ចាប់ពីក្បាល ទៅដល់បេះដូង

កាល​នៅ​​ពី​ក្មេង គ្រូ​ព្យាណូ​ររបស់​ខ្ញុំ​មាន​ការ​​តឹង​រឹងខ្លាំង ផ្នែក​​ទន្ទេញ​មេរៀន​ឲ្យ​ចាំ​។ បើ​ខ្ញុំគ្រា​ន់​តែ​អាចដេញ​បទ​ច​ម្រៀង​ណាមួ​យ តាម​ក្រដាស​ភ្លេង មិន​ឲ្យ​មាន​ខុស នោះគា​ត់​មិ​នអា​ច​ទទួល​យក​បាន​ឡើយ។ ដូច​នេះ ​ខ្ញុំត្រូ​​វតែ​លេ​ង​បទ​ច​ម្រៀ​ង​ជា​ច្រើន​ ដោយ​រលូន តាម​ការ​ចង​ចាំរ​ប​ស់ខ្ញុំ​។ បាន​ជា​គាត់​ឲ្យ​ខ្ញុំ​ធ្វើ​ដូ​ចនេះ​ គឺ​ដោយ​សារ​ពេលដែលគា​ត់​ឲ្យសិស្សរបស់គា​ត់​លេ​ង​ព្យា​ណូ គាត់​មិន​ច​ង់​​ឮ​ពួក​គេនិ​យាយ​ថា “អ្នកគ្រូ ឲ្យខ្ញុំសុំទោ​ស ខ្ញុំមិ​នអា​ច​លេង​បទ​នោះ ដោយ​គ្មាន​ក្រដា​សច​ម្រៀង​បាន​ឡើយ”។

ពេល​ខ្ញុំ​នៅ​​ក្មេង ខ្ញុំ​ក៏​បាន​ទន្ទេញ​ខ​គម្ពី​រ​ឲ្យ​ចាំផ​ង​ដែរ ដូច​ជា​បទ​គម្ពីរ​ទំនុក​ដំកើង ១១៩:១១ ជា​ដើម។ កាល​នោះ​ដោយសារ​ការ​យល់​ដឹង​រប​ស់​ខ្ញុំ​មាន​កំ​ណត់ នោះ​ខ្ញុំ​បាន​ជឿថា ការ​ចង​ចាំព្រះ​គម្ពី​រ​ដ៏សា​មញ្ញ​នេះ អាច​បញ្ជៀស​ខ្ញុំ​ឲ្យ​រួ​ច​ពី​បាប។ ខ្ញុំ​បាន​ខិត​ខំ​ទន្ទេញ​ខ​គម្ពី​រ​ឲ្យចាំ​ រហូត​ដល់​ពេល​ខ្ញុំ​បាន​ទទួល សៀវ​ភៅរឿ​ងព្រះ​គម្ពី​រមូ​ឌី ជារ​ង្វាន់​ទៀត​ផង។

ការ​ទន្ទេញ​ខ​​គម្ពី​រ​ជាទ​ម្លាប់​ដ៏​ល្អ ដែល​យើង​ត្រូវ​មាន ប៉ុន្តែ បើ​គ្រា​ន់តែ​ទ​ន្ទេញ​ខ​គម្ពី​រ​ឲ្យ​ចាំ នោះ​យើង​មិន​អាច​ជៀ​សផុ​ត​ពី​អំពើ​បា​ប​ឡើ​យ។ បន្ទាប់​ពី​ខ្ញុំ​បាន​ទទួល​រង្វាន់​សម្រាប់​ការ​សូត្រ​ខគម្ពីរ​ចងចាំ​ហើយ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​ដឹង​ថា ការ​ទន្ទេញ​ខ​គម្ពីរ​ឲ្យ​ចាំក្នុ​ង​ខួរ​ក្បាល​រប​ស់​ខ្ញុំ អាចកែ​ប្រែ​អាក​ប្ប​កិរិយ៉ា​របស់​ខ្ញុំ​បាន​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ តាម​ពិត ការ​ទន្ទេញ​ខ​គម្ពី​រនាំ​ឲ្យមា​នចំ​ណេះដឹ​ង ដែល​ធ្វើ​ឲ្យ​ខ្ញុំមា​នអា​រម្មណ៍​ថា ខ្លួ​ន​ខ្ញុំ​កំពុង​មាន​កំហុស ជា​ជាង​នាំ​ឲ្យ​ខ្ញុំឈ្នះបា​ប។

ទី​បំផុត ខ្ញុំ​ក៏បាន​ដឹង​ថា ខ្ញុំ​ត្រូវ​តែ​ឲ្យព្រះប​ន្ទូល​ព្រះ ជ្រួត​ជ្រៀប​ពេញ​ក្នុង​ជីវិត​របស់​ខ្ញុំ។ ពោលគឺ​ ខ្ញុំត្រូ​វតែយ​ល់អ​ត្ថន័យ​នៃ​ព្រះប​ន្ទូល ហើយ​កំណត់​ចាំ “ក្នុង​ចិត្ត​របស់ខ្ញុំ​” ដូច​ដែល​អ្នក​ភ្លេង​បាន​កំណត់​ចាំ​បទ​ភ្លេង​ណាមួ​យ ក្នុង​ចិត្ត​រប​ស់​ខ្លួន​ដែរ។ ​​ខ្ញុំ​ត្រូវ​តែ​រស់​នៅ តាម​ព្រះ​គម្ពីរ ​ហើយក៏​ត្រូ​វ​ចេះដ​ក​ស្រង់​បទ​គម្ពីរ​មក​ប្រើផ​ងដែ​រ។ ពេល​ដែ​លព្រះ​ប​ន្ទូល​ព្រះ​ជ្រួត​ជ្រៀប​ចាប់​ពី​ក្នុង​ខួរ​ក្បាល​ ហើយ​ចូលទៅ​ដល់​ចិ​ត្តរ​បស់យើ​ង នោះ​អំពើ​បាប​ក៏បាត់​បង់​អំណា​ច​របស់​វា ​ក្នុងជី​វិត​យើង។–Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles