នាវាទីតានីច ទី២

លោក ម៉ាក វីលឃីនសុន (Mark Wilkinson) បាន​ទិញ​​​ទូក ដែល​មាន​ប​ណ្តោយ​៥​ម៉ែត្រ សម្រាប់​ស្ទូច​ត្រី​ និង​ធ្វើ​ដំ​ណើរកំ​សាន្ត។ គាត់​​មិ​ន​ជឿ​លើ​អបីជំនឿ​ទេ បានជា​គា​ត់​​ដាក់​ឈ្មោះ​​ឲ្យ​ទូក​របស់​គាត់​ថា ទីតានិក ទី២(Titanic II) គឺ​ដាក់​ឈ្មោះ​តា​ម​ក​ប៉ាល់​​​ដ៏​​ប្រណិត​ដែលមា​ន​​វា​ស​នាអា​ក្រក់ ពេល​​បុ​ក​នឹង​ផ្ទាំង​ទឹកកក​អណ្តែត ​ក្នុង​សមុទ្រ ហើយ​ក៏បា​ន​លិ​ច ក្នុង​​ឆ្នាំ​១៩១២។ ទូក​រ​បស់​គាត់បា​នចេ​ញ​​​ដំណើ​រ​​យ៉ា​ង​រលូ​ន​​ជាលើ​ក​ដំបូ​ង ពី​​កំពង់​ផែ​នៅ​ក្រុ​ង​ដរ​សិត(Dorset) ប្រទេស​អង់​គ្លេស។ ប៉ុន្តែ នៅ​ពេល​លោ​កវី​ល​ឃីន​សុ​ន ធ្វើ​ដំ​ណើរ​វិល​​​ត្រ​ឡប់​ម​ក​វិ​ញ ទឹក​ក៏បា​នចា​ប់​ផ្តើ​ម​​​ចូ​ល​ក្នុ​ងទូ​ក​គា​ត់។ មិន​យូរ​ប៉ុ​ន្មាន គាត់​ក៏​​តោងប​ង្កា​ន់​ដៃ​ទូ​កជា​ប់​ ដើ​ម្បី​រង់​ចាំ​ឲ្យ​គេ​ម​ក​ស​ង្រ្គោះ។ ក្រោយ​មក​ លោក​វី​លឃី​ន​សុ​នក៏​បា​​នប្រា​ប់​អ្ន​កយ​កព​ត៌​មា​ន​ថា “ខ្ញុំ​មាន​កា​រ​អៀ​នខ្មា​ស​ប​ន្តិច ហើយ​ឆ្អែ​ត​ចិត្ត​នឹ​ង​ម​នុស្ស​​​ដែល​ចេះ​តែ​សួ​រខ្ញុំ​ថា​ តើទូ​កនោះ​បា​ន​​​បុ​កនឹ​ង​ផ្ទាំ​ង​ទឹ​ក​កក​អណ្តែត​ទឹក​ឬ បាន​ជា​វា​លិច​អញ្ចឹង?” ហើយ​អ្នក​ឃើ​ញ​​ហេតុ​ការណ៍​​ផ្ទាល់ភ្នែ​ក​​​ក៏​បា​ន​​និ​យាយផ​ង​ដែ​រ​ថា “ទូក​នោះមិ​ន​​មែន​ជា​ទូក​ធំ​ទេ​។ ខ្ញុំគិ​តថា​ សូម្បី​តែ​ដុំ​ទឹកកក​​១​​ដុំតូច​ ​​ក៏អា​ច​ធ្វើឲ្យ​វា​លិ​ច​បាន​ដែ​រ!”

រឿងទូ​​កទីតានីច ទី២ មាន​លក្ខ​ណៈ​កំ​ប្លែ​ង​បន្តិ​ច។ ប៉ុន្តែ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ដ​ល់​​នា​វា​ទីតានីច​ ដើម និងគិ​តអំ​ពី​​គ្រោះថ្នា​ក់ ​ដែ​លកើ​ត​ឡើ​ង​ពី​ការ​ទុ​ក​ចិត្ត​ខុ​ស។ ពួក​អ្នក​សា​ងស​ង់​នាវា​ដ៏​ធំ​នោះ បាន​ជឿជា​ក់​មួ​យរ​យភា​គ​រ​យ​ថា ​គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​នា​វា​​រ​បស់ពួ​កគេ​​​លិច​បា​នឡើ​យ។ ប៉ុន្តែ ​ពួកគេ​បា​ន​គិ​តខុ​ស​​ហើយ! ហោរា​យេរេមាបា​ន​រំ​ឭ​ក​យើង​ថា​ “ត្រូ​វ​បណ្តាសា​ហើ​យ អ្នក​ណា​​​ដែល​ទីពឹង​​​ដល់​​​មនុស្ស ហើយ​​យ​ក​សា​ច់ឈា​ម​ជា​ដៃរ​ប​ស់ខ្លួ​ន ជាអ្នក​ដែល​មា​នចិ​ត្ត​ដក​ថ​​យ​​ចេញ​ពី​​ព្រះយេហូវ៉ា”(យេរេមា ១៧:៥)។

យើង​រាល់​គ្នា​តែ​ង​ជួ​បកា​រ​ល្បួង ដែល​នាំ​ឲ្យ​យើ​ងស្វែ​ងរ​ក​សេ​ច​ក្ដីសុ​ខ​​ ដោយ​ពឹង​លើ​ម​នុស្ស ឬពឹ​ងលើ​​​អ្វី​មួយ។ យើង​ត្រូវ​កា​រកា​រ​រំឭក​ម្តង​ហើ​យ​ម្ត​ងទៀ​ត ឲ្យឈប់​​​មា​នទំ​នុក​ចិត្ត​ខុស​អញ្ចឹង ​ទៀត ហើយ​ងាក​បែរ​មក​ឯ​ព្រះ​វិ​ញ។ តើអ្ន​ក​កំពុង​តែទុ​ក​ចិត្ត​លើ​អ្វីមួ​យ ជា​ជាង​ទុ​ក​ចិត្ត​​​លើ​​ព្រះ​ឬ? —Dannis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles