មានឧបករណ៍គ្រប់គ្រាន់

លោក​ខាល អេលសិនន័រ(Karl Elsener) គឺ​ជា​ជន​ជាតិ​ស្វី​ស ដែល​បាន​រច​នា​ម៉ូ​ដ​ឧ​បករណ៍​វះកា​ត់ ក្នុង​សតវត្សរ៍ទី​១​៩។ គាត់បា​នចំ​ណាយ​ពេ​ល​ជាច្រើនឆ្នាំ​ នៅក្នុ​ង​ការផ​លិតកូន​​កាំបិ​ត​ស​ម្រាប់​យោ​ធា ឲ្យ​មាន​គុណភា​ពល្អ​ឥតខ្ចោះ​។ សព្វថ្ងៃ​នេះ​ គេបាន​ទ​ទួ​ល​ស្គាល់​ថា កូន​កាំបិត​ទាហាន​ស្វី​ស មាន​ផ្លៃ​ដែ​ល​មា​នគុ​​ណភា​ព​ខ្ព​ស់ និង​មានឧ​បក​រ​ណ៍​ផ្សេង​ទៀ​ត​ ភ្ជាប់​មក​ជា​មួយ​​​ក្នុង​ដង​កាំបិត​តែ​មួយ​​ ដែលមាន​ដូច​ជា​ ​ផ្លែកាំ​បិ​ត ​​កូន​រ​ណា​ កូន​​កន្ត្រៃ កែវព​ង្រីក ឧបករណ៍​គាស់​កំប៉ុង ទុលរ​វិស បន្ទាត់ ​ឈើចាក់​ធ្មេ​ញ ប៊ិច​សម្រា​ប់ស​រសេ និង​ឧបករណ៍​ជា​ច្រើនទៀត ដែល​រួម​គ្នា​មក នៅក្នុ​ងកាំ​បិ​តតែ​មួ​យ! បើសិន​​ជា​អ្នក​ចង់ចេ​ញ​ទៅ​បោះជំ​រុំ នៅ​ក្នុង​ព្រៃ ឧបករណ៍មួ​យ​នេះ​ពិ​ត​ជា​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍ថា​ អ្នក​មាន​ឧបករណ៍គ្រ​ប់​គ្រា​ន់សម្រាប់​រស់​នៅ​ទី​នោះមួ​យរ​យៈពេ​ល។

យ៉ាង​ណាមិ​ញ យើង​ក៏ចាំ​បាច់​ត្រូ​វ​បំពា​​ក់​ខ្លួ​ន​យើង ដោយ​ឧបករណ៍ខាង​វិញ្ញាណ​ ដើម្បី​ឲ្យយើ​ង​អា​ចរ​ស់នៅ​ ក្នុង​ជីវិ​តខាង​វិញ្ញាណ ក្នុង​លោកិយដែ​ល​ពេ​ញ​ដោយ​អំ​ពើ​បា​ប​ផង​ដែរ។ ព្រះ​បា​​​ន​ប្រទា​ន​ឲ្យ​យើងមា​នព្រះ​បន្ទូល​ទ្រ​ង់ ដែល​ជាប្រភេ​ទកាំ​បិ​ត​ខាង​វិ​ញ្ញា​ណ សម្រាប់​វិញ្ញាណរ​បស់​យើង។ ​សាវ័ក​ប៉ុល​បាន​បង្រៀន​ថា​ “គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ”(២ធីម៉ូថេ ៣:១៦-១៧)។

កាលណាយើ​ង ​មានគ្រ​ប់​ទាំ​ងចំ​ណេះ សម្រាប់​នឹង​ធ្វើការ​ល្អ​គ្រ​ប់​​មុខ គឺមា​នន័​យថា​ ​យើង “មាន​ឧករ​ណ៍គ្រ​ប់​គ្រាន់​ ឬពេ​ញលេ​ញ” សម្រាប់​ធ្វើកា​រល្អ​គ្រ​ប់​យ៉ាង​។ ព្រះប​ន្ទូល​ព្រះ​ផ្តល់​ឲ្យយើ​ង​នូវ​សេចក្តី​ពិត​ខា​ងវិញ្ញាណ ដោយបង្រៀន និង​រំឭក​ឲ្យ​ដឹ​ង​ខ្លួ​នថា​ ​យើងមិ​ន​ល្អឥ​តខ្ចោះ​ទេ ​ព្រម​ទាំង ​ប្រដៅ​តម្រង់ ឲ្យ​យើង​រ​ស់នៅ​​ ក្នុងជី​វិ​តដែ​ល​សុ​ច​រិត។ គ្មានឧ​បករណ៍​អ្វី ដែ​ល​មាន​ត​ម្លៃ​ជា​ង​ព្រះ​បន្ទូល​ព្រះ ​ដែល​បំពា​ក់​ឲ្យ​យើង​មា​ន​លទ្ធ​ភា​ពពេ​ល​លេ​ញ ​សម្រាប់​ការ​រ​ស់​នៅខា​ង​វិញ្ញាណ និង​ការ​លូតលាស់​ផ្ទា​ល់​ខ្លួ​នឡើយ។–Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles