ការត្រាសហៅឲ្យភ្ញាក់ខ្លួនឡើង
នាពេលព្រឹកព្រលឹមថ្ងៃមួយ ក្នុងសរទរដូវ ខណៈពេលដែលខ្ញុំកំពុងបើកឡានទៅធ្វើការ ទាំងនៅងងឹតនៅឡើយ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលមានវត្ថុពណ៌ត្នោតមកនៅខាងមុខឡាន ហើយខ្ញុំក៏ឮសម្លេងរបស់អ្វីម្យ៉ាងមកទង្គិចនឹងឡានរបស់ខ្ញុំ។ ពេលនោះ ខ្ញុំក៏បានដឹងថា ឡានរបស់ខ្ញុំបានបើកប៉ះសត្វក្តាន់មួយក្បាល ក្នុងល្បឿន១១២គីឡូមែតក្នុង១ម៉ោង។ វាគ្រាន់តែជាការបើកកៀរសត្វក្តាន់ តែឡានខ្ញុំមិនមានការខូចខាតឡើយ(ហើយខ្ញុំយល់ថា សត្វក្តាន់នោះ ក៏មិនមានគ្រោះថ្នាក់អ្វីដែរ) ប៉ុន្តែ ហេតុការណ៍នេះ ពិតជាបានពញ្ញាក់ស្មារតីខ្ញុំមែន។ ខ្ញុំមានទម្លាប់បើកបរទៅធ្វើការ តាមធម្មតា “ដោយមិនសូវខ្វល់ពីអ្វីច្រើនទេ” ប៉ុន្តែ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ ពិតជាបានធ្វើឲ្យខ្ញុំភ្ញាក់ខ្លួន។ ឥឡូវនេះ ខ្ញុំមានស្មារតីប្រុងប្រយ័ត្នជានិច្ចក្នុងការបើកបរ។ វាបានដាស់សតិរបស់ខ្ញុំ ទោះខ្ញុំមិនចង់ឲ្យរឿងនេះកើតឡើងក៏ដោយ។ លោកសាវកពេត្រុសបានផ្តល់ឲ្យយើង នូវការដាស់ឲ្យភ្ញាក់ខ្លួនប្រភេទមួយទៀត គឺការដាស់តឿន ឲ្យប្រុងប្រយ័ត្នចំពោះអ្វីដែលយើងមិនចូលចិត្ត តែការដាស់តឿននេះមានភាពចាំបាច់ចំពោះយើងណាស់។ លោកបានក្រើនរំឭកយើង ឲ្យមានការប្រុងប្រយ័ត្ន ចំពោះសង្រ្គាមខាងវិញ្ញាណ ដែលយើងត្រូវតតាំងជាមួយសត្រូវដ៏មានអំណាច បានជាគាត់ដាស់តឿនយើងថា “ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែលទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន”(១ពេត្រុស ៥:៨)។ នេះគឺជាការត្រាស់ហៅ ឲ្យភ្ញាក់ខ្លួនឡើង ហើយមើលឃើញគ្រោះថ្នាក់ដែលនៅខាងមុខ ព្រមទាំងប្រុងប្រៀបជាស្រេចសម្រាប់ការវាយប្រហាររបស់វា។ ទាល់តែយើងបានដឹងអំពីគ្រោះថ្នាក់ ដែលយើងត្រូវប្រឈមមុខជារៀងរាល់ថ្ងៃ ទើបយើងដឹងថា ខ្លួនត្រូវស្វែងរកជំនួយពីព្រះ។ ហើយលុះត្រាតែយើងមានការប្រុងប្រយ័ត្ន ទើបយើងពឹងផ្អែកទៅលើកម្លាំងនៃព្រះអម្ចាស់នៃយើង ដែលទ្រង់មានអំណាចអស្ចារ្យជាងខ្មាំងសត្រូវខាងវិញ្ញាណរបស់យើង។–Bill…
Read article