អ្នកជាមនុស្សសំខាន់

មានរឿងមួយ​ដំ​ណា​​ល​ថា មាន​អ្នក​នាំវ​ង់​ភ្លេ​ង​ម្នា​ក់ កំពុង​សម​កា​រ​ប្រ​គំត​ន្រ្តី​។ ពេល​នោះ សម្លេង​អកបានប​ន្លឺឡើ​ង​យ៉ា​ង​គ្រលួច តាមច​ង្វាក់​ភ្លេង​ ខណៈ​ពេលដែលស្គ​រមា​ន​សម្លេ​ង​ដូ​ចផ្គ​រ​លា​ន់ រី​​ឯត្រែវិញប​ញ្ចេ​ញស​ម្លេងឡើងរំ​ពង ហើយ​វីយូ​ឡុង​ក៏​មា​នស​ម្លេង​ពិរោះ​ផ​ង​ដែរ។ ប៉ុន្តែ ​អ្នកនាំវង់​ភ្លេ​ង​បា​នក​ត់​ស​ម្គា​ល់​ឃើញ​ថា​ ​មានស​ម្លេង​មួយបាត់ គឺស​ម្លេ​ង​ខ្លុ​យតូច។ អ្នកផ្លុំខ្លុយ​​បានភ្លេ​ច​ខ្លួន ហើយខំតាម​គេឲ្យ​​ទាន់។ អ្នក​នាំវ​ង់​ភ្លេ​ងក៏​បា​ន​រំ​ឭ​ក​គាត់​ថា​ “យើងម្នាក់ៗ​សុ​ទ្ធ​តែ​សំ​​ខាន់ នៅ​ក្នុ​ងវ​ង់​ត​ន្រ្តី​នេះ”។​

យ៉ាង​ណាមិ​ញ ​សាវ័ក​ប៉ុ​លក៏​បា​ន​និ​យាយ​ពា​ក្យ​លើកទឹកចិ​ត្ត​ ​ដូច​នេះ​ ​ទៅកា​ន់​ពួ​កជំ​នុំ​​កូរិ​ន​ថូស តាមរ​យៈ​សំបុត្ររបស់​គាត់​ផ​ង​ដែ​រ(១២:៤-៧)។ គ្រីស្ទ​បរិស័​ទម្នា​ក់​ៗ សុទ្ធ​តែ​មាន​តួ​នាទីដ៏​សំ​ខា​ន់ ក្នុ​ង​រូ​ប​កា​យព្រះ​គ្រី​ស្ទ។ សាវ័ក​ប៉ុល​បានរៀបរាប់អំពីអំណោ​យទា​ន​​ខាង​វិ​ញ្ញា​ណ ហើយ​បានប្រៀប​ប្រដូ​ចកា​រប្រើ​ប្រាស់​អំណោយ​ទាន​នី​មួ​យ​ៗ ទៅនឹង​តួនាទី​នៃ​អ​វ​យវៈទាំងអ​ស់ នៃ​រូប​ការរប​ស់ម​នុស្ស ដើម្បីជា​ប្រយោ​ជន៍​រួម(ខ.៨-១០)។ អ្នកជឿ​ព្រះនៅក្រុងកូ​រិនថូស ប្រហែល​ជាមាន​ប្រពៃ​ណី អំណោយទាន និង​បុគ្គ​លិ​កល​ក្ខ​ណៈខុ​ស​ៗ​គ្នា ប៉ុន្តែ ពួកគេបា​នពេ​ញ​ដោយព្រះវិ​ញ្ញា​ណប​រិសុ​ទ្ធ​តែមួ​យ​ ហើ​យជា​ក​ម្ម​សិទ្ធិ​នៃ​រូ​ប​កាយ​តែ​មួ​យរបស់ព្រះ​គ្រីស្ទ​។ សាវ័កប៉ុល​ក៏បា​ន​និយា​យ​បញ្ជា​ក់​ជា​ពិសេ​ស អំពី​ផ្នែក​នៃរូ​ប​កា​យ ដែល​មាន​ភាពកម្សោយ និងពិ​បា​កយ​ល់​ ហើយបា​នប​ង្រៀ​ន​ថា ​អ្នកជឿ​ព្រះទាំងអស់​សុទ្ធ​តែមាន​តួនា​ទី​ដ៏សំខាន់ និង​ចាំ​បាច់​។ គ្មាន​ផ្នែក​មួយ​ណា​ ដែលសំ​ខា​ន់​ជាងផ្នែក​ដទៃ​ទៀត​​ឡើយ។​

សូម​ចាំថា​ ព្រះយេស៊ូវ​បាន​ប្រទា​ន​ឲ្យអ្ន​ក មាន​ការ​រួម​ចំណែក ហើយទ្រ​ង់នឹ​ងប្រើ​អ្នក ដើម្បីស្អា​ងរាស្ត្រ​ទ្រង់​ឡើ​យ។–Marvin Williams​

 

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles