សេចក្តីពិតអំពីផែនទី
ការប្រើឧបករណ៍កំណត់ទីតាំងពិភពលោក ដែលហៅកាត់ថា ជីភីអេ(GPS) គឺជាវិធីសាស្រ្តដ៏ជឿនលឿនបំផុត សម្រាប់ជួយឲ្យអ្នកដំណើរអាចរកឃើញផ្លូវល្អបំផុត ឆ្ពោះទៅកាន់គោលដៅរបស់ខ្លួន។ ប៉ុន្តែ ខ្ញុំនិងស្វាមីរបស់ខ្ញុំ នៅតែប្រើផែនទីដើម្បីរកផ្លូវ តាមវិធីសាស្រ្តចាស់កំរិលដដែល។ ដោយសារតាមធម្មតា បងចេយ(Jay) ជាអ្នកបើកបរ នោះខ្ញុំមានតួនាទីបើកផែនទីរកមើលផ្លូវ។ ជាទូទៅ ខ្ញុំមិនពិបាករកមើលទិសដៅទេ ប៉ុន្តែ ពេលដែលឡានកំពុងបើកទៅមុខ ការរកទិសដៅហាក់ដូចជាមិនស្រួលប៉ុន្មានទេ។ ហេតុនេះហើយបានជាយើង ត្រូវតែឈប់ឡានសិន ដើម្បីឲ្យដឹងថា យើងកំពុងនៅកន្លែងណា ពុំនោះទេខ្ញុំមិនអាចរកឃើញផ្លូវដែលងាយស្រួលបំផុតបានឡើយ ទោះបីខ្ញុំបានដឹង អំពីគោលដៅនៃការធ្វើដំណើររបស់យើងក៏ដោយ។ ដូចនេះ មុននឹងធ្វើដំណើរបន្តទៀត ខ្ញុំត្រូវដឹងថា យើងបានមកដល់ទីណាហើយ។ ការនេះក៏អាចកើតមាន ក្នុងជីវិតខាងវិញ្ញាណរបស់យើងផងដែរ។ នៅពេលដែលយើងកំពុងព្យាយាមស្វែងរកផ្លូវ ដែលព្រះទ្រង់ចង់ឲ្យយើងទៅ យើងចាំបាច់ត្រូវតែឈប់សិន ដើម្បីឲ្យដឹងថា ខ្លួនឯងបានធ្វើដំណើរខាងវិញ្ញាណមកដល់ទីណាហើយ។ ពុំនោះទេ យើងងាយនឹងវង្វេង ចូលទៅកន្លែង ឬស្ថានភាពដែលយើងមិនចង់ចូល ឬក៏ចូលក្នុងទំនាក់ទំនងដែលយើងមិនចង់មាន។ ព្រះយេស៊ូវសព្វព្រះទ័យនឹងបង្រៀនពួកសិស្សទ្រង់ ឲ្យរកឃើញទិសដៅនៃជីវិត ហើយរកឃើញផ្លូវដើរ ដោយឆ្លងកាត់អន្ទាក់ និងសេចក្តីល្បួងរបស់លោកិយនេះ ហេតុនេះហើយ ជាញឹកញាប់ទ្រង់មានបន្ទូលថា “កុំ” ដែលមានន័យថា “ចូរឈប់” ដូចជា “ឈប់រអ៊ូ” “ឈប់កាត់សេចក្តីតាមរយៈសម្បកខាងក្រៅ”…
Read article