ជារៀងរាល់ថ្ងៃ

ក្នុង​ឆ្នាំ១៩២៤ ចននី(Johnny) ជា​ក្មេង​ប្រុស​ដែលចូល​​ចិ​ត្តលេ​ង​បាល់បោះ​ណា​ស់ ហើយ​វា​បាន​បញ្ចប់​ថ្នាក់​ទី៨​ នៅ​ក្នុងសា​លាជ​ន​ប​ទ​ដ៏​តូច​​មួយ។ ឪពុក​វា​មាន​សេចក្តី​ស្រឡាញ់​ច្រើន តែ​គា​ត់​ខ្វះ​លុ​យ​ទិ​ញអំណោយ​សម្រាប់​​អប​អរ​ការ​បញ្ចប់​ថ្នាក់​របស់​វា ដូចនេះ​ គាត់​បាន​ឲ្យ​កាត​ទៅ​វា​មួយសន្លឹក ដែល​ក្នុង​នោះ គាត់​បាន​សរសេរ​អំពី​គោល​ការណ៍ទាំ​ង​៧​ចំណុច​នៃ​សេចក្តី​ជំនឿ​របស់​​គាត់។ គាត់​ក៏​បាន​​លើ​កទឹ​ក​ចិត្ត​វា ឲ្យ​អនុវត្ត​តាម​គោល​ការណ៍​ទាំង​នោះ​ផង​ដែរ។ ខ្ញុំ​សូម​លើក​យ​ក​តែ​គោល​ការ​ណ៍​៣​ចំណុច មក​និយាយ ដែល​មាន​ដូច​តទៅ: ចូរ​ក្រេប​ជញ្ជ​ក់​ចំណេះ​ដឹ​ង​ពី​សៀវ​ភៅ​ល្អៗ ជា​ពិសេស​គឺ​ព្រះ​គម្ពីរ។ ចូរ​រស់​នៅ​ជា​រៀ​ង​រាល់​ថ្ងៃឲ្យ​បា​ន​ល្អបំ​ផុត។ ចូរ​អធិស្ឋាន​​សូម​ការ​ដឹ​កនាំ​ពី​ព្រះ និង​អរ​ព្រះ​គុណ​ទ្រង់ សម្រា​ប់​ព្រះ​ពរ​ដែល​បាន​ទទួល​រាល់​ថ្ងៃ។

នៅ​ក្នុង​ការ​អធិ​ស្ថាន​របស់​ព្រះ​អម្ចាស់​(ម៉ាថាយ ៦:៩-១៣) ព្រះ​យេស៊ូវ​បាន​បង្រៀន​យើង ​ឲ្យចូល​ទៅ​ឯ​ព្រះ​វបិតា ដែ​ល​គ​ង់​នៅ​ស្ថាន​សួគ៌ ជា​រៀង​រា​​ល់​ថ្ងៃ គឺមិ​ន​គ្រាន់​តែ​អធិ​ស្ឋាន​បាន​ម្តង​ ហើយ​បំ​ភ្លេច​ចោល​នោះ​ឡើ​យ។ ​តាម​រយៈ​កា​រ​អធិ​ស្ឋាន​នេះ យើង​ថ្វាយ​ព្រះ​អម្ចាស់ នូវ​ការ​សរសើរ​(ខ.៩) យើង​ស្វែង​រក​នគរ និង​ព្រះ​ហឫ​ទ័យ​ទ្រង់​(ខ.១០) ទុកចិ​ត្ត​លើ​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់​(ខ.១១) ហើយ​ទូល​​សូ​ម​កា​រ​​អត់​​ទោ​សបា​ប អំណាច​​ចេស្តា​ និ​​ង​​ការ​​រំដោះ​(ខ.១២-១៣)។

ក្នុង​មួយ​ជីវិត​របស់​លោក​ចន​នី ឬ​ចន វូឌិន(John Wooden) គាត់តែ​ង​តែ​ស្វែង​រ​ក​កម្លាំង​មកពី​ព្រះ​ ដើម្បីរ​ស់​នៅ​ថ្វាយ​ទ្រង់ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ គាត់​បា​ន​ក្លាយ​ជា​កីឡាក​រ​បាល់​បោះ​អា​មេរិក​ ដែ​ល​ទទួ​ល​ជ័យ​ជ​ម្នះ ៣​ដង​ជា​ប់​គ្នា នៅ​សកល​វិទ្យា​ល័យ​ភួរឌូ(Purdue) ហើយ​ស្ថិត​ក្នុង​ចំណោម​គ្រូ​បង្វឹក​ដ៏​អស្ចារ្យ​បំផុត នៃ​ក្រុម​កីឡា​ករ​មហា​វិទ្យា​ល័យ​។ នៅ​ពេល​ដែល​គាត់​បាន​លាចាក​លោក ក្នុង​អាយុ​៩៩​ឆ្នាំ គេបា​ន​ផ្តល់​កិត្តិ​យ​ស​ឲ្យ​គាត់ ដែល​ភាគ​ច្រើន គឺ​សម្រាប់​បុគ្គ​លិក​លក្ខ​ណៈ ​និង​ជំនឿរ​បស់​គាត់​ ក៏​ដូ​ច​ជា​ស​ម្រាប់ជី​វិត​មនុស្ស​ជា​ច្រើន ដែល​បាន​ទ​ទួ​ល​ការ​ប៉ះ​ពាល់​តាម​រយៈ​គាត់។

សូម​យើង​រ​ស់​នៅ​ឲ្យបា​ន​ល្អបំ​ផុត ជារៀ​ង​រាល់​ថ្ងៃ ថ្វាយ​ព្រះ ដោយ​ព្រះគុណរ​បស់​ទ្រង់។–​ David McCasland.

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles