លើសពីភាពត្រឹមត្រូវ និងយុត្តិធម៌

ស្ថាន​ភាព​នៃ​ការងា​រ នៅ​ក្នុ​ងប្រ​ទេ​សអ​ង់​​គ្លេស ក្នុង​អំឡុង​សតវត្ស​ទី១​៩ ពិតជា​មា​នភាព​យ៉ា​ប់​យឺន​ហួស​ប្រមាណ។ នៅ​ពេល​ថ្ងៃ មា​ន​បុរស ស្រ្តី និងកុមារ​ជា​ច្រើនបា​ន​ទៅ​ធ្វើ​ការ ក្នុង​រោង​ចក្រ​ដែ​ល​មា​ន​គ្រោះ​ថ្នា​ក់​ជា​ច្រើន ហើយ​ពេល​យ​ប់ ពួកគេ​ត្រ​ឡប់​ទៅ​ផ្ទះ ក្នុង​សំណង់អាណា​ធិប​តេយ្យ​ដ៏ក​ខ្វក់​។ ថៅកែ​រោ​ងច​ក្រជា​ច្រើ​ន មិន​សូវ​យក​ចិត្ត​ទុ​ក​ដា​ក់ ចំពោះសុ​ខ​មាល​ភា​ពរ​ប​ស់​ក​ម្ម​ករ​ទេ។

ប៉ុន្តែ នៅស​ម័យ​នោះ​ ​ថៅ​កែ​ក្រុម​ហ៊ុ​ន​ស្ករ​សូ​កូឡា​ខាតបឺរី(Cadburys) មាន​មិន​មាន​ល​ក្ខណៈ​ដូ​ចចៅ​កែ​ទាំ​ង​នេះទេ។ ក្នុង​នា​ម​ជា​គ្រីស្ទ​ប​រិស័​ទ​និកា​យ​ក្វេកខឺរ(Quaker) និង​ក្នុងនា​ម​ជា​សហគ្រិន ដែលមាន​អំ​ណោយ​ទាន​ខា​ង​ជំនួញ ​ពួក​គេ​បា​នផ្តោ​ត​ទៅ​លើ​ ការ​ធ្វើ​ឲ្យស្ថា​នភាព​កា​រ​ងារ កាន់​តែ​មាន​ភាព​ល្អ​ប្រ​សើរ សម្រាប់​កម្ម​ក​រទាំ​ង​២​០០​នា​ក់​រប​ស់​ពួក​គេ។ ក្រុមហ៊ុ​ន​ខា​តបឺរី បាន​សាង​ស​ង់​រោង​ច​ក្រ​ដែ​ល​មាន​លក្ខណៈ​សិ​ល្បៈ ដែលបំ​ពាក់​ទៅ​ដោ​យ​បន្ទ​ប់​ស្លៀក​ពាក់​មាន​ភ្លើង​កំដៅ មានច​ង្រ្កា​នបា​យ និង​កន្លែង​ហាត់​ប្រាណ។ ហើយដើ​ម្បីបំ​ពេញ​សេចក្តី​ត្រូ​វ​កា​រ​ខា​ង​វិញ្ញាណ​របស់​កម្មករ ពួក​គេបា​ន​ឲ្យ​កម្មក​រ​ទាំង​នោះ​​ សិក្សាព្រះ​គ​ម្ពីរ​រួ​ម​គ្នា មុនពេល​ចាប់​ផ្តើ​ម​ធ្វើ​កា​រ នៅ​ថ្ងៃ​នី​មួយ​ៗ។

បទ​គម្ពី​រកូ​ល៉ុស ៤:១ បានប្រា​ប់យើ​ង​ថា “ពួ​ក​ចៅហ្វាយ​រាល់​គ្នា​អើយ ចូរ​បើក​ឲ្យ​ដល់​អ្នក​បម្រើ​របស់​អ្នក តាម​ត្រឹម​ត្រូវ ហើយ​ទៀង​ត្រង់​ចុះ ដោយ​ដឹង​ថា អ្នក​ក៏​មាន​ចៅហ្វាយ​១​នៅ​ស្ថានសួគ៌​ដែរ”។ ជា​ការ​ពិត​ណាស់ ក្រុម​ហ៊ុន​ខាតបឺរី បានព្យា​យាម​ផ្ត​ល់​ឲ្យនូ​វ​ភា​ព​យុត្តិ​ធម៌ និង​ត្រឹម​ត្រូវ ​ដល់និ​យោជិត​របស់​ខ្លួន​។ ប៉ុន្តែ ដោយសារ​ពួក​គេ​ចង់​ផ្គាប់​ចិត្ត​ព្រះ នោះពួ​ក​គេ​បាន​បោះ​ជំហាន​​លើ​ស​ពីនេះ​ទៅ​ទៀត ​ដោយបំ​ពេញ​សេ​ចក្តីត្រូ​វ​ការ ទាំង​ខាង​សា​ច់​ឈាម និង​ខាង​ព្រលឹង​វិញ្ញាណ​រប​ស់​​កម្មករ​​ផ​ងដែ​រ។

ទោះបី​ជា​យើង​ប្រហែល​មិន​មែន​ជា​ម្ចាស់​ក្រុម​ហ៊ុន​ក៏​ដោយ ក៏​យើង​តែ​ង​តែ​មាន​ទំនាក់​ទំនង​ជា​មួ​យម​នុ​ស្ស​ផ្សេ​ងៗ​ ជា​រៀង​រា​ល់​ថ្ងៃ​។ ក្នុង​នាម​ជា​អ្ន​កជឿ​ព្រះ​ យើង​ត្រូ​វតែ​មា​ន​សីលធ​ម៌​ល្អ ក្នុង​ការ​ទំនាក់​ទំនង។ តាម​រយៈ​ជំនួយ​មក​ពី​ព្រះ យើង​ក៏អា​ច​មើល​ថែរ​អ្នក​ដទៃ ដោយ​ការ​​អធិស្ឋាន ការ​លើក​ទឹក​ចិត្ត និង​បំពេញ​សេចក្តី​ត្រូវ​ការ​ខាង​សាច់​ឈាមរប​ស់​ពួ​ក​គេ(​កាឡាទី ៦:១០)។
—Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles