សេចក្តីពិតអំពីផែនទី

ការ​ប្រើ​ឧប​ករណ៍​កំណត់​ទីតាំង​ពិភព​​លោក ដែល​ហៅកា​ត់​ថា ជីភីអេ(GPS) គឺ​ជា​វិធី​សាស្រ្ត​ដ៏​ជឿន​លឿន​បំផុត សម្រាប់​ជួយ​ឲ្យអ្នក​ដំណើរ​អាច​រក​ឃើញ​ផ្លូ​វ​ល្អ​បំផុត ឆ្ពោះ​ទៅកា​ន់​គោល​ដៅរ​ប​ស់​ខ្លួន។ ប៉ុន្តែ ខ្ញុំ​និង​ស្វាមី​​របស់​​​ខ្ញុំ​ ​នៅ​តែ​ប្រើ​ផែនទី​ដើម្បី​រក​​ផ្លូវ តាម​វិធី​សាស្រ្ត​ចាស់​កំរិល​ដដែល។ ដោយ​សារ​តាម​ធ​ម្មតា បង​ចេយ(Jay) ​ជា​អ្ន​​ក​​​បើ​​​ក​បរ នោះ​ខ្ញុំ​មាន​តួនាទី​បើក​ផែន​ទី​រក​មើ​ល​ផ្លូវ។ ជា​ទូទៅ ​ខ្ញុំមិ​នពិ​បាក​រក​មើល​ទិស​ដៅ​ទេ ប៉ុន្តែ ពេល​ដែ​លឡា​ន​កំពុង​បើក​ទៅ​មុខ ការ​រក​ទិ​ស​ដៅ​ហាក់ដូ​ច​ជា​មិ​ន​ស្រួល​ប៉ុន្មា​ន​ទេ។ ហេតុ​នេះ​ហើយ​បាន​ជាយើ​ង ត្រូវ​តែ​ឈប់​ឡាន​សិន ដើម្បី​ឲ្យ​ដឹង​ថា យើង​កំពុង​នៅ​កន្លែង​ណា ពុំ​នោះ​ទេ​ខ្ញុំ​មិន​អាច​រក​ឃើញ​ផ្លូវដែល​ងាយ​ស្រួល​បំផុត​បាន​ឡើយ ទោះបីខ្ញុំបានដឹង អំពី​គោល​ដៅនៃកា​រ​ធ្វើដំ​ណើរ​របស់​យើង​ក៏​ដោយ។ ដូច​នេះ មុន​នឹ​ងធ្វើដំ​ណើរបន្ត​ទៀត ខ្ញុំត្រូវ​ដឹ​ង​ថា យើង​បាន​មក​ដល់​ទីណាហើយ​។

កា​រ​នេះក៏​​អា​ច​កើត​មា​ន ក្នុង​ជីវិត​ខាង​វិញ្ញាណ​របស់​យើង​ផង​ដែរ។ នៅ​ពេល​ដែល​យើង​កំពុង​ព្យា​យាម​ស្វែង​រក​ផ្លូវ ដែ​ល​ព្រះទ្រ​ង់​ចង់​ឲ្យ​យើង​ទៅ យើង​ចាំបា​ច់​ត្រូវ​តែ​ឈប់​​សិន ដើម្បី​ឲ្យ​​ដឹង​ថា ខ្លួន​ឯ​ងបា​ន​ធ្វើ​ដំ​ណើរខា​ងវិ​ញ្ញាណ​ម​កដ​ល់​ទី​ណាហើ​យ។ ពុំនោះទេ​ ​យើ​ងងា​យ​នឹង​វង្វេង ចូល​ទៅ​កន្លែង ឬស្ថា​នភា​ពដែ​ល​យើ​ង​មិ​នច​ង់​ចូ​ល ឬ​ក៏​ចូល​ក្នុ​ងទំនា​ក់ទំ​នង​ដែល​យើ​ង​មិនចង់​មាន។

ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​នឹ​ង​បង្រៀន​ពួក​សិស្ស​ទ្រង់ ឲ្យរក​ឃើញទិ​ស​ដៅ​នៃជី​វិត ហើយ​រក​ឃើញ​ផ្លូវ​ដើរ ដោយ​ឆ្លង​កាត់​អន្ទាក់ និង​សេចក្តី​ល្បួង​​របស់​លោកិយ​នេះ ហេតុ​នេះ​ហើយ​ ជា​ញឹក​ញាប់ទ្រ​ង់​មាន​បន្ទូ​លថា​ “កុំ” ដែល​មាន​ន័យថា “ចូរឈប់” ដូច​ជា “ឈប់រអ៊ូ” “ឈប់​កាត់​សេចក្តី​តាម​រយៈ​សម្ប​កខា​ងក្រៅ​” “ឈប់ស​ង្ស័យ​ ហើ​យគ្រា​ន់​តែជឿ” ជាដើម(យ៉ូហាន ៦:៤៣ ៧:២៤ ២០:២៧)​។ ​ដើម្បី​ដើរ​តាម​ព្រះ​យេ​ស៊ូវ ជា​ញឹក​ញាប់ យើង​ត្រូ​វតែ​ឈ​ប់​ធ្វើកា​រអា​ក្រក់ ដែល​យើង​កំពុ​ង​ធ្វើ។​ ពេលដែ​ល​យើង​ឲ្យ​ទ្រ​ង់​នាំផ្លូ​វ​យើង នោះយើ​ងនឹ​ង​ត្រូ​វ​រៀន​ធ្វើដំ​ណើ​រ​ទៅ​តា​ម​ផ្លូវ​ដ៏​ត្រឹម​ត្រូវរ​បស់ទ្រ​ង់។ –Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles