ព្រះប្រាកដជាស្រឡាញ់ខ្ញុំជាងគេ

ក្នុង​អំឡុង​​ពេលវិ​បត្តិសេ​ដ្ឋកិ​ច្ច​ធ្ងន់​ធ្ង​រ ខ្ញុំបា​នប​ង្កើត​ក្រុមទ្រ​ទ្រង់ សម្រា​ប់ជួ​យគ្រី​ស្ទ​បរិ​ស័ទ ដែល​កំពុ​ងមា​ន​បញ្ហាអត់​ការងា​រធ្វើ។​ យើង​បាន​ជួយ​ពិនិត្យពា​ក្យ​ចូលធ្វើ​​ការ​របស់ពួកគេ​ ជួយស្វែ​ងរក​ប​ណ្តា​ញ​ការងា​រ​ ព្រមទាំ​ងជួ​យ​អ​ធិស្ឋានឲ្យពួក​គេ​ផ​ង​ដែ​រ។ ក្រោម​មក មានប​ញ្ហា​មួយ​កើ​ត​ឡើង​។ គឺ​នៅពេ​ល​ដែ​លពួកគេ​រកបា​ន​កា​រងា​រ​ធ្វើ ពួក​គេ​ស្ទើរតែ​មិ​នដែ​លត្រឡ​ប់មក ចូលរួ​ម​ក្រុម​របស់​យើ​ង​វិញ ដើម្បី​ផ្តល់​នូ​វ​កា​រទឹ​ក​ចិ​ត្ត​ឡើយ។ ការនេះ​បានធ្វើ​មាន​ភា​ពឯ​កោ​ និង​ការ​ដាច់ទំ​នា​ក់​ទំ​នង កើត​មានឡើ​ង​កាន់​តែ​ខ្លាំ​ង​ឡើង​ៗ​ សម្រាប់​អ្នក​ដែ​​លស​ល់នៅ​ក្នុងក្រុមទ្រ​ទ្រ​ង់។ ទោះ​បី​ជាយ៉ា​ង​ណាក៏​ដោ​យ​ មាន​បញ្ហាកាន់តែ​អា​ក្រក់​ជាង​នេះ​ទៅទៀ​ត បាន​កើតឡើង ដោយ​សារអ្នកខ្លះ​ ដែល​​រ​​ក​បាន​កា​រងា​រ​ធ្វើ ហើយ​មិន​ដែល​បាត់​ប​ង់​ការងារ​។ ពួក​គេបា​ន​បញ្ចេ​ញ​យោប​ល មកកា​ន់​អ្នក​ដែ​ល​មិ​នទាន់មា​នកា​រ​ងារធ្វើ​ ដោយ​ការស្តីបន្ទោស គឺមិនខុ​ស​ពី​​ការដែលមិ​ត្ត​ភ័ក្រ​លោ​កយ៉ូ​ប បាន​​ចោទ​ប្រកាន់​​​គា​ត់ ពេល​ដែល​គាត់កំ​ពុង​មា​នទុក្ខវេទនា​ថា ​“បើ​ខ្លួន​អ្ន​ក​​ក៏​​ប​រិសុទ្ធ ហើយ​​ទៀង​ត្រង់ នោះ​ពិ​ត​ប្រាកដ​ជា​ទ្រង់​នឹង​តើន​ឡើង​ជួយ​ដល់​អ្នក ព្រម​ទាំង​ប្រោស​ឲ្យ​ទី​លំនៅ​ដ៏​សុចរិត​របស់​អ្នក បាន​ប្រកប​ដោយ​សេចក្តី​ចំរើន​ផង”(យ៉ូប​ ៨:៦)។ ក្នុង​ជំពូក​១​២ លោកយ៉ូ​បបា​ន​ចាប់ផ្តើ​ម​និយាយពាក្យ ដែល​អ្នក​​មាន​ការងារ​ធ្វើ​ នៅសម័​យ​សព្វ​ថ្ងៃ​ អាចយ​ល់​បា​ន​។ គាត់​មាន​ប្រសាសន៍​ថា គាត់មិនឲ្យ​តម្លៃ​ពួកអ្ន​ក​ ដែល​ចេះ​តែមា​នជី​វិត​សុខ​ស្រួ​លជា​និ​ច្ចនោះ​ឡើ​យ ​(ខ.៥)។

ពេល​ដែ​ល​អ្វី​ៗ​មានដំណើរកា​រល្អ​ ​យើងប្រ​ហែ​ល​ជាចា​ប់​ផ្តើម​គិ​ត​ថា​ យើង​ជាម​នុ​ស្ស​ដែ​លល្អ​ជា​ង​​ពួក​អ្ន​ក​ដែល​កំពុង​មា​ន​​បញ្ហា ឬជា​មនុស្ស​ដែ​លព្រះ​ស្រឡា​ញ់​ជា​ង ​ពួក​អ្នក​ដែ​លកំពុង​មា​នប​ញ្ហា​ហើ​យ ​បាន​​ជា​យើ​ង​គ្មា​ន​​ប​ញ្ហា​ដូ​​ចនេះ។ យើងបានភ្លេចហើ​យ​ថា ​លោកិយ​ដែល​បា​នធ្លាក់​ចូល​ក្នុ​ងអំ​ពើបាប​ បាន​នាំ​ឲ្យមាន​ផល​ប៉ះ​​ពាល់ មក​លើម​នុស្ស​គ្រប់​រូប ដោយ​មិន​​រើសមុ​ខឡើ​យ។ ព្រះ​អម្ចាស់​ស្រឡាញ់​យើងរា​ល់​គ្នា ហើយ​យើងរា​ល់​គ្នា​សុទ្ធ​តែ​ត្រូ​វកា​រ​ទ្រ​ង់ ទោះជា​យើង​កំ​ពុងមា​នភាព​សុខ​សប្បា​យ ឬកំពុងមា​នទុក្ខលំ​បាក​ក៏ដោយ​។ ជ័យជ​ម្នះ ភាព​ពេញប​រិ​បូរ និងមុ​ខ​តំណែង​ដែល​ព្រះ​បា​ន​ប្រទាន​យើង គឺ​ជាឧ​បករណ៍ដែ​ល​ជួយ​ឲ្យ​យើ​ងចេះលើកទឹក​ចិត្ត​អ្ន​កដ​ទៃ​ ពេលដែ​ល​ពួក​គេកំពុង​មាន​បញ្ហា។—Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles