មានអារម្មណ៍ថា ព្រះបាន បោះបង់អ្នកចោលឬ​?

តើ​អ្នក​ដឹង​ទេ​ថា ក្នុង​ព្រះ​គម្ពី​រ​ទំនុក​ដំកើង តើ​ជំពូ​ក​មួយ​ណា ដែល​ត្រូវ​បាន​យ​ក​មក​ប្រើ​ញឹក​ញាប់​ជាង​គេ នៅ​ក្នុង​ព្រះ​គម្ពី​រស​ញ្ញាថ្មី​? អ្នក​ប្រហែល​ជា​ស្មាន​ថា ជំពូក​២៣ ​ជាជំ​ពូក​ដែ​លបា​ន​ប្រើច្រើ​ន​ជាង​គេ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ហើយ ព្រោះគេបា​ន​ស្គាល់​ និង​ពេ​ញ​និ​យម​ជំពូ​ក​នេះ​ជា​ង​គេ ប៉ុន្តែ តាម​ពិ​ត​គឺ ជំពូក​២២​ទៅវិ​ញ​​ទេ។ ជំពូក​នេះ​បាន​​ផ្តើមដោ​យពា​ក្យ​ទំ​នួញ​ដ៏​សង្វែ​ករ​ប​ស់​ស្តេ​ចដា​វីឌ ហើយ​យេស៊ូវ​​ទ្រង់​បាន​យក​ពាក្យ​ទំនួញ​នេះ​មក​ប្រើ ពេល​​កំពុ​ង​ជាប់​​ឆ្កាង ដោយ​បន្ទូល​​ថា “ឱ​ព្រះអង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ?” (ម៉ាថាយ ​២៧:៤៦​ ម៉ាកុស១៥:៣៤)។ សូម​យើង​នឹក​ស្រ​ម័យ អំពី​ហេតុ​ការណ៍​ដែល ​ស្តេច​ដាវី​ឌបា​ន​ជួ​ប​ប្រទះ ដែល​បាន​បណ្តាល​ឲ្យ​ទ្រង់​ស្រែក​ដង្ហើយ​រក​ព្រះ យ៉ាង​កំសត់ដូ​ច​នេះ។ សូម​កត់​សំគាល់​ថា ស្តេច​ដាវីឌ​​មាន​អារម្មរ​ណ៍​ថា ព្រះ​បាន​បំ​ភ្លេច និង​បោះប​ង់​ចោល​ទ្រ​ង់ហើ​យ បាន​ជា​ទ្រ​ង់មា​ន​ប​ន្ទូល​ថា “ហេតុ​អ្វី​បាន​ជា​ទ្រង់​លះចោ​ល​ទូល​ប​ង្គំ ហើយគ​ង់ឆ្ងា​យ​ឥត​ជួយ​ទូល​បង្គំ?”​(ទំនុកដំកើង ២២:១)។ ទ្រង់​ក៏មា​​ន​អារ​ម្ម​ណ៍​ថា ព្រះ​មិន​យកព្រះ​ទ័​យទុ​ក​ដា​ក់​ចំពោះ​ទ្រ​ង់ទេ​ បាន​ជាទ្រ​ង់​មា​នប​ន្ទូ​ល​ថា “ឱ​​ព្រះ​​នៃ​​ទូ​ល​ប​ង្គំ​​អើ​យ ទូលបង្គំ​អំពាវនាវ​នៅ​ពេល​ថ្ងៃ តែ​ទ្រង់​មិន​មាន​ព្រះបន្ទូល​ឆ្លើយ​មក​សោះ”(ខ​.២)។

តើ​អ្នក​​​ធ្លា​​ប់​មា​នអារ​ម្មណ៍ដូ​ចនេះ​ទេ? តើអ្ន​ក​ធ្លាប់បា​ន​សម្លឹ​ង​មើ​លទៅ​មេ​ឃ ហើយ​ឆ្ងល់​ថា ​ហេតុអ្វី​បាន​ជា​ព្រះ​ហា​ក់បី​ដូច​ជា​​បោះប​ង់​អ្ន​ក​ចោល ឬ​មិន​អើ​ពើ​ចំ​ពោះអ្ន​ក​ឬ​ទេ​? បើ​អ្នក​មានអា​រម្មណ៍ដូ​ច​នេះ​មែន​ សូម​ស្វែង​យល់​អំ​ពី​ដំណើ​​រជី​វិ​ត​រប​ស់​ស្តេ​ចដា​វី​ឌ​ចុះ។ ជា​រៀង​រាល់​ពេ​ល​ដែល​​ស្តេ​ច​ដាវីឌ​មានប​​ន្ទូល អំពី​ទុក​សោ​ករ​ប​ស់​ទ្រង់ ទ្រង់​ក៏​បា​ន​មាន​ប​ន្ទូ​លផ​ង​​ដែរ អំពី​បុគ្គ​លិក​លក្ខណៈរ​បស់​ព្រះ ដែលបា​ន​ជួ​យ​ទ្រ​ង់​ឲ្យ​រួច​ពី​ទុ​ក្ខសោ​ក​នោះ​។ តាម​រយៈ​ទុក្ខ​លំបាក​គ្រប់​យ៉ាង​ដែល​ស្តេច​ដាវី​ឌបា​​នឆ្លង​កាត់ ទ្រង់​បាន​រ​ក​ឃើញ​ថា​ ព្រះ​ទ្រង់​​ប​រិសុទ្ធ​(ខ​.៣) ទ្រង់​មាន​លក្ខ​ណៈគួ​រ​ឲ្យយើ​ង​ទុ​កចិ​ត្ត(ខ.៤-៥) ទ្រង់​ជា​អ្នក​ដែ​លប្រោ​ស​ឲ្យរួ​ច និង​ជួយ​ស​ង្រ្គោះ(ខ​.៨,២០-២១) ហើយ​ទ្រង់​ជា​កំលាំ​ងរ​ប​ស់យើ​ង(ខ​.១៩)។

តើ​អ្នក​មាន​អារ​ម្មណ៍​ថា ព្រះ​បាន​បោះ​ប​ង់​អ្នក​ចោ​ល​ឬ​ទេ​? ចូ​រស្វែ​ង​រក​ព្រះ​អ​ម្ចា​ស់ចុះ​។ ចូរ​នឹកចាំ​ពី​ល​ក្ខណះ​សម្ប​ត្តិរ​ប​ស់​ទ្រង់​។ ហើយ “សូម​ឲ្យចិ​ត្ត​អ្ន​កប្រ​កប​ដោ​យ​សេ​ចក្តី​ច​ម្រើន​ជានិច្ច”​(ខ​.២៦) ។–Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles