្នក?

យ៉ាង​ណាមិ​ញ ព្រះ​គម្ពីរ​ក៏បា​ន​ចែង​អំ​ពីខ្សែ​លោហិត​មួយ ដែល​មាន​នាង​រ៉ាហា​បជា​បុ​ព្វបុ​រស។ បើ​សិន​យើ​ង​គ្រាន់​តែអាន​អំពី​ប្រ​វត្តិរ​បស់នា​ង ដែល​មាន​ក្នុងប​ទគ​ម្ពីរ​ យ៉ូស្វេ​ ជំពូក២ ​នោះ​យើង​​​ប្រ​ហែល​ជា​រា​ប់ប​ញ្ចូ​លនា​ង ​​ទៅក្នុ​ង​ចំ​ណោម​ពួក​ម​នុស្ស​ដែល​ក្ប​ត់​ជាតិ​សាសន៍ខ្លួ​ន និង​ពួក​មា​ន​គំរូ​អា​ក្រក់ ​នៅ​ក្នុង​​ព្រះ​គម្ពីរ។ ប៉ុន្តែ ប្រវត្តិរ​បស់នា​ងមិ​ន​មែន​មា​ន​តែ​ប៉ុណ្ណឹង​ទេ ព្រោះ​បទ​គម្ពី​រ​ម៉ាថាយ ១:៥-៦ បានបើក​ប​ង្ហាញ​ថា​ នា​ង​​​គឺជា​​​យាយ​​លួត​​នៃ​ហ្លួង​​ដាវីឌ ​ហើយថា​នាង​ក៏​មា​ន​ឈ្មោះ​​នៅ​ក្នុ​ងជំ​នួរ​វ​ង្ស​​នៃ​ព្រះ​យេ​ស៊ូវ​ ដ៏ជា​អ​ង្គ​សង្រ្គោះ​នៃ​យើ​ងផ​ង​​​ដែរ។ ជាង​នេះ​ទៅ​ទៀត​ បទ​គម្ពី​រ​ហេ​ព្រើរ ១១:៣១ បាន​រាប់​នា​ង​រ៉ាហាប​ ​ជា​ស្ត្រី​​នៃ​សេ​ចក្តី​ជំ​នឿ ដែល​​បាន​ទទួ​ល​​កា​រ​ស​ង្រ្គោះ ពេល​ក្រុង​យេរីខូរដួ​ល​រលំ(មើល យ៉ូស្វេ ៦:១៧)។ ក្នុង​បទ​គ​ម្ពីរ យ៉ាកុប ​២:២៥ ការ​ដែល​នា​ង​​បា​ន​ធ្វើ ​ដើម្បី​ជួយ​សង្រ្គោះ​ពួ​កស៊ើ​ប​ការ គឺ​ជាភ​ស្តុតា​ង​​ដែ​លប​ញ្ជាក់​ថា ​នាងជាម​នុស្ស​​សុចរិត ដោយ​សារ​​ជំនឿរ​បស់​នាង។

សេចក្ដីស្រ​ឡាញ់​រ​ប​ស់ព្រះ​ពិ​ត​ជាអ​ស្ចា​រ្យណា​ស់​។ ទ្រ​ង់​​អា​ច​ប្រើ​​​មនុ​ស្ស​​ដែ​ល​​​មាន​កេ​រ្តិ៍​ឈ្មោះ​អាក្រក់ ហើយ​កែ​ប្រែ​​ជីវិត​រ​បស់​ពួ​ក​គេ ព្រម​ទាំ​ងធ្វើ​ឲ្យ​ពួ​កគេ​ក្លា​យ​ជា​គំ​រូ នៃ​​សេចក្តី​ស្រឡាញ់ និង​ការ​អត់​ទោស​​​​រ​​បស់​​ទ្រង់។ បើ​សិន​ជា​អ្នក​គិត​ថា ព្រះ​មិន​អា​ច​អត់​ទោ​ស​ឲ្យអ្ន​ក ដោយ​សា​រ​អ្នក​ជា​មនុស្សអា​ក្រក់​ពេ​ក ឬ​ដោយ​សារ​​អ្ន​កដឹ​ង​ថា មាន​​អ្នក​​​ដែល​​​គិត​​ដូ​ច​​នេះ​​​ដែរ នោះសូ​មអា​ន​​រឿង​របស់​នាង​រ៉ា​ហាប ហើយ​មាន​អំ​ណ​រឡើ​ង។ បើ​ព្រះទ្រ​ង់អា​ច​កែ​ប្រែ​នា​ង ឲ្យ​ក្លាយ​ជា​ព​ន្លឺ នៃ​សេច​ក្តីសុ​ចរិ​ត​​​បាន នោះ​យើ​​ង​រាល់គ្នា​ក៏​​អា​ច​មា​នសេ​ចក្តីស​ង្ឃឹម​ដូច​នាង​ផ​ង​ដែរ។ —Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles