ធ្វើវាឲ្យត្រឹមត្រូវ

វាជា​ថ្ងៃដ៏​ល្អឥ​ត​ខ្ចោះ​ ​សម្រាប់​ការ​លក់ដូ​រ​របស់រ​បរ​ក្នុ​ង​ផ្ទះ ដែលយើង​ឈ​ប់ប្រើ​ ព្រោះ​ផ្ទៃ​មេឃ​ស្រ​ឡះ ហើយ​អាកាស​ធាតុ​ក៏​ល្អ​ទៀ​ត។ មនុស្សម្នា​បា​នម​កមើល​ខោ​អា​វ សៀវ​ភៅស​ម្រាប់​អាន​ និង​ចាន​បាយដែ​លមា​នទំ​ហុំ​ខុស​ៗ​គ្នា ដែល​យើង​បាន​តម្រៀប​នៅ​មុខ​ផ្ទះ​។ ពេលនោះ ខ្ញុំក៏​ចាប់​អារម្មណ៍ឃើ​ញ​ថា​ មាន​ស្រ្តីម្នាក់កំ​ពុ​ងមើ​លខ្សែ​ករ​ពណ៌​សរ​មួយ​ខ្សែ។​ ពីរបី​​នាទី​ក្រោ​យមក​​ ខ្សែក​រមួ​យ​ខ្សែ​នោះ ​ក៏​បាន​បាត់ស្រ​មោ​ល ហើយ​ស្រ្តីដែ​លចូ​លចិត្តខ្សែ​ករ​នោះ​ក៏​លែងឃើញនៅ​ទី​នោះដែរ​។ ពេលខ្ញុំ​ក៏​ក្រឡេ​ច​ទៅ​ឃើ​ញនា​ង​កំពុង​ដើរ​តា​មផ្លូវ ខ្ញុំក៏​រ​ត់ត្រឹ​ក​ៗ​តាម​ពី​ក្រោយ​នាង​ ហើយ​ក៏​ឃើញ​គ្រឿងអ​ល្ល័ង្កា​ដែ​លខ្ញុំ​បាន​បាត់​នោះ​ កំពុង​នៅ​ក្នុ​ង​ដៃនា​ង។ ពេលដែ​លយើ​ង​ប្រ​ឈមមុ​ខ​គ្នា ដើម្បីដោះស្រា​យបញ្ហានេះ ​នាង​ក៏ព្រ​ម​បង់​ថ្លៃ​ សម្រាប់​រប​ស់ដែ​ល​នាង​​បានលួច​នោះ។

លោក​សាខេ​ជាអ្ន​ក​យក​ព​ន្ធ ដែល​បា​នឡើ​ង​ដើ​ម​ឈើមើល​ព្រះយេ​ស៊ូវ។ ពេល​គាត់​បា​ន​ជួ​បព្រះ​យេស៊ូវ ជីវិត​គា​ត់​ក៏មាន​ការ​ផ្លា​ស់​ប្រែ។ គាត់​បាន​​សន្យាថា នឹងស​ង​ប្រា​ក់​១ជា​៤ ​ដ​ល់អ្ន​ក​ណា​ ដែល​គាត់​​បាន​កេ​ងបំ​បា​ត់(លូកា ១៩:៨)។ នៅ​សម័យ​នោះ ពួកអ្ន​ក​យ​ក​ពន្ធ​ច្រើ​នតែ​គិ​ត​ពន្ធ​ប្រ​ជាជនលើ​សកំ​ណ​ត់ ហើយយក​ប្រា​ក់លើ​ស​នោះ ដាក់​ចូល​ក្នុង​ហោប៉ៅ​ខ្លួ​ន​ឯង​។ ការ​ដែល​លោក​សាខេ​​មាន​ចិត្ត​អន្ទះ​សារ ​ចង់សងប្រាក់នោះទៅគេវិញ ហើយ​ចែក​រំ​លែក​ទ្រ​ព្យ​សម្ប​ត្តិ​រប​ស់​គា​​ត់ពា​ក់​ក​ណ្តាលដល់អ្ន​ក​ក្រ​ គឺបា​ន​ប​ង្ហា​ញ​ពីកា​រ​ប្រែ​ចិ​ត្ត​របស់​គាត់។ កាល​ពីមុ​ន គាត់ជា​អ្ន​កយក​រប​ស់​ពីគេ​​ តែ​ក្រោយ​ពីបា​នជួប​ព្រះ​យេស៊ូ​វហើ​យ គាត់​បានប្តេ​ជ្ញា​ចិត្ត​ថា​ នឹង​ស​ងទៅ​គេ​វិ​ញ ​ព្រ​ម​ទាំ​ងធ្វើជា​អ្នក​ចែក​រំលែកទ្រព្យ​ផង​។

គំរូ​របស់​លោ​កសា​ខេ​ អាច​លើ​កទឹ​ក​ចិ​ត្ត​យើ​ង ឲ្យមា​នកា​រកែ​ប្រែដូចគាត់ផ​ងដែ​រ។ ពេលដែល​ព្រះរំឭ​ក​ឲ្យយើ​ង​នឹ​ក​ចាំ​អំពី​រ​បស់​ដែល​យើ​ងបា​នយ​ក​ពី​គេ ​ប្រាក់​ពន្ធ​ដែល​យើង​មិ​នបា​ន​​បង់ ឬកា​រ​ដែ​ល​យើ​ងបា​​នធ្វើ​ខុ​ស​ចំពោះ​​អ្នក​ដ​ទៃ យើង​អា​ច​ថ្វា​យសិ​រី​ល្អ​ដ​ល់ទ្រ​ង់​ ដោយ​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​តាម​​បំណងព្រះ​ទ័យ​ទ្រ​ង់​វិ​ញ។–Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles