ទីបន្ទាល់បួនដប់ម៉ាត់
អស់រយៈពេលជិត២០ឆ្នាំហើយ ដែលគេបានដាក់ឈ្មោះ និងរូបថតមួយកំណាត់ខ្លួន របស់លោកដន ស្ម៊ីត(Dan Smith) នៅក្នុងខិតប័ណ្ណ ដែលគេបានបិទផ្សាយនៅតាមបណ្តាហាងកាហ្វេ កន្លែងបោកអ៊ុតខោអាវ និងកន្លែងជំនួញតូចៗជាច្រើន នៅទូទាំងទីក្រុងញូវយ៉ក។ ក្នុងខិតប័ណ្ណនីមួយៗ មានពាក្យស្លោកថា “លោកដន ស្ម៊ីត នឹងបង្រៀនអ្នកឲ្យចេះលេងហ្គីតា”។ ហេតុនេះហើយ បានជាលោកដនស្ម៊ីតមានការជាប់រវល់យ៉ាងខ្លាំង នៅក្នុងការបង្រៀនសិស្សរបស់គាត់ ឲ្យចេះលេងហ្គីតា។ មានសិស្សដែលមានចិត្តក្លៀវក្លាជាច្រើន បានព្យួរខិតប័ណ្ណរបស់គាត់ នៅកន្លែងថ្មីៗទៀត។ ពួកគេបានសរសេរពាក្យស្លោកថា “លោកដន ស្ម៊ីតបានបង្រៀនខ្ញុំ ឲ្យចេះលេងហ្គីតា។ គាត់ក៏អាចបង្រៀនឲ្យអ្នកចេះផងដែរ”។ យ៉ាងណាមិញ ព្រះគម្ពីរបរិសុទ្ធមានពេញទៅដោយការកត់ត្រាអំពីមនុស្ស ដែលបានរៀបរាប់អំពីការអ្វីដែលព្រះទ្រង់បានធ្វើ សម្រាប់ពួកគេ។ ជាក់ស្តែង បទគម្ពីរ យ៉ូហាន ជំពូក៩ បានចែងយ៉ាងច្បាស់ អំពីការដែលព្រះយេស៊ូវបានជួបបុរសម្នាក់ ដែលបានខ្វាក់ពីកំណើត ហើយទ្រង់បានប្រោសគាត់ឲ្យជា ដោយការអស្ចារ្យ(ខ.១-៧)។ បន្ទាប់ពីពួកអ្នកដឹកនាំសាសនាប្រចាំតំបន់នោះ បានចោទសួរ ដោយការសង្ស័យញឹកញាប់ពេក បុរសនោះគ្រាន់តែនិយាយប្រាប់ពួកគេថា “ខ្ញុំដឹងតែប៉ុណ្ណេះថាពីដើមខ្ញុំខ្វាក់ តែឥឡូវនេះ ខ្ញុំមើលឃើញ”(ខ.២៥) ។ ប្រសិនបើអ្នកមានពាក្យតែបួនដប់ម៉ាត់ សម្រាប់រៀបរាប់អំពីការអ្វីដែលព្រះគ្រីស្ទបានធ្វើសម្រាប់អ្នក និងអាចធ្វើសម្រាប់អ្នកដទៃ តើអ្នកនឹងនិយាយថាដូចម្ត៉េច? ប្រហែលជាអ្នកចង់និយាយថា “ព្រះយេស៊ូវនឹងអត់ទោសបាបឲ្យអ្នក”…
Read article