សេចក្តីស្រឡាញ់ រកឃើញច្រកចូល

កាល​ពី​បី​បួន​ឆ្នាំមុ​ន ខ្ញុំ​បា​​នមើ​ល​រឿង​គំនូរ​ជីវ​ចល ដែលនិ​យាយ​អំពី​បុរស​​ចំណាស់​ម្នាក់​ស្លៀករ៉ូប​ដ៏​ញក់​​ញី​ កំពុង​ឈ​​រទាំ​ង​ក្តៅក្រ​ហា​យម្នា​ក់ឯ​ង នៅមាត់​ទ្វារ​ផ្ទះគា​ត់​។ គាត់​ទើប​តែបា​ន​បិ​ទ​ទ្វារ​ផ្ទះរ​បស់​គាត់​ឲ្យ​ជិត កុំ​ឲ្យ​នរណា​ចូល​រួ​ច ដោយ​យក​មេសោរ​៤​មក​ចាក់ រួច​ចាក់​គន្លឹះ​ទ្វារ​អស់​ពីរ ហើយ​ថែម​ទាំ​ងចា​ក់​សោរ​ច្រវ៉ា​ក់មួ​យ​ខ្សែ​ថែម​ទៀត។ ក្រោយម​ក​គាត់​បា​នក​ត់​សំគា​ល់​ឃើញ​​ថា មាន​ស្រោមសំ​បុត្រ​ព​ណ៌​សរ​មួ​យ កំពុង​គៀប​ជាប់​ពី​ក្រោ​ម​ទ្វារ​នោះ។ នៅលើ​ស្រោម​សំ​បុត្រ​នោះ មាន​ស្ទីក​គ័រ​ដ៏​ធំ​មួយ ​ដែល​មាន​រាង​បេះ​ដូ​ង។ វា​ជា​កាត​ប៉ុស្តាល់ សម្រាប់​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ដែល​គេ​បាន​យ​ក​មក​ជួន​​គាត់។ ដូច​នេះ សេចក្តី​ស្រឡាញ់​នៅ​តែអា​ច​ចូ​លក្នុ​ង​ផ្ទះ​គាត់​រួ​ចដដែល​។

មាន​តែសេ​ច​ក្តីស្រ​ឡា​ញ់ប៉ុ​ណ្ណោះ ដែលអា​ច​កែប្រែ​ចិត្ត​មនុស្សបា​ន។ លោក​ដូសតូស្គី(Dostoevsky) គឺជាជ​​នជាតិ​រូស្ស៊ី ដែល​បាន​និព​ន្ធ​សៀវ​ភៅរឿ​ង “បង​ប្អូន​ត្រកូល​ការ៉ា​ម៉ាហ្សូវ(Karamazov)”។ ក្នុង​រឿង​នោះ ​គាត់​បាន​និយា​យ​អំ​ពីលោ​កអា​យវិន(Ivan) ដែល​គិ​តថា មនុស្សសុ​ទ្ធ​តែ​អា​ត្មា​និយម ហើយ​គាត់​បាន​បដិសេ​ធសេ​ច​ក្តីស្រ​ឡា​ញ់រ​ប​ស់​ព្រះ។ ពេល​មួយ ប្អូន​ប្រុស​រ​ប​ស់គា​ត់​ គឺលោកអា​លីយ៉ូសា(Alyosha) ដែល​ជាបុ​រ​សដែ​លមា​ន​ជំនឿ​ខ្លាំ​ង មាន​កា​រទើ​ស​ទាល់ ពេល​ដែល​ដឹ​ង​ថា អាយ​វិន​បដិ​សេ​ធនឹ​ង​សេច​ក្តីស្រ​ឡា​ញ់រ​​ប​​ស់ព្រះ​។ គាត់​ក៏​បាន​ឱន​ក្បា​ល​ចុះ ហើយ​បាន​ថើប​អាយវ៉ាន។

ប្រហែល​ជា អ្ន​កក៏​មា​នមិ​ត្តភ័​ក្រ ដែលប​ដិសេ​ធ​មិ​នព្រ​ម​ទទួ​ល​សេច​ក្តីស្រ​ឡាញ់រ​បស់​ព្រះ ​ផងដែ​រ។ ចូរ​បង្ហា​ញសេ​ច​ក្តី​ស្រឡា​ញ់​រប​ស់​ទ្រ​ង់ ឲ្យ​គាត់​បា​ន​ស្គាល់​ គឺ​ដូច​ដែ​ល​​​ព្រះ​បាន​ប​ង្ហាញ​ក្តី​ស្រឡាញ់រ​ប​ស់​ទ្រង់​ដ​ល់យើ​ង ដោយ​នាំ​សេច​ក្តី​សង្រ្គោះ ចូល​ក្នុង​ពិ​ភព​លោក​នេះ តាម​រយៈ​អង្គ​ព្រះយេស៊ូ​វ។​ សូម​ចាក់​បង្ហូរ​សេច​ក្តីស្រ​ឡាញ់ មកលើ​អ្នក​ដ​ទៃ គឺសេចក្តី​ស្រឡា​ញ់ដែ​​ល​ត្រូវបា​នពិ​ព​ណ៌នា ក្នុង​បទ​គម្ពីរ ១កូ​រិនថូ​ស ជំពូក ១៣ ដែល​អត់​ធ្ម​ត់ សប្បុរស បន្ទាប​ខ្លួន និង​​មិន​មែន​អាត្មានិ​យម។

សេចក្តី​ស្រឡាញ់​ដ៏ពិ​ត គឺជា​អំ​ណោយ​ទា​ន​មក​ពី​ព្រះ ដែល​យើង​នៅ​តែ​អាច​ចែ​កដ​ល់​អ្នក​ដទៃ ​មិន​ចេះ​អ​ស់។–David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles