តើអំពល់អ្វីដល់អ្នក?

នៅក្នុងកម្មវិធីប្រគុំតន្រ្តីរបស់ក្រុមចម្រៀងកុមារ អ្នកនឹងមិនមាន​កា​រភ្ញា​ក់​ផ្អើ​លឡើ​យ​ ពេល​ដែល​​អ្នកឃើញក្មេ​ង​ៗ​ម្នា​ក់​ៗ ក្នុងក្រុ​មច​ម្រៀ​ង ច្រៀង​បណ្តើរ​ងាក​មើល​នេះមើ​ល​នោះ​ប​ណ្តើរ​ ដោយ​មិន​បាន​មើ​ល​ទៅ​អ្នក​ដឹក​នាំរ​​បស់​ពួក​គេ។ ពួក​គេមិ​ន​ចេះ​នៅ​ស្ងៀ​ម ​ កម្រើក​ខ្លួន​ចុះ​ឡើ​ង​ៗ ហើយចា​ក់​ចង្កេះ​គ្នា​ទៅ​វិញ​ទៅ​ម​ក​។ ជួន​កាល​ ពួកគេចំអ៊ើត​ជើងរ​កមើ​ល​ឪពុ​ក​ម្តាយរ​ប​ស់​ពួក​គេ ដែល​កំពុង​អង្គុយ​នៅក្នុ​ង​ចំ​ណោម​ទ​ស្ស​និជ​ន ហើយពេល​​​រ​​ក​ឃើញ ពួក​គេក៏​គ្រ​វី​ដី​​ចុះ​ឡើ​ង។ ជា​ការ​ពិ​តណា​ស់​ ពួ​កគេ​មិន​សូវ​ជាច្រៀងប៉ុន្មា​ន​ទេ​។ ពួក​គេញ​ញឹ​ម តាម​រ​បៀប​កំ​ប្លែង​ អា​កប្ប​កិរិយ៉ា​របស់​ក្មេ​ងៗ​ ​គឺគួ​រ​ឲ្យ​ស្រ​ឡាញ់​ណា​ស់​។ ប៉ុន្តែ បើ​សិន​ជាស​មាជិក​ក្រុម​ច​ម្រៀ​ង​យុវជន មិន​មើល​ទៅ​អ្ន​ក​នាំចម្រៀង​​​ទេ នោះមិ​នសូ​វជា​គួ​​រ​ឲ្យស្រ​ឡា​ញ់ដូ​ច​ក្មេ​ង​ៗឡើ​​យ។

ការ​ប្រគុំ​តន្ត្រី​ដែ​លធ្វើ​បាន​ល្អ គឺ​អាស្រ័យ​ទៅ​លើ​ក្រុម​ចម្រៀង ដែល​ផ្តោត​អារម្មណ៍ ទៅលើ​អ្ន​ក​នាំច្រៀ​ង ដើម្បី​ឲ្យ​ពួកគេ​អា​ចច្រៀ​ង​ឲ្យបា​ន​ស្រ​សគ្នា​។ ជួន​កាល គ្រីស្ទ​បរិ​ស័ទ​មិ​ន​ខុស​ពី​អ្ន​កច​ម្រៀ​ង នៅ​ក្នុង​ក្រុម​ចម្រៀង​កុមារ​ឡើយ។ ជាញឹ​កញា​ប់​ យើង​មិន​បាន​ក្រឡេ​ចមើ​ល​ទៅព្រះ​យេ​ស៊ូវ ដែល​ជា​អ្នក​ដឹក​នាំ​​ដ៏​អស្ចារ្យ នៃ​តន្រ្តីជី​វិត​ឡើ​យ ផ្ទុយទៅ​វិញ​ យើង​គិត​តែ​ពីកំ​រើ​កចុះ​ឡើ​ង​ៗ ចាក់​គ្នាទៅ​វិ​ញ​​​ទៅមក ឬ​មើល​គ្នា​ទៅ​វិញ​ទៅ​មក ឬ​គិត​តែ​ខំមើ​លទៅ​ទ​ស្សនិកជ​ន​ទៅ​វិញ។​

យ៉ាង​ណាមិ​ញ ព្រះ​យេស៊ូវ​ទ្រង់​​បា​​ន​ស្តី​ប្រ​ដៅលោ​ក​​ពេត្រុស ដោយ​សា​​រ​​គា​ត់​​មា​​​នអា​ក​​ប្ប​កិរិ​យ៉ាយ៉ា​ង​ដូច​នេះ​ឯ​ង។ បន្ទាប់​ពីទ្រ​ង់​បាន​ប្រាប់​លោ​កពេ​ត្រុ​ស អំពី​កា​រ​អ្វីខ្លះ​ដែ​ល​គា​ត់​ត្រូ​វលះ​ប​ង់ គាត់ក៏​បាន​ច​ង្អុល​ទៅ​លោ​កយ៉ូ​ហា​ន ហើយសួ​រទ្រ​ង់​ថា “តើ​​អ្ន​ក​​​នោះ​​​នឹង​​​​បាន​​ដូ​ច​​ម្តេ​ច​​​ទៅ?” ព្រះយេស៊ូវក៏​បា​ន​ឆ្លើ​យ ដោយ​សួរ​គាត់​វិ​ញថា​ “តើ​​អំពល់​​អ្វី​​ដ​ល់​​អ្នក? ចូរ​ឲ្យ​​អ្នក​​មក​តាម​ខ្ញុំ​ចុះ”(យ៉ូហាន ២១:២២)។

ជួន​កាល យើង​មិន​អាច​ផ្តោ​តទៅ​លើ​កិ​ច្ចកា​រ​ដែល​យើ​ង​ត្រូវ​ធ្វើ​ ដោយ​សា​រយើ​ង​មើល​ទៅ​កិច្ច​ការ​ដែ​លអ្ន​ក​ដទៃ​កំ​ពុ​ង​ធ្វើ។ យើង​ប្រហែលជា​គិ​ត​ថា ផែន​ការ​ដែ​ល​ទ្រ​ង់​មាន​ស​ម្រាប់​ជីវិតរបស់ពួ​កគេ​ ល្អជា​ង​ផែ​ន​ការ​ដែ​លទ្រ​ង់​មា​ន​សម្រា​ប់​ជី​វិ​ត​យើងហើយ​។ ប៉ុន្តែ តាម​ពិត ទ្រង់​បាន​មានផែន​កា​រឲ្យ​យើ​ងម្នា​ក់ៗ​ដើរ​តាម​ទ្រ​ង់ ដូច​នេះ ផែនកា​រ​ដែល​ទ្រ​ង់​មា​នស​ម្រា​ប់​យើ​ង​ម្នា​ក់ៗ គឺសុ​ទ្ធតែ​ល្អ​ដូ​ចគ្នា​ទេ​។​ ពេល​ដែល​យើ​ងមើ​ល​ទៅ​ទ្រ​ង់ឲ្យអ​ស់​ពី​ចិ​ត្ត នោះយើ​ងនឹ​ង​មិន​ច្រណែន​នឹង​ផែនកា​រ ដែ​ល​ព្រះ​មា​នស​ម្រាប់​អ្ន​ក​ដ​ទៃឡើ​​យ។–Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles