ពេលដែលលោកថូម៉ាស ហ្គាលិនដេត(Thomas Gallandet) បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យព្រះគម្ពីរ ក្នុងឆ្នាំ១៩១៤ គាត់ក៏មានផែនការចង់ធ្វើជាគ្រូអធិប្បាយ។ ទោះបីយ៉ាងណាក៏ដោយ ក្រោយមក គាត់ក៏បានទទួលការត្រាស់ហៅឲ្យបម្រើព្រះ តាមរបៀបផ្សេងវិញ នៅពេលដែលគាត់បានជួបក្មេងស្រីអាយុ៩ឆ្នាំម្នាក់ឈ្មោះអាលីស(Alice) ដែលពិការត្រចៀក និងជាអ្នកជិតខាងរបស់គាត់។ លោកហ្កាលិនដេតបានចាប់ផ្តើមទំនាក់ទំនងជាមួយនាង ដោយប្រើឈើសរសេរអក្សរ នៅលើដី។
គាត់បានជួយក្មេងស្រីអាលីស ហើយការនេះក៏បានបណ្តាលចិត្តគាត់ឲ្យជួយអ្នកដទៃផងដែរ។ បន្ទាប់ពីបានប្រឹក្សាយោបលជាមួយអ្នកជំនាញមកពីទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងផ្នែកអប់រំអ្នកគថ្លង់ លោកក៏បានបង្កើតប្រព័ន្ធភាសាមួយបែប ដែលគេបានស្គាល់ជាទូទៅថា “ភាសាសញ្ញា”(គឺមនុស្សគរថ្លង់ប្រើដៃរបស់ខ្លួន ជាសញ្ញាសម្រាប់ទំនាក់ទំនង)។ ទីបំផុត គាត់ក៏បានបង្កើតសាលារៀនអាមេរិក សម្រាប់មនុស្សគថ្លង់។
សាលារៀនសម្រាប់មនុស្សគថ្លង់ ដែលលោកហ្កាលិនដេត(Gallandet) បានបង្កើត មានកម្មវិធីសិក្សារបស់គ្រីស្ទបរិស័ទ ដែលចែកចាយដំណឹងល្អ និងបង្រៀនព្រះគម្ពីរ។ គាត់បានឆ្លើយតបនឹងការត្រាស់ហៅឲ្យធ្វើជាគ្រូអធិប្បាយ ប៉ុន្តែ គឺអធិប្បាយដល់មនុស្សដ៏ពិសេសមួយក្រុម ដែលជាមនុស្សគរថ្លង់។ ចាប់តាំងពីពេលនោះមក ភាសាសញ្ញាក៏បានក្លាយជាមធ្យោបាយ ដែលគាត់ប្រើ ដើម្បីចែកចាយដំណឹងល្អដល់មនុស្សគរថ្លង់។
យើងក៏អាចចែកចាយព្រះបន្ទូលព្រះ ដល់អ្នកដទៃ តាមរបៀបដែលពួកគេអាចយល់ផងដែរ គឺមិនខុសពីលោកហ្កាលិនដេតឡើយ។ ពុំនោះទេ “បើគេមិនបានឮនិយាយ នោះធ្វើដូចម្តេចឲ្យគេជឿដល់ព្រះបាន?”(រ៉ូម ១០:១៤)។ តើព្រះសព្វព្រះទ័យឲ្យយើងឈោងចាប់មនុស្សនៅជុំវិញយើង យ៉ាងដូចម្តេចខ្លះ?–Dennis Fisher