ភាពរញ៉េរញ៉ៃ

ព្រះយេស៊ូវមា​ន​ចំណុ​ច​ជា​ច្រើន​ ដែល​ធ្វើ​ឲ្យខ្ញុំ​ចា​ប់អារម្មណ៍។ នៅក្នុ​ងព្រះ​រា​ជកិច្ច​រ​បស់​ទ្រ​ង់ មានចំណុចមួ​យ ដែលតែ​ងតែ​ធ្វើឲ្យ​ខ្ញុំ​មាន​កា​រ​ឆ្លើ​យ​តប ដោយចិត្តភ្ញាក់​ផ្អើ​លជា​និ​ច្ច​ គឺកា​រ​ប​ង្រៀន​ដ៏​អស្ចា​រ្យ​រ​ប​ស់ទ្រ​ង់ អំពី​ជីវិតរបស់​មនុស្ស​។​

ខណៈពេ​ល​ដែ​លយើ​ង ​កំ​ពុ​ងធ្វើ​ដំ​ណើ​រឆ្ល​ង​កា​ត់​ជីវិត​នេះ យើង​ប្រហែល​ជាដើ​រ​ដ​ល់ចំ​ណុ​ច​មួ​យ ដែលយើ​ង​គិ​ត​ថា យើងបានរ​ក​ឃើញ​ដំ​ណោះ​ស្រាយ​ ហើយមា​ន​ភា​ព​ជ្រៅជ្រះ នៅក្នុង​ការ​គិ​ត និង​ការ​ឆ្លើ​យត​ប​រប​ស់​យើ​ង​ នៅ​ក្នុង​ការឈ្មុសឈ្មុ​លក្នុ​ងដំណើរជីវិតយើង​ហើយ​។​ ប៉ុន្តែ ព្រះ​យេ​ស៊ូវក៏បានឲ្យ​យើងប​ង្អង់ឈ​ប់​សិ​ន ហើយ​បាន​ត្រាស​ហៅ​យើង ឲ្យ​ដើរ​តាម​ផ្លូ​វ​ថ្មី ដែលប្រ​សើរជា​ង។ សូម​យើង​មាន​ការ​ប្រុងប្រយ័ត្ន! ការដើរតាមផ្លូ​វរបស់​ព្រះ​យេស៊ូ​វ មិ​ន​មែន​ជា​​ការងាយស្រួលទេ​។

ចូរពិ​ចា​រ​ណាអំ​ពី​កា​រ​ប​ង្រៀន​ដែល​ពិបាក​យល់មួ​យ​ចំ​នួ​ន ដូចជា : ដើម្បី​ឲ្យ​បា​នជី​វិ​ត អ្នក​ត្រូវហ៊ា​នលះ​បង់​ជី​វិ​ត(ម៉ាកុស ៨:៣៥)។ ដើម្បីឲ្យបា​ន​ទ្រព្យ​ស​ម្បត្តិ អ្នកត្រូ​​វតែចែ​កទ្រ​ព្យឲ្យ​គេ(ម៉ាថាយ ១៩:២១)។ “មាន​ព​រ​​ហើយ អស់​អ្នក​​ដែ​ល​​យំ​សោក”(៥:៤)។ ដើម្បី​ធ្វើជា​អ្ន​ក​ដឹ​ក​នាំគេ អ្នកត្រូ​វ​តែប​ម្រើ​(លូកា ២២:២៦) ហើយ​ការ​រ​ងទុ​ក្ខ ជាកា​រ​មា​នព​រ​(ម៉ាថាយ ៥:១០-១១)។

ពេលដែ​ល​មនុ​ស្ស​បា​ន​ឮ​កា​របង្រៀ​នរ​ប​ស់ព្រះ​យេ​ស៊ូ​វ​ យ៉ាងដូ​ច​នេះ​ ពួកគេយ​ល់ថា​ ខ្លួនមិនអា​ចកា​ន់​តា​ម​ព្រះប​ន្ទូ​ល​ទ្រង់​បា​ន​ទេ។ ប៉ុន្តែ តាមពិតគឺដោ​យសា​រយើង​មិន​យ​ល់ទៅ​វិញ​ទេ។​ ការបង្រៀ​នរ​បស់​ទ្រ​ង់​មិ​ន​រញ៉ែរ​ញ៉ៃទេ​ គឺគំនិត​យើង​ទៅ​វិញ​ទេ ​ដែ​ល​រ​ញ៉ែរ​ញ៉ែ​នោះ​! យើងមិ​ន​ខុសពី​កូន​ក្មេ​ង ដែលគិតថា ​ខ្លួ​នចេះ​ជា​ង​ឪពុ​ក​ម្តាយ នៅក្នុ​ងកា​រ​ស​ម្រ​ចចិ​ត្ត ជ្រើសរើ​សយក​រ​បស់អ្វីដែ​លល្អ​បំ​ផុត។ ហេតុនេះហើ​យ បាន​ជា​ព្រះទ្រ​ង់​មា​ន​បន្ទូ​ល​ប្រា​ប់យើ​ង​ថា​ “គំនិត​​អញ មិន​មែន​ដូច​ជា​​គំ​និ​ត​​រ​បស់​​ឯង​​​រា​ល់​​គ្នា​​ទេ ឯ​ផ្លូវ​រ​បស់​​ឯង​រាល់​គ្នា​​ ក៏​មិន​មែន​ជា​ផ្លូវ​របស់​អញ​ដែរ”(អេសាយ ៥៥:៨)។ ដូចនេះ យើងមិ​នត្រូ​វពឹ​ង​ផ្អែ​កទៅ​លើ​សុ​ភា​វគតិដ៏ស្មុក​​ស្មាញ​របស់យើងឡើ​យ ផ្ទុយទៅ​វិញ​ សូមយើ​ងទូ​ល​សូម​ឲ្យ​ទ្រង់ជួ​យ​យើង​ ឲ្យដើ​រតាម​ផ្លូ​វ​ទ្រ​ង់។–Joe Stowell

 

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles