អំណោយដ៏ច្រើនលើសលប់

កាល​ខ្ញុំ​នៅធ្វើ​ជាគ្រូ​គង្វាល នៃពួកជំ​នុំ​តូច​មួ​យនៅ​ឡើយ យើង​បាន​ជួ​បវិ​ប​ត្តិ​ដ៏​ធំមួ​យ។ បើ​យើង​មិ​ន​អាច​​​បង្ហើយ ការ​ជួសជុសអ​គា​រព្រះ​វិ​ហារ​រ​ប​ស់យើ​ង ឲ្យត្រូវតា​ម​ស្ត​ង់​​ដា​​សុ​វត្ថិភាព​នៃសំណ​ង់​ទេ នោះយើង​នឹ​ង​ត្រូវ​បាត់ប​ង់​កន្លែ​ងថ្វា​យ​ប​ង្គំនោះ​ជា​មិន​ខា​ន។ យើងក៏​បា​ន​រៃអង្គាស​ប្រា​ក់ដ​ង្វា​យ​យ៉ា​ង​កក់ក្រ​ហ​ល់ ស​ម្រាប់​បង់​​ថ្លៃ​ជួស​ជុលនោះ​ ​ប៉ុន្តែ ក្នុង​ចំណោ​ម​ប្រាក់​ដ​ង្វា​យ​ ដែលយើងទ​ទួលបា​ន មានអំ​ណោយ​មួ​យ ដែល​បា​ន​ធ្វើ​ឲ្យ​អ្នក​ដឹ​ក​នាំ​ពួ​ក​ជំនុំយើង​មាន​កា​រចា​ប់​អា​រម្ម​ណ៍​យ៉ា​ង​ខ្លាំ​ង។

មាន​ស្រ្តី ដែល​ជា​ចាស់ទុំម្នា​ក់​ នៅក្នុ​ង​ពួ​ក​ជំ​នុំបា​ន​ដា​ក់​​​ដង្វា​យ​រា​ប់រ​យ​ដុល្លារ សម្រាប់​ការជួស​ជុ​ល​នេះ ដោយមិនសំ​ចៃទុ​ក​សោះ។​ យើង​ក៏បា​ន​ថ្លែ​ង​អំណ​រគុ​ណ ដល់​គាត់ដែលបា​នថ្វា​យ​ដ​ង្វា​យទាំ​ង​នោះ តែយើ​ង​ប្រគល់ដង្វាយ​នោះ​ទៅគា​ត់វិ​ញ​ ​ព្រោះ​យើង​បា​នដឹ​ង​ថា ​តម្រូវ​កា​រ​រប​ស់​​គាត់ធំជាង​តម្រូ​វ​កា​រ​រប​ស់​ពួ​ក​ជំនុំ។ ទោះ​ជា​យ៉ាង​ក៏​ដោ​យ គាត់បា​នប​ដិសេ​ធ​មិ​ន​ព្រម​ទ​ទួ​ល​ប្រាក់​នោះ​វិ​ញ​ឡើ​យ។ គាត់បានស​ន្សំ​ប្រាក់​នោះ​ជា​ច្រើន​ឆ្នាំ ដើម្បី​ទិញ​ច​ង្រ្កា​នមួ​យ ។ តែគាត់នៅ​តែ​ទទូ​ច​ថា គាត់​ត្រូវ​ការ​ក​ន្លែង​ថ្វា​យប​ង្គំ​ជា​មួយ​ពួ​​កជំនុំដែ​លជា​គ្រួ​សា​រគា​ត់ ខ្លាំងជា​ងត្រូ​វកា​រច​ង្រ្កានមួយ​នោះ​។ យើងរំ​ភើប​ចិត្ត​ជា​ខ្លាំ​ង ចំពោះ​ដ​ង្វា​យដ៏​ច្រើ​ន​លើ​សល​ប់​រ​បស់​គាត់។

នៅពេ​ល​ព្រះ​អម្ចា​ស់​ ទត​មើ​លឃើ​ញស្រ្តីមេម៉ាយម្នាក់ ​ថ្វាយដ​ង្វាយ​តែ​ពី​រ​ស្លឹង សម្រាប់​ព្រះវិហារ ទ្រង់​បា​នលើ​កស​រ​សើរ អំពី​កា​រ​លះប​ង់​ដ៏​ច្រើ​នលើ​ស​លប់​រ​ប​ស់​នា​ង(លូកា ២១:៣-៤)។ តើហេតុអ្វី​? ទ្រង់​ស​រសើ​រ​នា​ង មិន​មែ​ន​ដោ​យសា​រ​បរិម៉ាណ​នៃ​ដ​ង្វាយ​រ​ប​ស់នា​ង​ឡើ​យ តែ​គឺ​ដោយសា​រ​នា​ង​បា​នលះ​បង់អ្វី​ទាំង​អស់​ ដែ​លនាង​មាន។ ហើយ​ដង្វា​យនេះ​មិ​ន​ត្រឹ​ម​តែលើ​ក​​ព្រះកិត្តិនា​មព្រះ​ប៉ុ​ណ្ណោះ​ទេ​ តែថែ​ម​ទាំង​បា​ន​រំឭ​ក​យើង​ អំពីអំ​ណោយ​ដ៏​ថ្លៃវិ​សេ​ស​ គឺ​ព្រះ​គ្រីស្ទ។–Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles