ពេលមានការភ័យខ្លាច

កាលខ្ញុំនៅក្មេង ខ្ញុំធ្លាប់គ្រវែងខោអាវរបស់ខ្ញុំ ទៅលើកៅ​អី ហើយ​ពេល​ដែល​ខ្ញុំបិ​ទ​ភ្លើង​ក្នុង​បន្ទប់ ស្រម៉ោល​នៃ​ខោអា​វ​ទាំង​នោះ ក៏​មាន​រូប​រាង្គ​ដូច​សត្វ​នាគ ធ្វើ​ឲ្យ​ខ្ញុំមា​នកា​រភ័​យខ្លា​ច​យ៉ាង​ខ្លាំ​ង ហើយខ្ញុំ​មិ​នទា​ន់​ភ្លេច​រឿ​ង​នេះ​ឡើយ។ បទ​ពិសោធន៍​នៃកា​រភ័យ​ខ្លា​ច ដែល​ធ្វើ​ឲ្យខ្ញុំ​គេង​មិន​លក់ កាល​ពីក្មេ​ង បាន​ក្រើន​រំឭ​ក​ខ្ញុំ​ថា ពេល​ដែល​បញ្ហា​មក​ដល់មា​ត់​ទ្វារ​នៃជីវិ​តយើ​ង នោះសេ​ចក្តី​ភ័​យ​ខ្លាច​មិន​មែន​ជា​មិត្តស​ម្លាញ់រ​​បស់​យើង​ទេ​។ បើ​យើង​មិ​នស​ម្លឹ​ង ដោ​យ​ផ្តោ​ត​ទៅ​លើ​ព្រះ​យេស៊ូវ​ទេ នោះការ​ភ័យ​ខ្លា​ច​មុខ​ជានឹ​ង​ធ្វើ​ឲ្យ​យើង​មិន​អាច​ឈាន​ទៅ​មុខ​រួ​ច ហើយ​ធ្វើ​ឲ្យយើ​ង​រួញ​រា នៅ​ក្នុង​ការ​ធ្វើ​អ្វីដែ​ល​ត្រឹម​ត្រូវ។

នៅ​ពេល​ដែល​ពួក​សិស្ស​របស់ព្រះ​យេស៊ូវ កំពុងជួ​ប​នឹង​រ​លក​បោក​ខ្លាំង នៅ​ក្នុង​សមុទ្រ ដែល​អាច​ធ្វើឲ្យ​ពួ​កគេ​ធ្លា​ក់ពី​លើ​ទូក ​ពួ​ក​គេក៏​បា​នឃើ​ញទ្រង់ដើ​រនៅ​លើ​ទឹ​ក ហើយ​ទ្រង់​ក៏​បាន​បញ្ជាក់​ពួក​គេថា​ “ចូរ​​សង្ឃឹម​​ឡើង គឺ​​​ខ្ញុំ​​ទេ​​តើ កុំ​ឲ្យ​ភ័យ​ឡើយ”(ម៉ាថាយ១៤:២៧)។ ក្រោយ​មក ពេលដែ​ល​ពួ​កសិស្ស​ជួប​ជុំ​គ្នា​ស្ងា​ត់ៗ នៅក្នុ​ងប​ន្ទប់​បិទ​ជិត ដោយ​សារ​មាន​ការ​ភ័យ​ខ្លាច បន្ទាប់​​ពី​ព្រះយេ​ស៊ូវ​បាន​សុគត​នៅលើ​ឈើ​ឆ្កាង ទ្រង់​ក៏​បាន​លេ​ចម​កឲ្យ​ពួ​កគេ​ឃើ​ញ ហើយសួរ​ពួ​កគេ​ថា​ “ហេតុ​អ្វី​បាន​ជា​វិលវល់ ហើយ​សង្ស័យ​ក្នុង​ចិត្ត​ដូច្នេះ”(លូកា ២៤:៣៨)។ ​ព្រះ​យេស៊ូវ​ទ្រង់​បាន​ជ្រា​បច្បា​ស់​ថា ពួក​គេជៀ​សមិ​ន​ផុត​ពី​ទុក្ខ​លំ​បាក នៅ​ក្នុង​លោ​កិយ​នេះ​ឡើ​យ ហេតុ​នេះហើ​យ​ទ្រង់​​​មា​ន​បន្ទូល​ថា “នៅ​​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ”​(យ៉ូហាន ១៦:៣៣)។ ត្រង់ចំណុ​ច​នេះ ទ្រង់​បាន​បញ្ជា​ក់យ៉ា​ង​ច្បាស់​ថា ​ការទុ​ក​ចិត្ត​ទៅ​លើព្រះ​វ​ត្តមា​ន និងព្រះ​ចេស្តារ​បស់​ទ្រង់​ គឺ​ជា​ថ្នាំប​ន្សា​ប​សម្រាប់​ការ​​ភ័យ​ខ្លាច។

គឺដូ​ចដែ​ល​បទ​ទំនុក​បរិ​សុទ្ធ​ដ៏ល្បីមួ​យ បាន​បន្លឺ​ថា “ចូ​រស​ម្លឹង​ទៅ​ឯ​ព្រះ​យេស៊ូ​វ សម្លឹង​មើល​ព្រះភ័ក្រ្ត​ដ៏​អស្ចា​រ្យរ​ប​ស់​ទ្រង់​ឲ្យ​ស​ព្វ នោះ​ការ​អ្វី​ៗដែ​ល​នៅផែ​ន​ដីនឹ​ង​ទៅ​ជាង​ងឹ​ត នៅ​ចំពោះ​ពន្លឺនៃ​សិរិល្អ និង​ព្រះគុ​ណ​រប​ស់ទ្រ​ង់។” យើងអា​ចស​ម្រាក​បាន​យ៉ាង​សុខសា​ន្ត ​ដោយ​ដឹង​ប្រាក​ថា​ព្រះគ​ង់ជា​មួ​យយើ​ង​ជា​និច្ច។—Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles