បានទទួលការសង្រ្គោះ

នៅឆ្នាំ២០១០ លោកម៉ាញូ​អែល ហ្កន់ហ្សា​លេ​ហ្ស(Manuel Gonzalez) ជាភ្នា​ក់ងា​រជួយ​​ស​ង្រ្គោះ​​ទីមួយ ដែល​បា​ន​ចុះទៅ​ក្រោ​ម​ដី ដើម្បី​ជួយស​ង្រ្គោះ​កម្មករ​ ៣៣នា​ក់​ ដែល​បាន​ជា​ប់​នៅក្នុ​ង​អណ្តូ​ង​រ៉ែអស់​៦​៩​ថ្ងៃ បន្ទាប់​ពីមាន​បន្ទុះ​ក្នុ​ង​អណ្តូ​ង​រ៉ែ​នោះ​។ គាត់​បា​នហ៊ា​ន​ប្រ​ថុយ​ជីវិត​របស់គា​ត់ ដោយ​ចុះ​ទៅក្រោ​ម​ដី​ ជម្រៅ​ជាង​៦​០​០​ម៉ែត្រ ដើម្បី​នាំពួ​ក​ក​ម្ម​ករ​ទាំ​ង​នោះ ​ឡើង​មក​ខា​ងលើ​។ ប្រជាជន​ទូទាំង​ពិ​ភ​ព​លោ​ក​មា​ន​កា​រ​ភ្ញាក់​ផ្អើ​ល​យ៉ា​ង​ខ្លាំង​ នៅពេ​ល​​ដែលបាន​ឃើញ​ក​ម្ម​ករ ត្រូវ​បា​ន​គេ​ជួ​យស​ង្រ្គោះ​ម្ត​ង​មួយៗ​ ឲ្យ​មាន​សេរី​ភា​ព​ឡើ​ង​វិញ។

យ៉ាងណា​មិ​ញ​ ព្រះគ​ម្ពី​របា​ន​ចែ​ងអំ​ពី​រឿ​ងជួ​យ​ស​ង្រ្គោះ​ដែលកា​ន់​តែ​អស្ចា​រ្យ​ជា​ង​នេះទៅ​ទៀ​ត​។ ដោយ​សារ​​អ័ដាំម និងនា​ង​អេវ៉ា​មិ​ន​ស្តា​ប់ប​ង្គា​ប់ព្រះ​ ​មនុ​ស្សទាំ​ង​អ​ស់​បាន​ធ្លា​ក់ចូល​ក្នុង​អំ​ពើ​បា​ប (លោកុប្បត្តិ ២:១៧ ៣:៦,១៩ រ៉ូម ៥:១២)។ ដោយសារ​មនុ​ស្ស​យើ​ងមិ​ន​អា​ច​រំ​ដោះ​​ខ្លួន​ឯ​​ងឲ្យមានសេ​រី​ភា​ពបា​ន​ នោះយើ​ង​ម្នា​ក់​ៗ​ត្រូវជួ​ប​សេច​ក្តី​ស្លា​ប់ ខាង​សាច់​ឈា​ម និងដ៏​នៅអស់​ក​ល្ប​ជានិច្ច។ ប៉ុន្តែ​ ព្រះបាន​ប្រ​ទាន​ព្រះ​ស​ង្រ្គោះ​​មួយ​អ​ង្គ​ គឺព្រះយេស៊ូវ​​​គ្រីស្ទ ដែល​ជា​ព្រះ​រា​​ជបុ​ត្រានៃ​ព្រះ។ ព្រះយេ​ស៊ូ​វ​បាន​សុ​គ​ត និង​មា​នព្រះជន្មឡើ​ង​វិ​ញ​ ដើម្បី​លោះបា​ប​យើ​ង​។ អស់​​អ្ន​ក​ណាដែលទ​ទួល​អំ​ណោ​​យនៃ​សេចក្តីសង្រ្គោះរ​ប​ស់ទ្រ​ង់​ នឹង​បា​ន​រួ​ច​ពី​ចំណ​ង​នៃ​អំពើ​បា​ប និង​សេចក្តីស្លាប់ខាង​វិ​ញ្ញា​ណ​(រ៉ូម ៥:៨-១១ ១០:៩-១១ អេភេសូរ ២:១-១០)។ ព្រះ​យេស៊ូវ​គ្រី​ស្ទ ជា“ផលដំ​បូង ពីពួ​ក​អ្នក​ដែ​ល​បា​ន​ដេក​ល​ក់​ហើ​យ”(១កូរិនថូស ១៥:២០)។ ទ្រង់​ជាបុ​គ្គ​ល​ទីមួយ ដែលបាន​​រស់​​​ឡើ​ង​វិ​ញ ហើយមិ​នស្លាប់​ជា​រៀង​រ​ហូ​ត។ យ៉ាង​ណា​មិ​ញ អ្នក​ដែលបា​នទទួលជឿ​ព្រះគ្រី​ស្ទ​ ​នឹង​បា​ន​ជីវិ​ត​ថ្មី(រ៉ូម ៨:១១)។

តើអ្ន​កនៅ​តែ​ជា​ប់​នៅក្នុ​ង​អំ​ពើ​បាប​រ​ប​ស់​អ្នក​ឬ​? ចូរ​ទ​ទួល​អំ​ណា​យនៃ​សេ​ច​ក្តីស​ង្រ្គោះ​របស់ព្រះយេស៊ូវ​ចុះ ​ហើយអរស​ប្បាយ​នឹ​ង​សេរី​ភា​ព ​នៃជីវិ​ត​ក្នុង​ព្រះគ្រី​ស្ទ និង​ជីវិ​ត​ដ៏អ​ស់ក​ល្ប​ជា​និច្ចចុះ​(កិច្ចការ ១៦:៣១ អេភេសូរ ២:១ កូល៉ុស ២:១៣)។–C.P.Hia

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles