មានអារម្មណ៍ថា ព្រះបាន បោះបង់អ្នកចោលឬ?
តើអ្នកដឹងទេថា ក្នុងព្រះគម្ពីរទំនុកដំកើង តើជំពូកមួយណា ដែលត្រូវបានយកមកប្រើញឹកញាប់ជាងគេ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី? អ្នកប្រហែលជាស្មានថា ជំពូក២៣ ជាជំពូកដែលបានប្រើច្រើនជាងគេ ក្នុងព្រះគម្ពីរសញ្ញាថ្មីហើយ ព្រោះគេបានស្គាល់ និងពេញនិយមជំពូកនេះជាងគេ ប៉ុន្តែ តាមពិតគឺ ជំពូក២២ទៅវិញទេ។ ជំពូកនេះបានផ្តើមដោយពាក្យទំនួញដ៏សង្វែករបស់ស្តេចដាវីឌ ហើយយេស៊ូវទ្រង់បានយកពាក្យទំនួញនេះមកប្រើ ពេលកំពុងជាប់ឆ្កាង ដោយបន្ទូលថា “ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?” (ម៉ាថាយ ២៧:៤៦ ម៉ាកុស១៥:៣៤)។ សូមយើងនឹកស្រម័យ អំពីហេតុការណ៍ដែល ស្តេចដាវីឌបានជួបប្រទះ ដែលបានបណ្តាលឲ្យទ្រង់ស្រែកដង្ហើយរកព្រះ យ៉ាងកំសត់ដូចនេះ។ សូមកត់សំគាល់ថា ស្តេចដាវីឌមានអារម្មរណ៍ថា ព្រះបានបំភ្លេច និងបោះបង់ចោលទ្រង់ហើយ បានជាទ្រង់មានបន្ទូលថា “ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ ហើយគង់ឆ្ងាយឥតជួយទូលបង្គំ?”(ទំនុកដំកើង ២២:១)។ ទ្រង់ក៏មានអារម្មណ៍ថា ព្រះមិនយកព្រះទ័យទុកដាក់ចំពោះទ្រង់ទេ បានជាទ្រង់មានបន្ទូលថា “ឱព្រះនៃទូលបង្គំអើយ ទូលបង្គំអំពាវនាវនៅពេលថ្ងៃ តែទ្រង់មិនមានព្រះបន្ទូលឆ្លើយមកសោះ”(ខ.២)។ តើអ្នកធ្លាប់មានអារម្មណ៍ដូចនេះទេ? តើអ្នកធ្លាប់បានសម្លឹងមើលទៅមេឃ ហើយឆ្ងល់ថា ហេតុអ្វីបានជាព្រះហាក់បីដូចជាបោះបង់អ្នកចោល ឬមិនអើពើចំពោះអ្នកឬទេ? បើអ្នកមានអារម្មណ៍ដូចនេះមែន សូមស្វែងយល់អំពីដំណើរជីវិតរបស់ស្តេចដាវីឌចុះ។ ជារៀងរាល់ពេលដែលស្តេចដាវីឌមានបន្ទូល អំពីទុកសោករបស់ទ្រង់ ទ្រង់ក៏បានមានបន្ទូលផងដែរ អំពីបុគ្គលិកលក្ខណៈរបស់ព្រះ ដែលបានជួយទ្រង់ឲ្យរួចពីទុក្ខសោកនោះ។ តាមរយៈទុក្ខលំបាកគ្រប់យ៉ាងដែលស្តេចដាវីឌបានឆ្លងកាត់…
Read article