កូនបាល់ធីប៊ល

ខ្ញុំយល់​ថា អ្នក​ដែល​បា​ន​ផ្តើ​ម​គំ​និត​ប​ង្កើត​កីឡា​វាយ​​កូន​បាល់ ធីប៊ល(T-ball) គឺ​ជា​​មនុស្ស​ឆ្លាត​ណាស់ ព្រោះ​ក្នុង​​កី​ឡា​នេះ ក្មេង​​ៗ​​ទាំង​​​អស់ នៅក្នុ​ងទី​លានប្រ​កួត​សុទ្ធ​តែ​​ទទួល​បា​ន​នូវ​ការ​កម្សាន្ត​ស​ប្បាយ និង​ក្តី​អំ​ណរ ពី​ការ​​លេង​​កី​ឡា​​ប្រភេទ​​នេះ​ មុន​ពេល​ដែល​​ពួក​គេ​ភ្ល​ក់រ​​ស់​ជាតិនៃ​ការ​ខក​ចិត្ត​ នៅ​ពេល​ដែលខ្លួន​​វា​យ​​កូ​នបា​​ល់ខុ​ស។

ក្នុង​កីឡា​វាយ​កូន​បា​ល់ ធីប៊ល គេដា​ក់​​កូ​នបាល់​នៅ​​លើកូន​បង្គោល​ជ័​រ​មួយ ដែលមា​ន​កម្ព​ស់​ត្រឹម​ច​ង្កេះ​មនុ​ស្សធំ​​ សម្រាប់​ឲ្យ​ក្មេង​​ៗអាយុពី៥​​ ដល់​​៦​ឆ្នាំ​វា​យ។ ក្មេងៗ​ទាំង​នោះ​ខំ​វាយ​បាល់​នោះ​ឲ្យ​ចំ ហើយ​ពួក​គេ​ចាប់​ផ្តើ​ម​រ​ត់។ នៅ​ក្នុង​យប់​ដំបូង ដែ​លខ្ញុំ​បាន​ប​ង្វឹក​ក្មេ​ង​ៗ​ ក្មេង​ដែល​ជា​អ្ន​កវាយ​កូន​បាល់​ បានវាយ​កូន​បា​ល់​ត្រូវជាលើកទីមួ​យ ផ្លោង​ចេញ​ទៅក្រៅ​ខ្សែ​បន្ទាត់​នៃ​ទីលាន​ប្រកួត។ ភ្លាមនោះ កីឡា​ករ​ដ៏ក្មេង​ខ្ចីទាំងអ​ស់ នៅ​​​ក្នុ​​ង​ទី​តាំ​ងនីមួយៗ សុទ្ធតែ​​រ​ត់​ទៅ​រើ​សកូនបា​ល់​ នៅ​ក្រៅ​ខ្សែប​ន្ទាត់ ជាជា​ង​ឈរ​ចាំ ​នៅក​ន្លែង​ដែល​ពួក​គេ​ត្រូវ​ឈ​រ​ចាំ​ទទួល​បាល់។ ពេល​ដែល​មាន​កី​ឡា​ក​រ​ណា ក្នុង​ចំណោម​ពួ​ក​គេ រត់​ទៅ​រើស​បាន​​កូន​បាល់​នោះ​ហើ​យ​ គាត់​​ក៏​ងាក​ម​ក​រ​​ក​​អ្ន​កដែ​ល​ចាំ​ទ​ទួ​លកូន​បាល់​ក្នុ​ងទីលាន តែ​ពេ​ល​នោះ គ្មានកី​ឡាក​រ​ណា​មួយ​ ​ចាំទ​ទួ​លបា​ល់​ក្នុ​ងខ្សែ​ប​ន្ទា​ប់ទីលា​ន​ឡើយ! ព្រោះ​កីឡាក​រទាំ​ង​អ​ស់ សុទ្ធ​តែ​កំពុង​ឈ​រ​ផ្តុំគ្នា​ ​នៅ​ខាង​ក្រៅខ្សែ​បន្ទា​ប់ទី​លា​ន​ ទាំង​ស្រែ​ហោ​រ យ៉ាង​រីក​រាយ​ក្រៃ​លែ​ង​!

សម្រាប់​អ្នក​ដែ​ល​ទើ​ប​តែបា​ន​ទ​ទួល​ជឿ​ព្រះ​យេ​ស៊ូ​វ ​ជា​ព្រះស​​ង្គ្រោះ ពួក​គេ​ក៏​មាន​​សេ​ចក្តីអំណរ​ក្រៃ​លែង ដែល​ធ្វើឲ្យ​​យើ​ងច​ង់​ចូ​លរួ​ម​អរ​សប្បាយ​ជាមួ​យ​គាត់​​​ដែ​រ។ មិន​មែន​មា​ន​​តែ​យើង​ទេ ដែល​អ​រស​ប្បាយ​ជា​មួ​យ​គាត់ សូម្បី​តែ​ពួ​ក​ទេវ​តា​ នៅក្នុ​ង​នគ​រស្ថា​​នសួ​គ៌​ ក៏មា​ន​កា​រ​ត្រេក​អ​រ ផង​ដែ​រ(លូកា ១៥:៧)។ អ្នក​ដែ​លទើ​ប​ទ​ទួល​ជឿ​ព្រះ​យេ​ស៊ូ​វ បា​ន​ចាប់​ចិ​ត្ត​ស្រឡាញ់​ព្រះ ​ហើយ​មាន​ចិត្ត​រំភើប​ណា​ស់ ដោយ​បាន​ស្គា​ល់ទ្រ​ង់​ និ​ង​រៀ​នព្រះ​ប​ន្ទូ​ល​ទ្រ​ង់។

ទោះ​ជា​យ៉ា​ងណាក៏​ដោយ អ្នកដែ​ល​​បា​ន​​ទ​​​ទួ​​ល​​ជឿ​ព្រះ​បា​​ន​​រ​​​យៈ​ពេ​ល​យូ​រ​ហើយ ប្រហែល​ជាមា​នកា​​របា​​ក់​​ទឹ​​ក​ចិ​ត្ត ដោយសា​​រ​​​កា​​រពិ​បាក លពួ​ក​គេ​ជួប​ក្នុង​​កា​រ​រស់​នៅ​​ ​ជា​​គ្រីស្ទ​​បរិស័ទ ហើយបាន​ភ្លេច​ក្តី​អំណ​រ​ដើ​​ម​ ដែល​ខ្លួ​នធ្លា​ប់​មា​ន ​ពេលទទួ​ល​ជឿព្រះ​​ថ្មី​ៗ។ ដូច​នេះ ចូរ​យើង​ឆ​ក់ឱកាសអ​រ​ស​ប្បាយ ជាមួ​យនឹ​ង​អ្ន​ក​ដែ​ល​ទើ​បតែ​ទ​ទួល​ជឿ​ព្រះ​។ ព្រះ​អាច​ប្រើក្តី​​អំណរ​របស់​ពួក​គេ ដើម្បី​បណ្តាល​ចិត្ត​អ្ន​ក​ឲ្យមា​ន​ការ​ប្តេជ្ញា​ចិត្ត​​ជាថ្មី​​ ថ្វាយ​ព្រះ​យេស៊ូវ​។–Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles