ក្លិនក្រអូប

ថ្ងៃមួយ លីនដា(Linda) បាន​អញ្ជើញ​ខេធី(Katie) ឲ្យចូលរួ​ម​ពិធី​ជប់លៀ​ង​ក្រុ​ម​យុវជន នៅ​ឯ​ព្រះ​វិហារ។ ពេល​ខេធី​មក​ដល់​ នាង​បា​ន​ដើរ​ចូ​ល​កន្លែ​ង​ធ្វើ​ក​ម្មវិ​ធី ទាំង​ចិត្ត​ថប់​បារម្ភ។​​ នាង​បាន​ខា​ន​ទៅ​ព្រះ​វិហារ តាំង​តែ​ពី​ពេលនាង​នៅតូ​ច ​ហើ​យនា​ង​មិន​ដឹ​ង​ថា នឹង​មាន​អ្វី​ខ្លះ​កើត​ឡើង ​នៅឯពិ​ធីជ​ប់​លៀង​ពេ​លល្ងា​ច នៅ​ថ្ងៃ​បុណ្យ​នៃក្តី​ស្រ​ឡាញ់ ​ដែល​ភាគ​ច្រើ​ន​នៃអ្ន​កចូ​​ល​រួ​ម គឺ​ជា​អ្នក​ដែ​លនា​ង​មិន​ស្គាល់។​ ប៉ុន្តែ នាង​ក៏ចា​ប់​ផ្តើ​ម​មាន​ចិ​ត្តស្ង​ប់​វិញ ពេល​ដែ​លនា​ង​បាន​ឃើញ​កា​ត​ថ្ងៃ​បុណ្យ​ក្តីស្រ​ឡាញ់​ជា​ច្រើន នៅ​ក្នុ​ងចា​ន​របស់​នាង​ ដែល​គេរា​​ល់គ្នា​បា​ន​សរសេរ​ឲ្យ​នាង។ ពួក​គេក៏​បា​ន​សរសេរ​កាត​ជួន​គ្នាទៅ​វិ​ញទៅ​​មក​ផង​ដែរ ប៉ុន្តែ ខេធី​មាន​កា​រ​ប៉ះ​ពាល់​ចិត្ត ដោយសារ​ការ​ដែល​ពួ​ក​គេបា​ន​ធ្វើស​ម្រាប់​នាង​ដែល​គ្រាន់​តែ​ជា​ភ្ញៀវម្នាក់ នៅ​ក្នុង​ក្រុម​របស់​ពួក​គេ។

ខេធី​មាន​អារម្ម​ណ៍ក​ក់​ក្តៅណា​ស់ បាន​ជា​ក្រោយ​មក នាង​ក៏​បាន​ទៅ​ចូល​រួ​មក​ម្ម​វិធី​ថ្វា​យបង្គំ​ព្រះ​ នៅព្រះ​វិ​ហារ តា​ម​កា​រ​អញ្ចើញ​របស់​លីន​ដា។ ​នៅ​ទីនោះ នាង​ក៏ដឹ​ងថា​ ព្រះស្រ​ឡា​ញ់នា​ង ទោះ​បី​ជា​នាង​ជា​មនុ​ស្សមា​ន​បាប​ក៏​ដោ​យ ​ហើយ​នាង​ក៏​បានទ​ទួល​ការ​អ​ត់​ទោស​រ​បស់​ព្រះ​យេ​ស៊ូ​វ។ ក្រុម​យុវជន​បាន​ផ្ត​ល់ឲ្យ​នា​ង​ នូវ​ក្លិន​ដ៏​ក្រអូ​ប​នៃ​ក្តី​ស្រឡាញ់រ​បស់​ព្រះ ហើយ​ព្រះ​ក៏បា​​នបើក​ចំ​ហរ​ចិត្ត​នាង​ ឲ្យ​ទុ​ក​ចិ​ត្ត​លើ​ទ្រង់។

សាវ័ក​យ៉ូហា​នបា​ន​មាន​ប្រសា​សន៍​ថា ​“បើ​​​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ”(១យ៉ូហាន ៤:១១)។ គាត់​និយាយ​សំដៅ​ទៅ​លើសេ​ចក្តី​ស្រ​ឡាញ់ ដែល​យើង​ត្រូវ​មាន​ចំពោះ​បង​ប្អូន​ក្នុង​ព្រះគ្រី​ស្ទ ក៏ដូ​ច​ជា​ចំពោះអ្ន​ក​ដែល​មិនទាន់​ស្គា​ល់ទ្រ​ង់ផង​ដែរ។ លោករេយ​ ស្តេដមែន(Ray Stedman)បាន​សរសេរ​ថា “ពេល​ដែល​ក្តីស្រ​ឡាញ់​រប​ស់​ព្រះ​ចែង​ចាំ​ង មក​ក្នុ​ងចិ​ត្ត​រ​បស់​យើ​ង នោះ​យើង​បើក​ចំហរ​ចិត្ត​កាន់​តែ​ខ្លាំង សម្រាប់​អ្នក​ដទៃ ដោយ​អនុញ្ញាត​ឲ្យ​ក្លិន​នៃ​ក្តី​ស្រឡាញ់ បង្កើតចេញ​ទៅ​ ហើយធ្វើ​ឲ្យ​អ្ន​កដែ​ល​នៅជុំ​វិញ​យើង​មានការ​ចាប់​អារម្មណ៍”។ ក្រុម​យុវជ​នបា​ន​ធ្វើយ៉ា​ង​ដូ​ច​នេះឯ​ង​សម្រា​ប់​ខេ​ធីន។

ព្រះ​ទ្រង់​អាចប​ញ្ចេញ​ក្លិន​ក្រអូ​ប​នៃក្តី​ស្រឡាញ់​​របស់​ទ្រ​ង់ តាម​រយៈ​យើ​ងនៅ​ថ្ងៃ​នេះ។—Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles