ត្រៀមខ្លួនទទួលសិរីល្អ

លោក ​ឌី ម៉ាធីន លូយដ៍ ចូន(D. Martyn Lloyd-Jones) គឺជា​គ្រូ​អធិប្បាយ និង​អ្នក​និពន្ធសេចក្តី​ពន្យល់​ព្រះគ​ម្ពី​រ ដែលបា​នទ​ទួ​លម​រណ​ភាព​ នៅ​ថ្ងៃទី១ មិនា ឆ្នាំ១៩៨១ នៅ​ក្នុង​ការ​ស​ម្រា​កព្យា​បា​ល​។ ចាប់​ពី​ឆ្នាំ ១៩៣៩ ដល់ ១៩៦៨ គាត់បាន​ប​ម្រើកា​រ​ជាគ្រូ​គ​ង្វា​ល នៅឯព្រះ​វិហា​រ វេសនីមស្ទ័រ(Westminster) នៅទី​ក្រុង​ឡុង​។ ដល់ពេ​ល​ដែល​គា​ត់​ ជិតដល់ពេ​លលាចា​កលោ​ក គាត់​ក៏បា​ត់​បង់​ស​ម​ត្ថភា​ព​និ​យាយ​ស្តី។​ ពេលនោះ​គា​ត់​ច​ង់ឲ្យគេឈប់​អ​ធិស្ឋាន​ប្រោស​ជ​ម្ងឺ​ឲ្យ​គា​ត់ ដូច​នេះគា​ត់​​ក៏​បានសរសេរ​នៅលើ​ក្រ​ដា​ស់ថា​ “សូមកុំឃាត់​ខ្ញុំ​អី​ ដល់ពេ​លដែ​លខ្ញុំត្រូវទៅ​ទ​ទួល​សិ​រីល្អ​ នៅ​ស្ថា​នសួគ៌​ហើយ”។

ជីវិត​រប​ស់​មនុ​ស្ស​មា​ន​ត​ម្លៃ​ជាទី​បំ​ផុត បាន​ជា​យើងពិបាក​នឹង​ប​ណ្តោយ​ឲ្យម​នុស្ស​ជា​ទី​ស្រ​ឡាញ់ ឃ្លាត​​ចេញ​ពីយើងទៅ នៅពេល​ដែ​ល​ពួ​កគេ​ដ​ល់ពេ​លត្រូវ​លាចេ​ញ​ពី​ផែនដី ទៅ​នៅន​គរ​ស្ថាន​សួគ៌។ ប៉ុន្តែ ព្រះ​បាន​កំណត់​ពេល​វេលា​សម្រាប់​ជីវិត​យើង​រួ​​​ចជា​ស្រេ​ច នៅពេ​លដែ​លទ្រ​ង់​មា​នផែ​ន​ការ​ហៅ​យើង​ ​ទៅ​នៅ​ជា​មួយ​ទ្រង់។ បទ​គម្ពី​រទំ​នុ​កដំ​កើង ១១៦:១៥ បានប្រាប់​យើង​ថា​ ​“ការ​​ស្លា​ប់​​រ​ប​ស់​​ពួ​ក​​​អ្នក​​​បរិ​សុ​ទ្ធ​​នៃ​​​ព្រះ​យេហូវ៉ា ជា​​ការ​​​វិសេ​ស​​ដ​ល់​​​ព្រះ​នេត្រ​​​ទ្រង់”។

ពេល​ដែល​សា​វ័ក​ប៉ុ​ល​ឃើ​ញថា​ ​សេចក្តីស្លា​ប់​កំ​ពុង​តែ​រំ​គិល​ម​ក​ជិតហើ​យ គាត់​មាន​​ការកម្សាន្ត​ចិត្ត ដោយ​សារ​កា​រអ្វីដែ​ល​កំពុ​ង​រង់​ចាំ​គាត់ ​នៅឯ​នគរ​ស្ថាន​សួគ៌ បាន​ជា​គាត់​មាន​ប្រ​សាសន៍ថា​ : “ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្តី​សុចរិត បំរុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះអម្ចាស់​ដ៏​ជា​ចៅក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ មិន​មែន​ដល់​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ដំណើរ​ទ្រង់​យាង​មក​វិញ​នោះ​ដែរ”(២ធីម៉ូថេ ៤:៨)។

ទោះ​គ្រីស្ទ​ប​រិស័​ទ​កំ​ពុ​ង​តែនៅ​ទីកន្លែ​ងណា​ក៏ដោយ​ ក្នុង​ដំណើ​រ​ជីវិ​ត​រ​បស់​ពួ​ក​គេ ក៏​គោលដៅ​របស់​ពួក​គេ​ គឺ​​ “ការ​បានទៅនៅជាមួយព្រះគ្រីស្ទ ដែល​នោះជា​កា​រប្រ​សើ​រជាង”(ភីលីព ១:២៣)។ ការនេះគួ​រតែ​លើ​កទឹ​ក​ចិ​​ត្តយើង ឲ្យ​មាន​ជំនឿ​ចិ​ត្ត ក្នុង​ការ​ប្រឈមមុ​ខ​នឹង​ការ​លំ​បាក និងភាព​ស្រ​ណុក​ស្រួ​ល​នៃជី​វិត ពេល​ដែ​ល​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀ​ត ​បាន​ចាកចេ​ញ​ពី​យើ​ង​ ដើម្បី​ឲ្យបាន​ទៅនៅ​ក្នុ​ងលំនៅ​ស្ថាន​ដ៏មា​នសិ​រី​ល្អ​ ដែល​ព្រះគ្រីស្ទ​បាន​រៀ​ប​ទុក​ឲ្យ។–Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles