បញ្ហារបស់ទ្រព្យសម្បត្តិ

ក្នុង​អំឡុង​ពេលដែ​ល​គ្រួសារ​របស់​ខ្ញុំ រ​ស់​នៅក្នុ​ង​​ប្រទេសកេ​នយ៉ា នៅ​ឆ្នាំ១៩៨០ យើង​បាន​បើ​ក​ឡាន​​ជួន​ស្រ្តី​ក្មេងម្នា​ក់ពីប្រទេស​ណៃរ៉ូប៊ី ទៅ​សួរ​សុខ​ទុ​ក្ខ​ឪពុ​កម្តា​យរ​បស់នាង ដែល​មាន​ទី​លំ​នៅ​ជិត​បឹង​វិកតូរៀ(Victoria)។ ​នៅ​តាម​ផ្លូវ យើង​បាន​ឈ​ប់​នៅ​ទី​ក្រុ​ងមួ​យ ឈ្មោះ​គី​ស៊ូមូ ដើម្បី​ទុក​ឥវ៉ាន់​របស់​យើង ក្នុង​សណ្ឋាគារ​មួ​យដែ​ល​យើង​នឹង​ស្នាក់​នៅ បន្ទាប់​ពី​ជូន​នា​ង​ទៅ​លេង​ផ្ទះ​ហើយ។ សម្រាប់​គ្រួសារ​ខ្ញុំ ​យើង​យល់​ថា ប​ន្ទប់​ដែលយើ​ងជួ​ល ក្នុង​សណ្ឋាគារ​នោះ ជា​បន្ទប់​ខ្នាត​មធ្យម ដែល​មា​នគ្រែ​គេង​ពីរ តែ​ពេល​នាង​បានមើល​បន្ទប់​នោះ នាង​ក៏លា​ន់​ម៉ា​ត់ថា​ “បន្ទប់​ដ៏​ធំយ៉ា​​ង​នេះ ​សម្រាប់​តែគ្នា​​៥​នាក់​ទេ​ឬ? ដូចនេះ​ របស់​អ្វី​ដែល​សាមញ្ញ​សម្រាប់​យើង​​ គឺ​ជា​រប​ស់​ដែ​ល​​លើស​លប់​​សម្រាប់​នាង។ មនុស្សយើ​​ងអា​ច​មាន​ទ​ស្ស​នៈ​ខុ​ស​ៗ​គ្នា អំពី​ទ្រព្យ​សម្បត្តិ ​ហើយក្នុ​ង​សង្គ​មដែ​ល​មាន​ភា​ព​សម្បូ​រ​សប្បាយ ច្រើន​តែ​មាន​​ទម្លាប់​រអ៊ូរ​រទាំ អំពីកំ​រិត​ជីវ​ភាព​ដ៏​ខ្ពស់​រ​បស់​ខ្លួ​ន ខណៈពេល​ដែលមាន​ម​នុស្ស​ជា​ច្រើន កំពុង​ប្រាថ្នា​ចង់​បាន​កំរិត​ជីវ​ភាព​បែប​នោះណា​ស់។

ក្នុង​ចំណោម​អ្ន​កជឿ​ព្រះ​ នៅក្រុ​ងអេ​ភេសូរ មាន​អ្នក​ខ្លះ​មាន​ទ្រព្យ​សម្បត្តិ​ច្រើនជា​ង​អ្នក​ដ​ទៃ​ទៀត។ ហេតុនេះ​ហើយ​ បាន​ជា​សាវ័ក​ប៉ុល​សរ​សេរ​សំបុត្រម​ក​កាន់​លោ​ក​ធីមូថេ ដែល​ជា​គ្រូគង្វាល​របស់​ពួក​គេ​ថា​ “ចូរ​​ហា​មប្រា​ម ដល់​ពួក​អ្នក​មាន នៅ​លោកីយ៍​នេះ​ផង កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​ទុក​ចិត្ត​នឹង​ទ្រព្យសម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ ត្រូវ​ទុក​ចិត្ត​នឹង​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​វិញ ដែល​ទ្រង់​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ”(១ធីមូថេ ៦:១៧)។ សាវ័ក​ប៉ុល​បាន​លើ​កទឹ​ក​ចិ​ត្ត​ពួក​គេ​​ឲ្យ “ធ្វើ​​គុណ និង​ការ​​​ល្អ​​ជា​​​បរិបូរ ព្រម​​ទាំង​​ចែក​ទា​ន​​ ដោ​យ​សទ្ធា ហើយ​ប្រុង​​ប្រៀ​ប​​​នឹ​ង​​ជួ​យ​គេ​​ផង”​(ខ.១៨)។

និស្ស័យ​សាច់​ឈា​ម​រប​ស់​យើង ចេះ​តែ​នាំ​ចិ​ត្ត​យើង​​ ឲ្យច​ង់​តែ​ក្តោប​ទុក​រប​ស់​អ្វីដែ​ល​យើង​មាន ជា​ជា​ង​ចង់​ចែ​កចា​យ ដោយ​សុទ្ធា ដល់​អស់​អ្ន​កដែ​ល​កំពុ​ង​ខ្វះ​ខាត។ ដើម្បី​ជម្នះ​បញ្ហា​ទ្រព្យ​សម្បត្តិ​នេះ យើងត្រូ​វរ​ស់​នៅ ដោយ​ចិត្ត​ដែល​អរ​​ព្រះគុ​ណ​ព្រះ ហើយ​បើក​ចិ​ត្ត​ឲ្យ​ទូលាយ ដល់​អ្នក​ដទៃ។–David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles