December 12, 2014

You are here:
ផ្លូវនៃទឹកភ្នែក

មាន​សោក​នាដ​កម្ម ដ៏​ធ្ងន់​ធ្ងរ​មួយ​បាន​កើត​ឡើង ក្នុង​ប្រវត្តិសា​ស្រ្តនៃ​ស​ហរដ្ឋ​អាមេរិក ពេល​ដែល​​កុល​សម្ព័ន្ធ​​ដើម​របស់​អាមេរិក​រាប់​ពាន់​នាក់ ត្រូវ​បាន​រដ្ឋា​ភិបាល​អាមេ​រិក​បង្ខំ​ឲ្យ​ចាក​ចេ​ញ​ពីទី​លំ​នៅក្នុង​​ដើម​​សតវត្សរ៍​​​ទី១៩។ កាលពី​មុន ពួក​កុល​សម្ព័ន្ធដើមរ​បស់​អា​មេរិក​ទាំង​នោះ បាន​ចុះសន្ធិ​ស​ញ្ញា និង​បាន​ជួយ​ធ្វើ​ស​ង្គ្រាម​ជាមួ​យ​ពួកជ​ន​ជាតិ​ស្បែកស​រ ដែល​កំពុ​ងមា​ន​ចំនួ​ន​ប្រជា​ជន​កើន​ឡើង​យ៉ាងឆាប់​រហ័ស ប៉ុន្តែ ក្រោយ​មក ពួក​គេ​បែ​រ​ជាត្រូ​វ​ពួក​ស្បែក​សរ​បណ្តេញ​ចេញ​ពី​ទឹក​ដី​បុព្វបុ​រស​រប​ស់ពួ​ក​គេទៅ​វិ​ញ។ ក្នុង​រដូវ​រងា នៃ​ឆ្នាំ១​៨៣៨​ គេ​បាន​បង្ខំពួក​កុល​សម្ព័ន្ធ ចេរូគី(Cherokee)​ រាប់​ពាន់​នាក់ ឲ្យ​ដើរ​ជា​ក្រុម ក្នុង​​​ដំណើរ​ដ៏សាហាវ​ព្រៃ​ផ្សៃ ដែល​មាន​ចម្ងាយ​ជាង​ ១៦០០ គីឡូម៉ែត្រ ឆ្ពោះ​ទៅទិ​សខាង​លិច ដែល​ក្រោយ​មក គេ​ក៏​បាន​ហៅព្រឹត្តិ​ការណ៍​នេះថា​ “ផ្លូវនៃ​ទឹ​ក​ភ្នែក”។ អំពើ​​អយុត្តិ​ធម៌​នេះ បាន​​បណ្តាល​​ឲ្យ​មនុស្ស​រាប់​ពា​ន់​នាក់​បាត់​ប​ង់​ជីវិត ដែល​ក្នុង​ចំណោម​នោះ មាន​ពួក​​គេ​ជា​ច្រើន​នា​ក់​មាន​សម្លៀក​បំពាក់ ស្បែក​ជើង ឬ​ស្បៀង​អាហារ​តែ​បន្តិ​ច​បន្តួច ឬ​ពុំ​មាន​ទាល់​តែ​សោះ សម្រា​ប់​កា​រ​ធ្វើដំ​ណើរ​ក្នុងរដូវរងារ​ដ៏វេទនា​ដូច​នោះ​។ ពិភព​លោក​យើង​សព្វ​ថ្ងៃ​ នៅ​តែ​បន្ត​មាន​ពេញ​ទៅ​ដោយ ភាព​អយុត្តិធម៌ ទុក្ខ​វេទនា និង​ការ​ជាច្រើ​ន​ទៀត ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ក្បា​ល។ ហើយ​មាន​ម​នុស្ស​ជា​ច្រើ​ន បា​​នមា​នអា​រម្មណ៍​ថា ​ជីវិត​របស់​ខ្លួន​ប្រៀបបា​ននឹ​ង​ការ​ធ្វើ​ដំ​ណើរ​តាម​ផ្លូ​វ​នៃ​ទឹក​ភ្នែក គឺ​ទឹក​ភ្នែ​ក​ដែល​ស្រក់​ ដោយ​គ្មាន​នរណា​ដឹង ហើយ​ការ​សោក​សង្រេង​ដែល​គ្មាន​ការ​កម្សាន្ត​ចិត្ត។ ប៉ុន្តែ​ សូម​ចាំថា​ ព្រះ​អ​ម្ចាស់​នៃ​យើងទ្រ​ង់​ទត​ឃើញយើង​ស្រក់​ទឹ​កភ្នែ​ក ហើយ​សព្វ​ព្រះ​ទ័យ​នឹង​កម្សាន្ត​ចិត្ត​ដែល​នឿយ​ព្រួយ​របស់​យើង​(២កូរិនថូស ១:៣-៥)។ ទ្រង់​ក៏​បាន​ប្រកាស​អំ​ពីសេ​ច​ក្តី​សង្ឃឹម សម្រាប់​ពេល​អនាគត ដែល​នឹ​ងមិ​ន​ប្រឡាក់​ដោយ​អំ​ពើ​បាប…

Read article