សញ្ញាសំគាល់នៃអ្នកដឹកនាំ

ក្នុង​អំឡុង​ពេល​ដែ​លខ្ញុំ​ទៅ​លេង​ទីធ្លា​សកល​វិទ្យាល័យ​ព័រឌូ(Purdue) នៅ​ថ្ងៃដែ​ល​មាន​អា​កា​ស​ធា​​តុត្រ​​ជាក់ខ្លាំង ក្នុង​រដូ​វរ​ងា ខ្ញុំក៏​បាន​ឃើ​ញ​យុ​វ​ជន​ពីរ​នា​ក់ ​កំពុង​ជោក​ទឹក​កកក្រា​ស់ៗ​ នៅតា​មផ្លូ​វ​ដើ​រ​ នៅក្បែ​​រគេ​ហដ្ឋា​ន​ស​មាគមន៍​បុរស។ ខ្ញុំ​គិត​ថា​ ពួ​ក​គេ​ប្រាកដ​ជាស​មាជិកជាន់​ទា​បហើយ បានជាពួ​ក​ប​ង​ប្រុសក្នុ​ង​សម​គ​មន៍ ឲ្យ​ពួក​គេ​ធ្វើ​ការ​ងា​រ​ពិបាក​ៗដូច​នេះ​។ ខ្ញុំ​សួរ​ពួ​ក​គេ​ថា​ “មុន​ពេល​អ្ន​កចូ​ល​រួ​ម​ក្នុងសមាគមន៍​នេះ តើគេ​មិ​នបាន​ប្រា​ប់​អ្ន​ក អំពីការ​ងា​រ​ដ៏​ពិបាកនេះទេឬ​?”​ ភ្លាម​នោះ ក្នុងចំណោ​ម​អ្ន​ក​ទាំង​ពី​រ មា​ន​ម្នាក់បានងើ​ប​មុខ​ឡើ​ង​​ ញញឹម​ដាក់​ខ្ញុំ​ ហើ​យនិ​យា​យថា​​ “បាទ យើងទាំង​ពីរ​នា​ក់គឺ​ជា​ស​មាជិ​កជា​ន់​ខ្ព​ស់។ ខ្ញុំ​ជាអ​នុ​ប្រធានសមាគន៍ ហើយ​មិត្ត​ភ័​ក្រ​រប​ស់​ខ្ញុំ​ម្នាក់​នេះ​ ​ជាប្រ​ធាន។” ខ្ញុំ​ក៏បានអ​រ​គុ​ណ​ពួក​គេ​ សម្រាប់​ការ​ខិ​ត​ខំ​ធ្វើ​កា​រងា​រ ហើយ​ក៏​បានបន្ត​ដំ​ណើ​រ​ទៅ​មុខ​ទៀ​ត​ ដោយនឹ​ក​ចាំ​ថា​ ការ​បម្រើ​អ្នក​ដទៃ គឺ​ជា​ស​ញ្ញាសំ​គា​ល់ នៃ​អ្ន​ក​ដឹក​នាំ​ដ៏​ពិត។

មានពេលមួយ​សិ​ស្សរ​ប​ស់​ព្រះយេ​ស៊ូវពី​រ​នា​ក់ បាន​សួរ​ទ្រ​ង់ អំពី​មុ​ខ​តំណែង​កិត្តិយ​ស ដែល​ពួកគេនឹងទ​ទួល​ នៅពេ​លដែ​ល​ន​គ​រព្រះ​​បានម​កដ​ល់។​ ពេល​នោះ​ព្រះអម្ចា​ស់បា​ន​ប្រ​មូល​ពួក​សិស្ស​ទាំង​១២​នាក់ឲ្យមក​ជុំ​គ្នា ហើយប្រា​ប់​ពួក​គេ​ថា​ “អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ ឯ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​ទាំង​អស់​វិញ”(ម៉ាកុស ១០:៤៣-៤៤)។ ទ្រង់​បាន​ប​ញ្ជា​ក់​ឲ្យ​កាន់​តែ​ច្បា​ស់​ទៀតថា​ ទ្រង់​មិន​បា​ន​មក​ដើ​ម្បី​ឲ្យគេ​ប​ម្រើ​ទ្រង់​ឡើ​យ​ តែដើ​ម្បី​បម្រើ​គេ ហើយ​លះប​​ង់ព្រះ​​ជន្មទ្រង់ ដើម្បី​លោះ​ពួ​កគេ​ឲ្យ​រួច​ពី​​អំ​ណាច​បាប(ខ.៤៥)។

សញ្ញាសំគា​ល់​នៃអ្ន​ក​ដឹ​ក​នាំដ៏​ពិ​ត និង​កោ​តខ្លា​ច​ព្រះ​ គឺមិ​នមែ​ន​ជា​អំណា​ច និង​អភ័​យ​ឯកសិទ្ធិនៃ​មុ​ខតំ​ណែ​ង​ឡើយ តែ​ជា​ការបម្រើ​ដោ​យ​បន្ទា​ប​ខ្លួន។ ព្រះ​ប្រទាន​ឲ្យ​យើង​មា​ន​កម្លាំង សម្រាប់​ដើរ​តាម​គំ​រូ​រ​បស់​ព្រះ​យេស៊ូ​វ​ និង​ដឹ​ក​នាំ​តាម​ផ្លូវ​ទ្រ​ង់។–David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles